ទូរស័ព្ទចំនួន ១០ កំពុងប្រកួតប្រជែងជាមួយ iphone
ទូរស័ព្ទ iphone គឺជាវត្ថុគួរឲ្យចាប់អារម្មណ៍បំផុត ។ តាំងពីឈ្មោះរបស់វាត្រូវបានបញ្ចេញឲ្យដឹងជាសាធារណៈ វាទទួលបានការគាំទ្ររួចជាស្រេចទៅហើយ, iphone ត្រូវបានគេញែកដាច់ចេញពីទូរស័ព្ទដទៃទៀត ដោយសារ Feature មួយចំនួនរបស់វា ហើយក៏ជាអ្វីដែលអ្នកទទួលបានពេលទិញទូរស័ព្ទនេះមកប្រើ ។
ជាយូរមកហើយដែលអ្នកប្រើប្រាស់ទូរស័ព្ទមួយចំនួនធំ មានបំណងចង់ឲ្យមានផ្នែក Multimedia ពេញលេញត្រូវបានគេដាក់បញ្ចូលមកក្នុងទូរស័ព្ទ ព្រមជាមួយនឹងការចង់ឲ្យមានអេក្រង់ធំ ពន្លឺភ្លឺច្បាស់ មានពណ៌ឆើតឆាយ ទាំងនេះគឺជាអ្វីដែល iphone បានបំពេញ ។
បន្ទាប់ពីទទួលបានជោគជ័យយ៉ាងច្រើនពី IPoD ជាមូលដ្ឋាន, iphone បានក្លាយទៅជាជម្រើសទី ២ បន្ទាប់ពី IPoD ម្យ៉ាងវិញទៀត iphone ក៏ទទួលបានការវាយតម្លៃថា គឺជាវត្ថុដែលរួមផ្សំទៅដោយបច្ចេកវិទ្យាយ៉ាងខ្ពស់ ហួសពីការដែលក្រុមហ៊ុនផលិតទូរស័ព្ទដៃឯទៀតអាចគិតដល់ ឬធ្វើបាន។
នៅពេលដែលទីផ្សារទូរស័ព្ទបានក្លាយទៅជាការប្រកួតប្រជែងគ្នាយ៉ាងធំ នាពេលបច្ចុប្បន្ន ក្រុមហ៊ុនចំនួន ១០ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីអាចមានលទ្ធភាពដណ្ដើមយកចំណែកនៃទីផ្សារទូរស័ព្ទដ៏ធំនេះ ។
ទូរស័ព្ទប្រភេទថ្មីចំនួន ១០ បានបង្ហាញរូបរាងក្នុងទីផ្សារជាមួយការរចនាម៉ូដខុសៗគ្នា ប៉ុន្តែសមត្ថភាពនិងរូបរាង គឺខុសគ្នាទាំងស្រុង ឯការប្រកួតប្រជែងគ្នាវិញ ក៏បានចាប់ផ្តើមពីពេលនេះទៅហើយដែរ លទ្ធផលយ៉ាងណានោះគឺអាស្រ័យទៅលើអ្នកប្រើជាអ្នកឲ្យពិន្ទុ និងសម្រេចចិត្ត ។
Meizu M8ក្រុមហ៊ុនចិនមួយដែលមានឈ្មោះថា ម៉ីហ្ស៊ូ (Meizu)
គឺជាក្រុមហ៊ុនចិនមួយដំបូងគេហើយ ដែលហ៊ានប្រកួតជាមួយ iphone របស់ក្រុមហ៊ុន
Apple ។ ទូរស័ព្ទ Smartphone ដែលក្រុមហ៊ុនចិននេះផលិតចេញមកលក់ប្រកួតជាមួយ
iphone នោះគឺ Meizu ម៉ូដែល M8, ដោយបានព្យាយាមធ្វើយ៉ាងណាឲ្យល្អប្រសើរជាង
iphone ។ Meizu M8 បានជំនះនូវការលំបាកជាច្រើន ដើម្បីធ្វើឲ្យ Meizu M8
មានរូបរាងមួយប្រហាក់ប្រហែល iphone នឹងបានបន្ថែមនូវ feature មួយចំនួនដែល iphone
គ្មានឬមិនអាចធ្វើទៅបាន។ Meizu M8 បានប្រើ MS-Windows Mobile សំរាប់ជា OS
