Logitech Z906
ក្រុមហ៊ុន Logitech បញេ្ចញលក់ គ្រឿងបំពងសម្លេងយ៉ាងទំនើបកាលពីពេលកន្លងមកនេះ ឡូជីថិច បានបញេ្ចញលក់គ្រឿងបំពងសម្លេងម៉ូដែល Z5500 ប្រកបដោយជោគជ័យយ៉ាងខ្លាំង ដោយឃើញបែបនេះ ក្រុមហ៊ុន ឡូជីថិច បានផលិតម៉ូតដែល Z906 មួយថ្មីទៀត ដើម្បីបំពេញតាមការចង់បានរបស់អ្នកប្រើ ។
ម៉ូតដែលថ្មីនេះ មានកម្លាំងបញេ្ចញសម្លេងរហូតដល់ 500W មានប្រព័ន្ធសម្លេង THX យ៉ាងទំនើបបំផុត និយាយឱ្យចំទៅ គ្រឿងបំពងសម្លេងនេះ ត្រូវបានផលិតឡើងដើម្បីបង្កើតបានជាប្រព័ន្ធសម្លេង ដូចនៅក្នុងរោងភាពយន្ដដែរ ( theater sound quality ) ព្រោះវាមានប្រព័ន្ធបង្វិលសម្លេងឱ្យឮបណ្ដាក់គ្នា ទៅតាមការបង្ហាញរបស់វីឌីអូ ឬសម្លេងចេញពីឌីស ។
វាប្រើប្រព័ន្ធ 5.1 Surround Sound ដែលមានគ្រឿងបំពងសម្លេងចំនួនប្រាំ បូកបន្ថែម បាសធំមួយ ដើម្បីបង្កើនសន្ធឹកសម្លេងឱ្យខ្ទ័រខ្លាំង ។
បើយើងទិញឌីស ឌីវីឌី មកមើលដែលមានដាក់សញ្ញាឡូហ្កូ THX នោះយើងនឹងបានឮសម្លេងយ៉ាងពិរោះរណ្ដំបណ្ដេញតាមគ្នា ឆ្លាស់ពីមុខទៅក្រោយនិងពីឆ្វេងទៅស្ដាំ ជួនកាលសម្លេងនោះរត់តាមសកម្មភាពរបស់រូប បីដូចជាសម្លេងពិតៗតែម្ដង, តែបើយើងទិញឌីសដែលគេចម្លងយើងនឹងមិនអាចបានឮសម្លេងដ៏ពិរោះបែបនោះឡើយ ។
តាមដំណឹងដែលបានប្រកាស គេបានបញ្ជាក់ថាវាមានតម្លៃលក់រាយប្រហែលជា $349.99 និងត្រូវគេចេញលក់នៅនៅចុងខែមិនាឆ្នាំ២០១១ នេះហើយ ៕
ផ្សព្វផ្សាយពាណិជ្ជកម្មលើ គេហទំព័រ
សូមទំនាក់ទំនង : ០២៣ ៩៩៣ ៧៤៣ និង
០២៣ ៦៩១ ៩៤០១