បន្ទាប់ពីព្រមាន, មិនទាន់មានសញ្ញាអាក្រក់ចំពោះ Domain name របស់ Internet
សេចក្តីព្រមានចេញផ្សាយដោយពួក Hacker អនាមិកមួយបានឲ្យដឹងថា
ពួកគេនឹងធ្វើឲ្យប្រព័ន្ធ Internet ដួលរលំនៅថ្ងៃទី 31 ខែមីនា
វាបានធ្វើឲ្យពិភពលោកទាំងមូលបើកភ្នែកធំៗ
ព្រោះវាអាចនឹងក្លាយទៅជារឿងដ៏អាក្រក់បំផុតមួយដែលមិនធ្លាប់មាន។
ប៉ុន្តែថ្ងៃ 31 ខែមីនាបានកន្លងផុតទៅហើយ
គេនៅមិនទាន់ឃើញមានអ្វីកើតឡើងនៅឡើយទេ
ត្រង់នេះវាក៏បានធ្វើឲ្យគ្រប់គ្នាបានធូរចិត្តបន្តិចវិញដែរ
ព្រោះបើសិនអ្វីៗត្រូវបានកើតឡើងដូចការដែលក្រុមជនអនាមិកនោះបានព្រមានមែន
យើងមិនដឹងថាតើបញ្ហាអ្វីខ្លះកើតឡើងនោះទេ។
កាលពីជាងមួយខែមុននេះពួកក្រុម Hacker
អនាមិកបានចេញសេចក្តីព្រមានមួយថាពួកគេនឹងផ្តួលប្រព័ន្ធ Internet ដោយប្តូរ
Domain name របស់ Website ឲ្យទៅជាលេខជាជំនួសវិញ,
បន្ទាប់ពីសេចក្តីប្រកាសនោះត្រូវបានធ្វើឡើង
មានការខិតខំជាច្រើនត្រូវបានគេធ្វើឡើងដើម្បីការពារប្រព័ន្ធរបស់ Domain
កុំឲ្យធ្លាក់ចូលក្នុងកណ្តាប់ដៃរបស់ពួក Hacker
ទាំងនោះនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ
ហើយប្រាក់ច្រើនលានដុល្លារក៏ត្រូវបានចំណាយសម្រាប់បង្កើតខែលការពារមួយដែលរឹងមាំជាងមុន
តែក៏មិនទាន់ដឹងថាវាអាចការពារបានដែរឬយ៉ាងណានោះទេ។
គេនៅមិនទាន់ដឹងទេថា តើនឹងមានអ្វីកើតឡើងនៅពេលអនាគតខាងមុខ
ព្រោះសូម្បីប្រព័ន្ធ Credit Card ត្រូវពួកនោះចូលបាន Google
ត្រូវពួកនោះចូលរំខានបាន និងនៅមានទៀតដែលសឹងជា Website មិនអាច Hack បាន
តែផ្ទុយទៅវិញនៅតែត្រូវក្លាយជាអ្នករងគ្រោះដោយសារអំពើរបស់ Hacker
អនាមិកទាំងនោះដែរ។
ទាំងអស់គ្នានៅរង់ចាំមើលថា តើមានអ្វីកើតឡើងចំពោះប្រព័ន្ធ Internet។
សម្រាប់ពេលនេះយើងបានត្រឹមរង់ចាំមើលតែប៉ុណ្ណោះ៕
ផ្សព្វផ្សាយពាណិជ្ជកម្មលើ គេហទំព័រ
សូមទំនាក់ទំនង : ០២៣ ៩៩៣ ៧៤៣ និង
០២៣ ៦៩១ ៩៤០១