Cen

Microsoft ចេញ Surface Tablet

Microsoft Surface Tablet ត្រូវបាន​ក្រុមហ៊ុន Microsoft សម្ងំ​ផលិត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ បន្ទាប់ពី​បាន​ព្យាយាម​ប្រកូក​ប្រកាស​ឲ្យ​ក្រុមហ៊ុន​នានា​ទទួលយក Window 8 ធ្វើជា Operation System សម្រាប់ Device ថ្មីៗ​រួចមក​។​

​ ​អាច​ថា នេះ​គឺជា​ការ​ប្រ​ជែ​មួយ​ដោយផ្ទាល់​ជាមួយ Apple iPad ផង​ក៏​ថា​បាន ព្រោះ Microsoft បាន​មើលឃើញ​រួចជាស្រេច​ថា "Surface" ដែលជា Tablet ថ្មី​របស់ខ្លួន​មាន​លក្ខណៈ​ប្រសើរ​ជាង iPad ច្រើន ច្រើនជាង​រហូត​ទទួលបាន​ការអបអរ​យ៉ាងខ្លាំង​ពី​ផ្នែក Media ដែល​ធ្លាប់តែ​រិះគន់ថា Microsoft អន់​ខាង Hardware​។​

​ ​គម្រោង​ផលិត Tablet ដ៏​អាថ៌កំបាំង​របស់ Microsoft គ្មាន​ត្រូវបាន​អ្នកណា​ដឹង​ឡើយ សូម្បី​បន្តិច​ក៏​គ្មាន​ដែរ រហូតមកដល់​ថ្ងៃ​ដែល Microsoft ប្រកាស​ចេញ​តែម្តង​ទើបបាន​អ្នកផង​ទាំងឡាយ​ដឹង​។​

​ ​វា​ជា Tablet ដែល​ឈ្នះ Apple iPad ទៅលើ​ប្រការ​ច្រើនយ៉ាង តួយ៉ាង Keyboard នៅលើ iPad មិនអាច​ឲ្យ​គេ​វាយ​ពាក្យ​លើសពី 140 តួ គ្មាន​ប៊ិច​សម្រាប់​ឲ្យ​គេ​សរសេរ Note តែ​អ្វីៗ​ទាំងអស់​ត្រូវ​ទិញ​ពី​ក្រុមហ៊ុន​ផ្សេង​យកមក​បង្គ្រប់​បន្ថែម​។ iPad មិន​ត្រូវបាន​បង្កើត​សម្រាប់ធ្វើ​អ្វីមួយ​នោះឡើយ វា​ត្រូវបាន​បង្កើត​សម្រាប់តែ​ឲ្យ​ប្រើ​កិច្ចការ​បន្ទាប់បន្សំ​តូចតាច​ប៉ុណ្ណោះ ព្រោះ ios របស់​វា​មាន​កំហិត​ក្នុង​ការប្រើ​។​

​ ​ដោយឡែក Surface របស់ Microsoft វិញ វា​មាន​លក្ខណៈពិសេស​ច្រើនជាង ព្រោះ​វា​ប្រើ Window 8 ពេញលេញ​តែម្តង មិនមែន​ច្រឹប​ចោល​ខ្លះ​ដូច MAC OSX ទៅ ios នោះឡើយ​។ ក្រៅពីនេះ Surface អាច​ប្រើ​ប្រូ​ក្រាម​ទាំងអស់​របស់ Window 8 ដូច្នេះ​កិច្ចការ​ផង​ទាំងឡាយ​ធ្វើ​នៅលើ Desktop បាន អាច​យកមក​ធ្វើ​ជាមួយ Surface បាន​ដូចគ្នា នេះ​គឺជា​តម្លៃ​នៃ​ប្រយោជន៍​មួយ ដែល​ខុសគ្នា​រវាង "iPad" ជាមួយ "Surface"​។​

​ ​ទោះបីជា​សព្វថ្ងៃនេះ iPad ទទួលបាន​ការនិយម​ពី​អ្នក​ប្រើ​ច្រើន​យ៉ាងណា​ក៏ដោយចុះ តែ​នៅពេល Surface ចេញលក់​ជា​ផ្លូវការ​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ វា​នឹង​ទាញយក​ទីផ្សារ​របស់ iPad ខ្លះៗ​មិនខានឡើយ​។​