របស់ទូរស័ព្ទនេះ។
តំណាងក្រុមហ៊ុនទូរស័ព្ទ Meizu M8 បានបញ្ចេញឲ្យដឹងថា ទូរស័ព្ទរបស់ខ្លួន គឺជារបស់សម្រាប់ឲ្យប្រើការបាន មិនមែនគ្រាន់តែជារបស់លេងៗឡើយ ។ ទូរស័ព្ទនេះមានតម្លៃ ៣១០ ដុល្លារ សំរាប់ម៉ូដែលមាន Memory ទំហំ 4GB ៤០០ ដុល្លារ សម្រាប់ទូរស័ព្ទមាន Memory 8 GB ។ ប្រសិនបើអ្នកទិញមិនចង់ឲ្យវាមានកាមេរ៉ាទេនោះ តម្លៃរបស់វានឹងធ្លាក់មកនៅត្រឹមតែ ១៩៥ ដុល្លារ ប៉ុណ្ណោះ សំរាប់ Memory ទំហំ 4GB និងតម្លៃ ២៨៥ ដុល្លារ សម្រាប់ Memory 8 GB ។ ទោះបីថាទូរស័ព្ទ Meizu M8 មិនអាចផ្ដួលរំលំ iphone បានក៏ដោយចុះ ប៉ុន្តែវាមានលក្ខណៈពិសេសជាច្រើនល្មមឲ្យអ្នកទិញព្រមទទួលវាយកមកប្រើប្រាស់បានដោយពេញចិត្ត ។
Nokia N 800 ទូរស័ព្ទនេះត្រូវបានផលិតចេញមកដោយក្រុមហ៊ុន Nokia ដ៏ល្បីល្បាញ ។ ទោះបីមិនអាចប្រៀបធៀបជាមួយទូរស័ព្ទ iphone បានមែន ប៉ុន្តែវាមានលក្ខណៈសម្បត្តិមួយចំនួនប្រហាក់ប្រហែលទូរស័ព្ទ iphone ដែរ ។ NOKIA N 800 នៅខ្វះចន្លោះមុខងារផ្នែកទូរស័ព្ទឲ្យបានពេញលេញថាជាទូរស័ព្ទ, ព្រោះម៉ូដែលនេះត្រូវបានគេបង្កើតឡើងសម្រាប់តែការតភ្ជាប់ទៅកាន់ Internet ជាសំខាន់, ម្ល៉ោះហើយមុខងារមួយចំនួន ផ្នែកទូរស័ព្ទត្រូវបានគេដកចេញមិនឲ្យមាន ។
N 800 មានបំពាក់ VOIP រួចជាស្រេច វាអាចហៅចេញនិងទទួលការហៅចូលបានដោយការប្រើ WIFI ជាមួយប្រក្រាម Skype ។ ចំណុចសំខាន់មួយរបស់ N 800 នេះគឺនៅត្រង់វាបានប្រើប្រាស់ប្រព័ន្ធដំណើរការ Linux ដែលជា OS សាធារណៈ, ព្រមទាំងមានប្រូក្រាមជាច្រើនរាប់មិនអស់អាចប្រើជាមួយវាបាន ម្យ៉ាងវិញទៀតវាអាចធ្វើកិច្ចការមួយចំនួនធំដែល iphone មិនអាចធ្វើកើត ដូចជាវាអាច chat ជាវីឌីអូ (Video Chat), ស្ដាប់វិទ្យុ FM ៘និង៘
តែការពិតវិញវាមិនមែនជាទូរស័ព្ទធម្មតាទេ តែជាប្រភេទឧបករណ៍មួយសម្រាប់ភ្ជាប់ទៅកាន់ INTERNET ប៉ុណ្ណោះ និងអាចប្រើជាទូរស័ព្ទបាន គឺតែតាមរយៈ WIFI និង Skype តែប៉ុណ្ណោះ ។ ទោះបីជាឧបករណ៍នេះមិនអាចប្រៀបស្មើជាមួយ iphone ក៏ពិតមែន ប៉ុន្តែវាជាវត្ថុទាក់ទងមួយយ៉ាងសំខាន់ និងសំរាប់តែទីកន្លែងណាមួយដែលមានបំរើសេវាកម្ម WIFI ។
