
សព្វថ្ងៃនេះទីផ្សារ Tablet កំពុងឡើងកំដៅយ៉ាងខ្លាំងចាប់តាំងពីក្រុមហ៊ុន Apple បានដណ្តើមយកទីផ្សារនេះមុនគេកាលពីខែ ៤កន្លងទៅនេះ ។
មានក្រុមហ៊ុនជាច្រើនបានប្រឹងប្រែងចេញមកដណ្តើមយកទីផ្សារ Tablet នេះដែរ តែវាហាក់ដូចជាយឺតពេលបន្តិចទៅហើយ ពីព្រោះត្រឹមតែ ១ខែ ដំបូង Apple លក់ Tablet របស់ខ្លួនបានរហូតដល់ទៅ ១លានគ្រឿង គឺមានចំនួនច្រើនជាងការលក់ Iphone 3G ទៅទៀត ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន MSI ដែលជាក្រុមហ៊ុនផលិតគ្រឿងកុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិចដ៏ធំមួយដែរនោះ បានដាក់ចេញលក់ MSI 3G SlateBook ប្រជែងជាមួយ Apple និងក្រុមហ៊ុនដទៃដែរ ។
តាមដំណឹងមួយទៀតបានឲ្យដឹងថា ក្រុមហ៊ុន Microsoft ដែលមានការផលិត Tablet ជាសម្ងាត់ដែរនោះ បានទម្លាក់គម្រោងនោះចេញវិញ ទោះបី Tablet ដែលបានផលិតនោះចូលដល់ដំណាក់កាលផលិតលក់ក៏ដោយ ។ ពុំដឹងថា ក្រុមហ៊ុនម៉ៃក្រូសូហ្វធ្វើបែបនេះដោយសារមូលហេតុអ្វីឡើយ ។
នៅមានក្រុហ៊ុនជាច្រើនទៀតបានផលិត Tablet សម្រាប់លក់ តែមិនដឹងអាចលក់បានដូច Apple iPad ដែរ ឬយ៉ាងណានោះទេ ៕