Acer IConia A510 ទំហំ 10.1 អ៊ីញចេញលក់ហើយ
បន្ទាប់ពីចេញលក់ Acer IConia A500 រួចមក Acer ហាក់ដូចជាបាននៅស្ងាត់ស្ងៀមមួយរយៈពេលយ៉ាងយូរ រហូតមានការសង្ស័យថា Acer មិនអាចប្រកួតជាមួយ Tablet ផ្សេងទៀតបាន ប៉ុន្តែផ្ទុយទៅវិញក្នុងពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ Acer បានប្រកាសឲ្យដឹងពី Tablet ចេញថ្មីគឺ Model A510 (A=Android OS) មាន Screen resolution ទំហំ 10.1 អ៊ីញ (1280X800) បានដាក់ឲ្យ Pre order ចាប់ពីពេលនេះទៅហើយនៅតាម (online) Website លក់ទំនិញនានា។
អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ Tablet ថ្មីនេះគឺនៅត្រង់វាប្រើ Nvidia Quad-Core Tegra 3 Soc និងប្រើ Android Icecream Sandwich (មានការកែលើ UI ខ្លះដែល Acer ចង់បាន)។
Tablet ថ្មីនេះក្រុមហ៊ុន Acer បានដាក់លក់ក្នុងតម្លៃ 450 ដុល្លារមាន Storage ទំហំ 32 Gb មាន RAM ចំនួន 1 Gb អាចជ្រើសរើសយកពណ៌ខ្មៅឬពណ៌សក៏បាន។ ក្រៅពីនេះវានៅមានកាមេរ៉ាខាងមុខទំហំ 1Mp រួមជាមួយ Autofocusing ចំណែកកាមេរ៉ានៅខាងក្រោយមានទំហំ 5Mp។
លក្ខណៈពិសេសមួយទៀតរបស់ Acer A510 នេះគឺថ្មរបស់វាអាចឲ្យ Play Video បានរហូតដល់ 12 ម៉ោង អាចនិយាយបានថាវាជា Tablet ដែលមានថ្មប្រើបានយូរជាង Tablet ផ្សេងៗឆ្ងាយណាស់៕
ផ្សព្វផ្សាយពាណិជ្ជកម្មលើ គេហទំព័រ
សូមទំនាក់ទំនង : ០២៣ ៩៩៣ ៧៤៣ និង
០២៣ ៦៩១ ៩៤០១