រោងភាពយន្ដពិសេសផ្ទាល់ខ្លួន
តើមានប៉ុន្មាននាក់ទៅ ដែលនិយមចូលចិត្ដមើលវីឌីអូរឿងបាញ់ប្រហារ ឬរឿងស្នេហាកំសត់ព្រាត់ប្រាស់គ្នានៅខណៈពេលដែលយើង កំពុងធ្វើដំណើរទៅទីណាមួយ ? តាមមើលទៅ អ្នកដែលចូលចិត្ដធ្វើបែបនេះពិតជាមានច្រើនណាស់, អាប្រហែល ជាដោយសារហេតុផលនេះ ហើយបានជាមានអ្នកនិយមទិញគ្រឿងឧបករណ៍កំសាន្ដចាក់កុនមើលខ្នាតតូចៗដាក់តាមខ្លួន ។
តែអ្វីៗដែលយើងទិញមកនោះ វាមិនប្រាកដថា អាចឱ្យយើងប្រើការបានស្រួលឡើយ ព្រោះយើងត្រូវកាន់វានៅក្នុងដៃ ឯរូបភានោះ សោតក៏តូចៗពិបាកមើល ទាំងនេះអាចជាបញ្ហាខ្លះៗ, តែឥឡូវនេះសូមងាកមកមើលឧបករណ៍ថ្មីមួយប្រភេទ ដែលអាចឱ្យយើងបានមើល វីឌីអូ តាមរបៀបមួយថ្មី ព្រោះវាអាចឱ្យយើងមើលអ្វីៗនៅក្នុងទំហំរហូតដល់ ៥៥ អ៊ីញ តាមរយៈវែនតាពិសេសម្យ៉ាង ។
បើសិនជាបានសាកល្បងប្រើ វាបានត្រឹមតែម្ដង នោះប្រាកដជាចូលចិត្ដវាមិនខានឡើយ ។ ឧបករណ៍បែបថ្មីនេះ វាផ្ដល់ឱ្យយើងនូវរបៀបមើលវីឌីអូដ៏ទំនើបបំផុត ដែលយើងមិនធ្លាប់ជួបប្រទះពីមុនឡើយ ពីព្រោះអ្វីៗដែលយើងមើលឃើញនោះ វាហាក់បីដូចជាយើងកំពុងមើលរូបភាពនោះ នៅលើអេក្រង់ទំហំ៥៥អ៊ីញដូច្នោះ អ្វីដែលពិសេសបំផុតនោះគឺនៅត្រង់វា អាចឱ្យយើងតភ្ជាប់វាទៅនិងគ្រឿងកំសាន្ដផ្សេងៗបានច្រើនប្រភេទណាស់ ដូចជា iPod Touch, video iPod, portable DVD player, iPhone, and personal video game system នេះជាវិធីមួយដែលយើងអាចមើលវីឌីអូ លេងហ្កេម មើលភាពយន្ដ នៅលើផ្ទាំងកញ្ចក់មួយយ៉ាងធំ ខុសពីនៅលើអេក្រង់តូចៗរបស់វា ។
វែនតាពិសេសនេះ វាមានទាំងប្រព័ន្ធសម្រាប់កាត់បន្ថយសម្លេងមិនល្អពីប្រព័ន្ធស្ដាប់សម្លេង ព្រមជាមួយគុណភាពរូបយ៉ាងច្បាស់ល្អ ។
នៅខណៈពេលយើងកំពុងមើលវីឌីអូតាមរយៈឧបករណ៍នេះ គ្មានអ្នកណាម្នាក់ដែលនៅអង្គុយក្បែរយើងអាចដឹងថា យើងកំពុងមើលអ្វីឡើយ, ហេតុនេះ គ្រឿងកំសាន្ដនេះ គួរតែត្រូវបានហៅថា ជារោងភាពយន្ដផ្ទាល់ខ្លួន ទើបត្រូវជាង ។
អេក្រង់របស់វា មានទំហំពណ៌រហូតដល់ ១៦លានពណ៌ឯចំណែករូបភាពវិញ វាមានពន្លឺច្បាស់ល្អណាស់ និងហាក់បីដូចជាយើងកំពុងមើលរូបពិតៗដូច្នោះដែរ ។
យើងអាចរកទិញបានតាមរយៈវេបសាយនេះ http://www.hammacher.com/Product/79258
ក្នុងតម្លៃប្រមាណជា ២៤៩ ដុល្លារ ។ វាប្រើថ្មខ្នាត AA ពីរ ចំនួនពីរកូន និងអាចឱ្យយើងមើលបាន៦ម៉ោង ៕
ផ្សព្វផ្សាយពាណិជ្ជកម្មលើ គេហទំព័រ
សូមទំនាក់ទំនង : ០២៣ ៩៩៣ ៧៤៣ និង
០២៣ ៦៩១ ៩៤០១