Apple iPad3 3D
មានដំណឹងថ្មីមួយដែលទើបត្រូវបានេគេបញ្ចេញឱ្យដឹង តាមរយៈវេបសាយមាត់ចាបមាត់ព្រាប បានឱ្យដឹងថា ក្រុមហ៊ុន Apple គ្រោងផលិត ប្រភេទបែប 3D ដោយមិនចាំពាក់វែនតាឡើយ ។
អ្នកដែលបានបញ្ចេញដំណឹងនេះគឺជាមនុស្សម្នាក់ដែលកំពុងធ្វើការនៅក្នុងស្ទូឌីយូនាទីក្រុងហូលីវូឌ មានទំនាក់ទំនងយ៉ាងជិតដិតជាមួយអ្នកផលិតភាពយន្ដ ។ មនុស្សនោះបានប្រាប់ថា នៅពេលនេះផលិតករភាពយន្ដដែលមាន ទំនាក់ទំនងជាមួយអេប៉ឺលកំពុងតែមមាញឹកផលិតភាពយន្ដបែបស្រ៊ីឌី សម្រាប់ដាក់បញ្ជាំងនៅលើអាយផេដស្រ៊ីដែលនឹងគ្រោងចេញលក់នៅពេលខាងមុខនេះ ។
គេនៅមិនទាន់ដឹងទេថា អេប៉ីលនឹងមានចេញអ្វីថ្មីទៀតឡើយ តែជាទម្លាប់ក្រុមហ៊ុននេះចូលចិត្ដធ្វើឱ្យគេភ្ញាក់ផ្អើលជានិច្ចចំពោះផលិតផលរបស់ខ្លួននិងបានក្លាយទៅជាគំរូសម្រាប់អ្នកផ្សេងធ្វើតម្រាប់តាម ។
ផ្សព្វផ្សាយពាណិជ្ជកម្មលើ គេហទំព័រ
សូមទំនាក់ទំនង : ០២៣ ៩៩៣ ៧៤៣ និង
០២៣ ៦៩១ ៩៤០១