Internet Explorer លែងជាជម្រើសទីមួយ
វាគឺជាសប្តាហ៍ដំបូងបំផុតនៃប្រវត្តិសាស្ត្រ ព្រោះ Google Chrome បានក្លាយទៅជា Browser ដែលគេប្រើច្រើនបំផុតក្នុងពិភពលោក។ Statcounter បានបញ្ជាក់យ៉ាងច្បាស់ពីបញ្ហានេះ ដោយសារអ្នកប្រើ Browser ច្រើនឡើង បានបោះបង់ចោល Internet Explorer (IE) នៅចុងសប្តាហ៍នៃថ្ងៃឈប់សម្រាកពីការងាររួច download យក Chrome មកប្រើជាជំនួសវិញ។ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែឧសភាកន្លងទៅនេះ វាត្រូវបានកត់ត្រាថា ជាលើកទីមួយហើយដែល Chrome ត្រូវបានគេប្រើជា Browser នៅលើ Traffic របស់ Internet ពេញមួយសប្តាហ៍តែម្តង។
កាលពីមុននេះ ក្រុមអ្នកវិភាគបានប៉ាន់ស្មានថា Chrome និងក្លាយជា Browser ដ៏មានប្រជាប្រិយភាព តែដោយឡែកនៅក្នុងសហរដ្ឋាមេរិកវិញ Internet Explorer នៅតែអ្នកនាំមុខគេក្នុងការប្រើប្រាស់ដដែល គឺប្រហែលជា ២៦-៣៧ ភាគរយនៃអ្នកប្រើ។
តើតំបន់ណាខ្លះដែលប្រើ Chrome ច្រើនជាងគេក្នុងពិភពលោក? នៅអ៊ឺរ៉ុប Chrome ច្រើនជា Internet Explorer កាលពីពីរសប្តាហ៍កន្លងទៅ តែគ្រាន់តែជាតួលេខប៉ុណ្ណោះ មិនបានក្លាយជាចំណាត់ថ្នាក់នៅឡើយទេ តែ FireFox ទៅវិញទេ ដែលត្រូវគេប្រើច្រើនជាង Browsers ទាំងពីរ។ IE នៅតែនាំមុខគេទីពីរក្នុងចំណោមប្រទេស Oceania គឺក្រោម Chrome បន្តិច ចំណែក Firefox វ៉ាដាច់ Chrome និង IE នៅទ្វីបអាហ្វ្រីកទាំងស្រុង។
IE នៅតែជាជម្រើសទីមួយក្នុងប្រទេសជប៉ុន គឺមានអ្នកប្រើច្រើនជាង 50ភាគរយ, ចំណែកប្រទេសចិន និងកូរ៉េខាងត្បូង អ្នកប្រើបីភាគបួន ប្រើ IE របស់ Microsoft នៅឥណ្ឌាឯណោះវិញ Chrome ត្រូវបាននាំមុខគេ តែលើសគេតែ៨ភាគរយប៉ុណ្ណោះ។ ប៉ែកខាងអាមេរិចខាងត្បូងវិញ មានអ្នកប្រើច្រើនជាង ៥០ភាគរយនៃចំនួនអ្នកប្រើ។
ទោះជាយ៉ាងណាក៏ដោយ នៅពេលមួយ Chrome គង់នឹងក្លាយជា Browser ត្រូវបានគេប្រើច្រើនជាងគេមិនខាន។
សម្រាប់ប្រទេសកម្ពុជាយើងវិញ Firefox គួរតែជាជម្រើសទីមួយទើបត្រឹមត្រូវ ព្រោះវាអាចឲ្យយើងមើល Website ជាភាសាខ្មែរបានត្រឹមត្រូវជា Browsers ដទៃឯទៀត ទោះបីវានៅមានបញ្ហាតិចតួចក៏ដោយចុះ តែខ្ញុំនៅតែជ្រើសរើសប្រើវាដោយមិនបានប្រើ Browser ផ្សេងពីនេះឡើយ ព្រោះមិនអាចប្រៀបស្មើជាមួយ Firefox បាន។ សម្រាប់អ្នកដែលមិនទាន់បានសាកល្បប្រើ សូមសាកល្បងប្រើចុះ នោះនឹងដឹងថា វាល្អសម្រាប់ភាសាខ្មែរយើងប៉ុណ្ណា និងប្រសើរជាង Browsers ដទៃច្រើនប៉ុណ្ណា៕
ផ្សព្វផ្សាយពាណិជ្ជកម្មលើ គេហទំព័រ
សូមទំនាក់ទំនង : ០២៣ ៩៩៣ ៧៤៣ និង
០២៣ ៦៩១ ៩៤០១