នៅពេលដែលយើងបាត់ទូរស័ព្ទ ហើយមិនដឹងថាវានៅទីណា ទូរស័ព្ទនេះអាចបញ្ជូនសារ SMS មកឲ្យយើងដឹង មិនតែប៉ុណ្ណោះ វានឹងប្រាប់ពីទីតាំងដែលវាកំពុងស្ថិតនៅ ហើយបញ្ជូនរូបទីតាំងនោះមកប្រាប់យើងតាមរយៈ GPS, រូបភាពនៃទីតាំងត្រូវបានបង្កប់មកជាមួយនូវការបរិយាយពីព័ត៌មានផ្សេងៗ, ព័ត៌មានទាំងនេះអាចត្រូវបានបញ្ជូនមកទូរស័ព្ទណាមួយទៀតដែលយើងបានកំណត់ ឬទៅ PC ដែលអាចទទួលយកសារ SMS បាន ។
Newifone មានអេក្រង់ទំហំ ៣-៥ អ៊ីញ មានពណ៌ស្រស់ស្អាត មានពន្លឺច្បាស់ល្អ ទំហំអេក្រង់នេះគឺស្មើគ្នាដូចទំហំអេក្រងរបស់ iphone ដែរ ។ តែជាអកុសលដោយហេតុថា ទូរស័ព្ទនេះប្រើប្រព័ន្ធមួយបែបដែល ខុសពីគេ ជាហេតុធ្វើឲ្យវាមានការលំបាកក្នុងការប្រើប្រាស់ប្រូក្រាមផ្សេងៗ មិនតែប៉ុណ្ណោះ ទូរស័ព្ទនេះមិនបានអនុញ្ញាតឲ្យអ្នកប្រើអាចដាក់បញ្ជូលប្រូក្រាមរបស់អ្នកណាផ្សេងបានឡើយ ។ នេះគឺជាការបិទជិតមួយ គឺបិតជិតតែម្ដង ឯចំណែក iphone វិញក៏ត្រូវបានគេបិទជិតដូចតែគ្នា ប៉ុន្តែគេអាចមានសមត្ថភាពដោះការបិទនោះចេញ (Unlock) ហើយអាចប្រើការបាន បន្ថែមអ្វីបាន ប្ដូរអ្វីបាន តែចំណែក Newifone វិញ មិនទទួលបានការពេញនិយមឲ្យបានជ្រៅដូច iphone ឡើយ ហើយក៏មិនសង្ឃឹមថា មាននរណាម្នាក់លូកដៃរកវិធីបើកប្រព័ន្ធរបស់ Newifone ឲ្យអាចប្រើប្រូក្រាមផ្សេងៗដែរ ។
ទូរស័ព្ទ Samsung ម៉ូដែល AnyCall Haptic គឺជាទូរស័ព្ទមួយបែបដែលប្រើបច្ចេកទេសម្យ៉ាង អាចឲ្យអ្នកប្រើចុចទៅលើរូបរបស់ប៊ូតុង សម្រាប់ឲ្យដំណើរការ ហើយឲ្យរូបប៊ូតុងដែលគ្មានរូបនោះ មានសកម្មភាពដូចជាមានពិតៗ (Haptic Feedback) បច្ចេកទេសនេះ iphone មិនទាន់អាចធ្វើបាននៅឡើយទេ ។ ទោះបីជារូបខាងក្រៅមើលទៅប្រហាក់ប្រហែលគ្នាក៏ពិតមែន ប៉ុន្តែវិធីដំណើរការរបស់គ្រឿងក្នុងមិនដូចគ្នាឡើយ ។
Anycall Haptic មានបំពាក់មកជាមួយប្រព័ន្ធ TV ឌីជីថល (T-DMB FORMAT), Blue Tooth 2.0, អេក្រងទំហំ ៣.២ តូចជាង iphone ចំនួន ០.៣ អ៊ីញ ។ ទោះបីជាទូរស័ព្ទនេះ មិនមានលក្ខណៈ Open moko ទូរស័ព្ទនេះ ក៏ដូចគ្នានិង Nokia N 800 ដែរ វាប្រើ Linux OS ជាមូលដ្ឋាន ។ ដោយហេតុថា ទូរស័ព្ទនេះ គឺជាផ្នែកមួយនៃគម្រោង Open Moko ដើមីចែករំលែក Software (Open Source) តាមរយៈទូរស័ព្ទ Mobile Open Moko អាចទទួលការហៅចូលនិងហៅចេញតាមរយៈប្រព័ន្ធ GSM Network, វាបំពាក់ដោយ Sam Sung 226 Mhg CPU និងមាន Memory ចំនួន 128 MB. (RAM) ។