​ ​Surface ត្រូវបាន​បង្កើតឡើង​សម្រាប់ធ្វើ​កិច្ចការ​គ្រប់យ៉ាង​ទាំងអស់ ទាំង​អាច​ប្រើ​ជាមួយ Tablet ឬ​ជា Notebook ឬ​ប្រើ​វា​ជា​ជំនួស​ឲ្យ Desktop ក៏បាន ព្រោះតែ​វា​អាច​ប្រើ​ប្រូ​ក្រាម​តែមួយ រាល់ file ដែល​ធ្វើ​នៅក្នុង Desktop អាច​យកមកប្រើ​ជាមួយ ឬ​បើក​ជាមួយ Surface បាន​ដោយ​មិនចាំបាច់​ធ្វើ​អ្វី​ទាំងអស់​។​

​ ​Surface Tablet :

​ ​Tablet នេះ មាន​ទាំង Cover មកជា​មួយ​នៅ​ក្នុ Cover នោះ វា​គឺជា Keyboard នៅ​ពីក្រោយ​តួ​របស់ Surface វា​មាន​ជើង​សម្រាប់​ទាញ​ចេញ ដើម្បី​ទប់​សម្រាប់​ប្តូរ​វា​ឲ្យ​មកជា Notebook បត់​គម្រប​ចូលទៅ​ពីក្រោយ​វា​ក្លាយទៅជា Tablet ដោយ​ស្វ័យប្រវត្តិ​គ្មានអ្វី​ទើស​ទែង​ឡើយ​។​

​ ​Keyboard ដែល​ដើរតួ​ជា Cover ផង​ន មាន​កម្រាស់​ត្រឹមតែ ៣ មី​ល្លី​ម៉ែត្រ​តែប៉ុណ្ណោះ ឯ​ចំណែក​តួ​របស់ Tablet វិញ មាន​បង្កប់​ប៊ិច​ក្នុងនោះ​រួចជាស្រេច សម្រាប់ Hand writting ឬ Take Note ក្រៅពីនេះ វា​ក៏មាន​ប្រូ​ក្រាម​មួយចំនួន​ត្រូវបាន​គេ Install រួចជាស្រេច​នៅក្នុង​នោះ​។​

​ ​វា​មាន​រន្ធ USB 3.0 (port) មកជា​មួយ​សម្រាប់​ឲ្យ​យើង​សាក​ថ្ម​ទូរស័ព្ទ ឬត​ភ្ជាប់​ទៅ Printer ក៏បាន ឯ​ចំណែក​រប​រាង​របស់ Surface Tablet នេះ​វិញ គឺ​ស្អាត​មិន​ចាញ់ iPad នោះឡើយ​។​

​ ​Surface ផលិត​ដោយ Microsoft នឹង​ក្លាយជា​រលក​មួយ​ថ្មី​នៃ​ទីផ្សារ Tablet ហើយ​អាច​ទៅ​ហួស​អ្វីដែល iPad កំពុង​ទទួលបាន ព្រមទាំង​បើក​ទំព័រ​មួយ​ថ្មី​ទៀត​សម្រាប់​ការប្រើ Computer នាពេល​អនាគត​។​

​ ​តាម​ដំណឹង​ចុងក្រោយ​ចេញពី Microsoft បាន​ឲ្យ​ដឹងថា Surface ចេញលក់​ដំបូង​គេ គឺ​មួយ​ប្រើ ARM Chip (​ប្រើ window RT) ក្នុងតម្លៃ​ប្រហែល 499$ ឯ​ចំណែក Surface ចេញ​បន្ទាប់​ប្រើ intel chip (X86) ប្រើ Window 8 ពេញលេញ​។ Software អាច​ប្រើ​បាន​ទាំងពីរ​ចេញពី​ប្រអប់​តែមួយ នេះ​គឺជា​លក្ខណៈពិសេស​បំផុត​ដែល​គ្រប់គ្នា​ចង់បាន​។​

​ ​មូលហេតុ​ដែល​នាំ​ឲ្យ Microsoft ធ្វើ Tablet ដោយ​ខ្លួនឯង​នោះ មកពី​មិន​ទុកចិត្ត​ខ្លាច​ក្រុមហ៊ុន​ដទៃ​មិនអាច​ធ្វើបាន​តាម​បំណង​ខ្លួន​ចង់បាន ឬ​អាចធ្វើ​ឲ្យ​ខូច​ទីផ្សារ​ដោយ​ប្រការ​ណាមួយ​៕​

បច្ចេកវិទ្យា

ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ គេហទំព័រ​
​សូម​ទំនាក់ទំនង : ០២៣ ៩៩៣ ៧៤៣ និង ០២៣ ៦៩១ ៩៤០១​