ផ្តល់ព័ត៍មានរហ័សនិងអាចជឿទុកចិត្តបាន ជាមួយ Cambodia Express News - សម្ភារៈទំនើប
Cen

តើ​Mouse​កុំព្យូទ័រ​នឹង​ឈាន​ដល់​ទីបញ្ចប់​?

​​យោង​តាម​អ្នកវិភាគ​ខាង​សិក្សា​ស្រាវជ្រាវ​ម្នាក់ យុគសម័យ​នៃ​ការប្រើ mouse កុំព្យូទ័រ​ជិត​​ឈាន​ដល់​ទីបញ្ចប់ ។​ឧបករណ៍​នេះ​អាច​ត្រូវ​គេ​លែង​ប្រើ​នៅ​យ៉ាង​ឆាប់​៣​ឆ្នាំ​ទៀត​នៅពេល touch screen​និង​សូ​ហ្វ​វែ​សំគាល់​កាយវិការ​ត្រូវបាន​គេ​អភិវឌ្ឍ​អោយ​កាន់តែ​ទំនើប​ឡើង ។​

​​អ្នកវិភាគ​ឧស្សាហកម្ម​កុំព្យូទ័រ​លោក​ស្ទេវ ប្រេន​ទី​សបាន​និយាយថា​" mouse ដំណើរការ​​ល្អ​ក្នុង​បរិយាកាស screen កុំព្យូទ័រ​តែ​សំរាប់​ការកំសាន្ដ​នៅក្នុង​ផ្ទះ​ឬ​ការងារ​នៅ​លើ​សៀវភៅសរសេរ​​វា​ចប់​តែ​ម្ដង​" ។​

​​លោក​បាន​ប្រាប់​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី ថា "​វា​និយាយ​អំពី​ការប្រើ​ថាមពល​កុំព្យូទ័រ​ដើម្បី​ធ្វើ​អ្វី​​ដែល​ឆ្លាត​ឡើង ។ ជាមួយ​និង​ផលិតផល Nintendo Wii អ្នក​អាច​ចង្អុល​និង​ក្រឡុក​គ្រវី​ហើយ​វា​ញ័រ​​ត្រឡប់មកវិញ​ដូច្នេះ​អ្នក​មាន​ទំនាក់ទំនង​ពីរ​ច្រក ។​ទូរស័ព្ទ​ឆ្លាត​ជំនាន់​ថ្មី​ដូចជា iPhone មាន​ម៉ាស៊ីន​ទម្រេត​​បូករួម​កន្លែង​ចុច​ជាច្រើន ។​សូ​ហ្វ​វែ​របស់ Panasonic ស្គាល់​មុខ​របស់​អ្នក​ហើយ​ចេញ​ហ​ង្ហា​ញ​តារាង​menu​របស់​អ្នក​ផ្ទាល់​នៅ​លើក​កញ្ចក់​ទូរទស្សន៍​របស់​អ្នក ។​អ្នក​គ្រាន់តែ​ធ្វើ​តែ​ចលនា​ដៃ​ដើម្បី​បញ្ជា​អ្វី​​ដែល​អ្នក​ចង់​" ។ ក្នុងករណី​ជីវិត​ពិត​ឆ្លុះបញ្ចាំង​អំពី​រឿងប្រឌិត​វិទ្យាសាស្ត្រ ការ​អភិវិឌ្ឍន៍​ទាំងនេះ​ត្រូវ​​បាន​ទស្សន៍ទាយ​ទុក​ក្នុង​រឿង Minority Report របស់​អ្នកដឹកនាំ​រឿង​ស្ទេ​វិន ស្ពីល​ប៊ឺក​នៅ​ឆ្នាំ​២០០២​។​

​វា​ជា​រឿង​និយាយ​អំពី​អនាគត​មិន​វែងឆ្ងាយ​ដោយ​គេ​ប្រើ​ទិន្ន័យ​នៅ​ជុំវិញ screen ដ៏​ធំ​ដោយ​ប្រើ​តែ​​ចលនា​ដៃ ។​

​​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​ប្រហែលជា​នៅ​យូរ​តទៅទៀត​ទើប​លេច​ចេញ​ជា​រូបរាង​ចូល​​មក​ជំនួស​mouse ធម្មតា​សព្វ​ថ្ងៃ​ដែល​ច្នៃ​បង្កើតឡើង​ដោយ​បណ្ឌិតដូក្លា​ស អេន​ហ្គេល​បាត​កាលពី​៤០​ឆ្នាំមុន ។​លោក​ប៊ីល​អ៊ិង​គ្លី​ស​ក្រោយមក​បាន​ច្នៃ​បង្កើត ball mouse នៅ​ឆ្នាំ​១៩៧២​ដែល​មាន​កូន​បាល់​​តែ​មួយ​ហើយ​ដែល​អាច​បង្វិល​ទៅ​ទិស ។ mouse​នេះ​ត្រូវ​គេ​ប្រើ​ជា​មួយ​កុំព្យុទ័រ​លើ​តុជា​លើកដំបូង​​នៅ​ឆ្នាំ​១៩៨១ ។​ ​

​​តែ​ទោះជា​យ៉ាងណា​ពួក​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​មិន​ជឿ​ថា​យុគសម័យ​ប្រ mouse​ជិត​ដល់​​ទី​បញ្ចប់​ហើយ​ថា​បច្ចេកទ្យា​ថ្មី​មិន​សំខាន់​ជាង​របស់​ប្រើ​នាពេល​បច្ចុប្បន្ន​ទេ​នៅ​ក្នុង​ពិភព​កំពុងអភិវឌ្ឍន៍​។​

​​រ៉ូ​រី ឌូ​លី​មកពី​ក្រុមហ៊ុន Logitech ដែល​ផលិត​mouse​និង​ឃីបត​ធំ​បំផុត​ក្នុង​លោក បាន​​និយាយថា ​ការ​រលំរលាយ​របស់ mouse ជា​ការនិយាយ​បំផ្លើស ។​ឧបករណ៍ប្រើប្រាស់​ត្រូវ​បាន​ច្នៃ​​ផ្លាស់ប្ដូរ​ទៅ​តាម​របៀប​រស់នៅ​របស់​យើង​តែ​វា​មិន​បាន​បោះបង់​ចោល​ការប្រើ mouse ទេ​" ។​

បច្ចេកវិទ្យា

ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ គេហទំព័រ​
​សូម​ទំនាក់ទំនង : ០២៣ ៩៩៣ ៧៤៣ និង ០២៣ ៦៩១ ៩៤០១​