ក្នុងករណីខ្លះគេបានប្រៀបធៀបទូរស័ព្ទនេះទៅនិង iphone នោះក៏ព្រោះតែទូរស័ព្ទនេះវាប្រើប្រព័ន្ធ UNX ដូចគ្នា ។ ប្រព័ន្ធដែលទូរស័ព្ទ Open Moko ប្រើ Neo 1973 វាជាប្រព័ន្ធមួយអាចឲ្យគេយកទៅប្រើការបានដោយសេរី សម្រាប់អ្នកណាម្នាក់ដែលមានបំណងបង្កើត software ឲ្យទូរស័ព្ទនេះ គឺអាចធ្វើបានដោយសេរី ប៉ុន្តែថាតើមានអ្នកខ្លះទៅដែលចាប់អារម្មណ៍ចំពោះ OS NEO 1973 នេះ ហើយមានបំណងបង្កើត Software សំរាប់ប្រើនោះá ។
ក្រុមហ៊ុន Garmin International Inc, គឺជាក្រុមហ៊ុនមួយនាំមុខគេផ្នែកផលិតគ្រឿងឧបករណ៍ចាប់ប្រព័ន្ធផ្កាយរណប (GPS) បានសម្រេចចិត្តបង្កើតទូរស័ព្ទមួយបែបដែលមានសមត្ថភាពខ្ពស់បំផុតដើម្បីចាប់យកសញ្ញាទាក់ទង GPS, វាមិនដូចជា iphone Newifone បានបំពាក់មកជាមួយនូវ Chip យ៉ាងពិសេសមួយបែបដែលមានសមត្ថភាពសុក្រិតក្នុងការកំណត់ទីតាំងរបស់យើងថានៅទីណា និងក្នុងស្ថានភាពរបស់ទីតាំងផងដែរ ។ គ្រាដែល iphone ជំនាន់ដំបូងបានបញ្ចេញលក់ GPS របស់ iphone 3G ចេញលក់ក្រុមហ៊ុន Apple បានកែកុនបញ្ហាមួយចំនួនដែលមានជាមួយសេរីចាស់មុន គឺបំពាក់ Chip ទំនាក់ទំនង GPS ឲ្យបានប្រសើរជាងមុនឲ្យ iphone 3G ។
ក្រៅពីមានសមត្ថភាពខ្ពស់ក្នុងការកំណត់ទីតាំងតាមរយៈ GPS - Newifone នៅអាចឲ្យយើងចាក់ចម្រៀង ចាក់វីឌីអូ អាចថតរូបបានព្រមទាំងមានសមត្ថភាពអាចធ្វើកិច្ចការជាច្រើនទៀត ប៉ុន្តែប្រការធំបំផុតនោះ គឺវាមានសមត្ថភាពខ្ពស់ជាងគេ ។ ជាស្មាតហ្វូន (Smart Phone) ក៏ពិតមែន ប៉ុន្តែវាមានលក្ខណៈសម្បត្តិមួយចំនួនអាចចាត់ទុកបានថាជាការប្រជែងជាមួយ iphone ដែរ ។
ប៉ុន្តែទូរស័ព្ទនេះ មានលក់តែក្នុងប្រទេសកូរ៉េប៉ុណ្ណោះ ហើយមានតម្លៃរហូតដល់ 700-800 ដុល្លារឯណោះ។
រហូតមកទល់ពេលនេះ គឺមានតែក្រុមហ៊ុន SAMSUNG តែមួយប៉ុណ្ណោះ
ដែលមានសមត្ថភាពខ្ពស់ទាំងតំបន់បច្ចេកទេសនិងការរចនាម៉ូដ ។
ក្នុងពេលអនាគតក្រុមហ៊ុននេះអាចយកប្រៀបទៅលើ iphone របស់ Apple
ក៏សឹងថាបាន ពីព្រោះតែគុណភាពរបស់ផលិតផលកូរ៉េនេះ
អាចធ្វើឲ្យគេធ្វើទុកចិត្តបានទូទាំងពិភពលោក ។
