
Gigabyte S1080 ចេញលក់ហើយ អ្នករស់នៅសហរដ្ឋអាមេរិកអាចបញ្ជាទិញមុនបានសម្រាប់ការផ្ញើឱ្យនៅថ្ងៃទី១ ខែកក្កដានេះ ។ ថេបប្លិតនេះត្រូវបានគេចេញលក់ជាដំបូងនៅតៃវ៉ាន់និងនៅអូស្ដ្រាលី វាជាថេបប្លិតមួយដំបូងគេដែលផលិតដោយក្រុមហ៊ុនមានឈ្មោះល្បីដែលបំពាក់ហាដឌីសឱ ្យវារហូតដល់ទំហំ ៣២០ Gigabyte មានអេក្រង់ទំហំរហូតដល់ទៅ ១០.១អ៊ីញ ប្រើ dual-core Atom N570 មានរន្ធដោតយូអេសប៊ី 3.0 (3.0 USB port) 802.11b/g/n WiFi, Bluetooth 3.0, 1.3 megapixel webcam និងដើរដោយ Windows 7 ដែលទើបចេញថ្មីដោយក្រុមហ៊ុនម៉ៃក្រូសូហ្វ ។
នេះគឺជាថេបប្លិត ដែលល្អល្មមគ្រប់គ្រាន់សម្រាប់អ្នកដែលត្រូវនាំយកការងារទៅតាមខ្លួននិងមិនចង់បែកចិត្ដចេញពី Good Old Windows ដែលធ្លាប់ប្រើ ធ្លាប់ស្គាល់រួចហើយ ។ វាអាចបំពេញ ការងារស្ទើរគ្រប់យ៉ាងដែលយើងត្រូវការជាមួយវា ។
ជាធម្មតា ថេបប្លិតភាគច្រើន មានកន្លែងសម្រាប់រក្សាហៃ្វល៍ទុកត្រឹមតែ ៣២ ទៅ ៦៤ជីហ្កាបៃត៍ ប៉ុណ្ណោះយ៉ាងច្រើន តែដោយឡែកក្រុមហ៊ុនជីហ្កាបៃត៍បានឈានទៅមួយជំហ៊ានយ៉ាងវែង ដោយសម្រេចដាក់ហាដឌីសឱ្យថេបប្លិតរបស់ខ្លួនដល់ទំហំ ៣២០ជីហ្កាបៃត៍ វាប្រសើរជាងថេបប្លិតដទៃឯទៀតច្រើនណាស់ បើប្រៀបធៀបទៅអ្វីដែលវាមាន ៕