Facebook មានតម្លៃខ្លួនមួយរយពីរពាន់លានដុល្លារ
នៅនាទីចុងក្រោយនៃការដេញថ្លៃភាគហ៊ុន , Facebook បានឡើងដល់តម្លៃ 102.8 ពាន់លានដុល្លារកាលពីថ្ងៃទី 30មីនាចុងសប្តាហ៍នេះ។ កាលពីព្រលឹមថ្ងៃសុក្រតម្លៃរបស់ក្រុមហ៊ុននេះគឺមានត្រឹមតែ 7ពាន់លានដុល្លារតែប៉ុណ្ណោះ តែដោយសារតម្លៃភាគហ៊ុនរបស់ Facebook បានកើន (ឡើង) ពី 41ដុល្លារក្នុងមួយហ៊ុនដល់ 44.10ដុល្លារក្នុងមួយហ៊ុនបានធ្វើឲ្យតម្លៃរបស់ Facebook កើនឡើងយ៉ាងគំហុកបែបនេះ។ ការឡើងថ្លៃភាគហ៊ុនត្រឹមតែ 3.10ដុល្លារក្នុងមួយហ៊ុនឲ្យដល់ភាគហ៊ុនចំនួន 120លានភាគហ៊ុនរបស់ Mark Zuckerberg ដែលបានទិញភាគហ៊ុននេះនៅព្រឹកថ្ងៃសុក្រត្រឹមតែ 6សេនក្នុង 1ហ៊ុនបានធ្វើឲ្យតម្លៃហ៊ុនឡើងដល់ 5.3ពាន់លានដុល្លារភ្លាមៗ។ គេបានដឹងថាមានទឹកប្រាក់ចំនួនប្រមាណជា 425លានដុល្លារត្រូវបាន Trade នៅក្នុង Share នេះ ជាពិសេសនៅក្នុង Facebook Stock Auction តែម្តង៕
ផ្សព្វផ្សាយពាណិជ្ជកម្មលើ គេហទំព័រ
សូមទំនាក់ទំនង : ០២៣ ៩៩៣ ៧៤៣ និង
០២៣ ៦៩១ ៩៤០១