ទូរស័ព្ទនេះ ដំណើរការដោយប្រព័ន្ធ CDMA NETWORKS និងបំពាក់ដោយ EV-DO សំរាប់ការបញ្ជូននិងទទួល DATA, ដោយហេតុថាប្រព័ន្ធ EV-DO អាចបញ្ជូន Data បានលឿនជាងរហ័សជាង ឯចំណែក iphone វិញប្រើប្រព័ន្ធ EDGE ដែលមានល្បឿនយឺតជាងដូចនេះ SAMSUNG Glyde បានក្លាយទៅជាគូប្រជែងមួយសំរាប់ iphone រួចជាស្រេចទៅហើយ ។
Glyde មានអេក្រង់ទំហំត្រឹមតែ ២-៨ អ៊ីញ គឺមានទំហំតូចជាងរហូតដល់ ០-៧ អ៊ីញ ថែមពីលើនេះទៀត Glyde មានភ្ជាប់មកជាមួយ Keyboard ហើយស្រេចដោយគ្រាន់តែហូតវាចេញមកពីខាងក្រោយផ្ទាំងអេក្រង់ ។ Keyboard នេះ បានក្លាយទៅជាបំណងប្រាថ្នារបស់អ្នកប្រើទូរស័ព្ទផ្សេងៗ ដែលនិយមចូលចិត្តប្រើ SMS ឬ Email ច្រើន ។
ទូរស័ព្ទដ៏គួរឲ្យចាប់អារម្មណ៍នេះ ប្រហែលជាអ្នកដំបូងគេមួយដែលព្យាយាមប្រកួតប្រជែងជាមួយ iphone ។ ពីព្រោះវាប្រើប្រាស់ Windows Mobile, ជាប្រភេទទូរស័ព្ទហូត, មានភ្ជាប់មកជាមួយនូវ Querty Keyboard រួចជាស្រេចដែលស្ថិតនៅចំពីក្រោយអេក្រង់របស់វា, អេក្រង់របស់ទូរស័ព្ទនេះមានទំហំ 800 x 480 ឃើញថាវាមានទំហំធំជាង iphone ដែលមានទំហំត្រឹមតែ 480 x 320 ប៉ុណ្ណោះ ទោះបីយ៉ាងណាក៏ដោយ ក៏រូបភាពនៅលើអេក្រង់របស់ទូរស័ព្ទ XPERIA XI មានពន្លឺច្បាស់ជាងនិងថ្លាស្អាតជាងទូរស័ព្ទ iphone ដែរ, iphone បានភ្ជាប់មកជាមួយស្រាប់នូវមេម៉ូរីចំនួន 8 និង 16 GB ឯចំណែក XPERIA XI វិញ មិនមាន Memory ធំ ភ្ជាប់មកជាមួយទេ ប៉ុន្តែមាន SLOT សំរាប់ឲ្យយើងអាចដាក់បញ្ចូល Memory បានជាប្រភេទ MICROSD FLASH CARD, ដែលអាចរកទិញមកប្រើនិងអាចផ្លាស់ប្ដូរបានយ៉ាងស្រួលទៅតាមសេចក្ដីត្រូវការ ។
រហូតមកទល់ពេលនេះ Windows Mobile ប្រូក្រាមមានច្រើនរាប់មិនអស់ សំរាប់បំពេញតាមសេចក្ដីត្រូវការផ្សេងៗ ទាំងប្រូក្រាមសំរាប់អ្នកប្រកបរបជំនួញជួញដូរ និងសំរាប់អ្នកប្រើការជានិច្ចការ ការិយាល័យសិក្សានិស្សិត ៘
ទោះបី XPERIA XI មានលក្ខណៈពិសេសច្រើនក្ដី ប៉ុន្តែការរចនាម៉ូដមិនបានយកតាមលំនាំរបស់ iphone ឡើយ មិនតែប៉ុណ្ណោះ វាមានរូបរាងបែបផ្សេងដោយឡែកខុសឆ្ងាយពី iphone ។ ក្រៅពីនេះ XPERIA XI មានកាមេរ៉ា ទំហំ 3-1 Megapixel អាចថតរូប និងអាចថតវីឌូការ ខុសពី iphome ដែលមិនមាន ។ ទូរស័ព្ទ XPERIA បានទទួលនូវការសាទរយ៉ាងច្រើនពីមជ្ឈដ្ឋានអ្នកនិយមលេងទូរស័ព្ទ វាគឺនឹងជាអ្នកកាត់យកចំណែកមួយនៃភាពល្បីល្បាញរបស់ iphone នាពេលអនាគត់ ។
Nokia មិនបានព្រមចាញ់ iphone ដោយងាយៗនោះឡើយ ក្នុងខណៈដែលខ្លួនឯងមានឈ្មោះថាជាក្រុមហ៊ុនមួយនាំមុខគេនៅលើទីផ្សារ ទូរស័ព្ទនាពេលបច្ចុប្បន្ននេះ ។ រូបរាងរបស់ទូរស័ព្ទនេះ គឺស្ថិតនៅជាការព្រាងនៅឡើយទេ ប៉ុន្តែ រោងចក្រផលិតរបស់ Nokia បានបញ្ចេញឲ្យដឹងថា ទូរស័ព្ទនេះ នឹងត្រូវគេបញ្ចេញលក់នៅត្រឹមដំណាច់ឆ្នាំ ២០០៨ នេះឯង ។
បើយើងមើលពីរូបរាងរបស់វាវិញ យើងអាចឃើញថា
វាមានលក្ខណៈស្រដៀងគ្នាទៅនិងវិធីរចនាម៉ូដរបស់ iphone,
ពីព្រោះតែវាពុំមានប៊ូតុងសំរាប់ចុចច្រើន ព្រមទាំងប្រើបច្ចេកវិទ្យា Touch
screen ម្យ៉ាងវិញទៀត ទូរស័ព្ទថ្មីនេះនិងប្រើ OS Symbian ថ្មី
ដែលគេនឹងកែតម្រូវសំរាប់ឲ្យប្រើជាមួយទូរស័ព្ទនេះ ជាពិសេស
គឺវិធីប្រើវាតែម្ដង អេក្រង់នឹងមានទំហំ 640 x 360 Wide Screen,
មានកាមេរ៉ាទំហំ 3-1 Megapixel (Auto fseuo) មានរន្ធសំរាប់តចេញទៅ TV Blue
Tooth 2-0, Wifi ក្រៅពីនេះនៅមាន Feature មួយចំនួនទៀត ដែលគេជឿថា
វាអាចយកប្រៀបលើផ្នែកខ្លះ របស់ iphone ។
គេមិនទាន់ដឹងនៅឡើយថា តើពេលណាទៅវានឹងចេញលក់ជាសាធារណៈពិតប្រាកដ
ហើយមានអ្វីខ្លះទៀតត្រូវបន្ថែមបន្ថយជាមួយទូរស័ព្ទនេះ ។
HTC គឺជាក្រុមហ៊ុនផលិតទូរស័ព្ទដៃដ៏ល្បីឈ្មោះមួយរបស់តៃវ៉ាន់, ជាមួយរយៈពេលកន្លងមកនេះ HTC បានព្យាយាមយ៉ាងច្រើនដើមី្បធ្វើយ៉ាងណាឲ្យ ខ្លួនអាចមានចំណែកខ្លះក្នុងទីផ្សារទូរស័ព្ទ និងមានលទ្ធភាពប្រកួតជាមួយ iphone ដោយស្មើមុខ ។
នាគ្រាដំបូង HTC បានបញ្ចេញ HTC TOUCH គឺជាទូរស័ព្ទផលិត សម្រាប់ប្រកួតជាមួយ iphone ដំបូងគេ ប៉ុន្តែវាមិនទាន់មានសមត្ថភាពឲ្យបានគ្រប់គ្រាន់ សម្រាប់ធ្វើជាគូប្រជែកងជាមួយ iphone នៅឡើយទេ HTC មិនបានព្រមបោះបង់ចោល ការប្រកួតដណ្ដើមទីផ្សារនេះ ដោយងាយៗនោះទេ ក្រោយមកបន្តិច HTC បានបញ្ចេញលក់ទូរស័ព្ទថ្មីៗទៀត ស្ថិតក្នុងខ្សែស្រឡាយជាមួយស៊េរី Touch ដែរ គឺ HTC TOUCH Sruis, HTC TOUCH DUAL ទាំងពីរខាងលើនេះ មានរូបរាងសឹងដូចគ្នាបេះបិទ ។
ដោយឡែកម៉ូដែលថ្មី HTC DIAMOND គឺជាម៉ូដែលថ្មីមួយទៀតសំរាប់ឲ្យ HTC
យកមកប្រកួតជាថ្មីជាមួយ iphone ។ លើកនេះ HTC Diamond
មានលក្ខណៈកាត់តែល្អប្រសើរជាងម៉ូដែលចំនួនពីរ ពីមុនមក ។ Diamond
បំពាក់ដោយអេក្រង់ទំហំ 2-8 អ៊ីញ ប្រើបច្ចេកទេស Touch Screen, មានកាមេរ៉ាទំហំ
3-2 Megapixel ប្រើប្រាស់បច្ចេកវិទ្យា HSDPA សំរាប់តភ្ជាប់ទៅកាន់ប្រព័ន្ធ
internet, Diamond ប្រើ Window Mobile OS ឯចំណែក Uaer inlrnhaee
វិញត្រូវរៀបចំសំនួរថ្មី
ជាហេតុធ្វើឲ្យការប្រើប្រាស់វាមានភាពងាយស្រួលជាងមុនច្រើន ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏ HTC Diamond មិនទាន់អាចធ្វើឲ្យ Diamond អាចដំណើរការវិធី Touch Screen របស់ខ្លួនឲ្យបានល្អដូចជាបច្ចេកទេសរបស់ iphone នៅឡើយទេ នៅរាល់ពេលដែលយើងយកម្រាមដៃចុចបញ្ជាកិច្ចការផ្សេងៗ យើងនិងមានអារម្មណ៍ថា វាមិនធ្វើឲ្យយើងធ្វើអ្វីៗតាមការចង្អុលពីម្រាមដៃយើងឡើយ វិធីងាយស្រួលជាងគេ គឺត្រូវប្រើប៊ិចបញ្ជា ពីព្រោះវាមានលក្ខណៈងាយស្រួលជាងការប្រើចុងម្រាមដៃ ។ ចំណែក iphone វិញ យើងមិនត្រូវការប៊ិចសម្រាប់ចុចបញ្ជាឡើយ គឺវាអាចធ្វើកិច្ចការទាំងឡាយបានដោយងាយ ដោយគ្រាន់តែប្រើចុងម្រាមដៃប៉ុណ្ណោះ ។ ទោះបីជាទូរស័ព្ទនេះមិនអាចយកប្រៀបលើ iphone ក៏ដោយ ក៏វាបានក្លាយទៅជាគូប្រជែងមួយសំរាប់ iphone រួចទៅហើយ ។
ក្នុងពេលថ្មីៗនេះបំផុត ក្រុមហ៊ុន SAMSUNG បានបញ្ចេញលក់ទូរស័ព្ទមួយបែបម៉ូដែល Instinet (អិនស្តីង) ។ គ្រាន់តែនៅពេលចេញលក់ដំបូងភ្លាម វាបានទាក់មនុស្សជាច្រើន ឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះម៉ូដែលចេញថ្មីនេះ ។ Instinet មានរូបរាងមួយនៅចន្លោះ iphone និង Any Call Haptie ។
តាមគម្រោង Instinet ត្រូវបានគេរៀបចំផលិតវាឲ្យមានលក្ខណៈមួយទាក់ទាញបំផុត គឺអាចនិយាយបានថា ស្អាតជាង iphone ផងក៏ថាបាន ។ ទូរស័ព្ទនេះត្រូវគេបំពាក់មកជាមួយ អេក្រង់ពន្លឺភ្លឺច្បាស់ល្អ សំរាប់ការចាក់មើលវីឌីកំសាន្ត, មានGPS អាចដំណើរការបានត្រឹមត្រូវ ។ អ្វីៗដែល Instinet មាននិងធ្វើបាន គឺស្រដៀងគ្នាណាស់ទៅនិង iphone ប៉ុន្តែតើ Instinet មានផ្លូវសំរាប់ប្រកួតជាមួយ iphone ដល់កំរិតណានោះ យើងសុំវិនិច្ឆ័យនាពេលក្រោយទៀត ។
ផ្សព្វផ្សាយពាណិជ្ជកម្មលើ គេហទំព័រ
សូមទំនាក់ទំនង : ០២៣ ៩៩៣ ៧៤៣ និង
០២៣ ៦៩១ ៩៤០១