ផ្តល់ព័ត៍មានរហ័សនិងអាចជឿទុកចិត្តបាន ជាមួយ Cambodia Express News - សម្ភារៈទំនើប
Cen

Microsoft Windows 8 ចេញ Preview

រហូតមកទល់​ពេលនេះ Microsoft ហាក់ដូចជា​មិនអាច​ទ្រាំ​កាន់​ខ្សែបង្ហៀរ​សេះ​របស់ខ្លួន​យូរ​ទៀត​បានឡើយ ជាពិសេស​ចំពោះ Windows 8 ពេលនេះ​ទៀតសោត Microsoft ក៏​កំពុងមាន​មោទនភាព​យ៉ាង​សម្បើម​ចំពោះ Windows 8 ព្រោះតែ​វាទ​ទួល​បានការ​សាទរ​យ៉ាងច្រើន​ពី​ខាងក្រៅ រហូត​ដាច់ចិត្ត​បញ្ចេញ Preview របស់ Windows 8 ឲ្យ Download មុន​កាលកំណត់​ដែល​បាន​ព្រៀងទុក​នាពេល​កន្លងមក​។​

​ ​Windows 8 ត្រូវបាន​ដាក់​ឲ្យ Download យកទៅ​សាកល្បង​ប្រើ​កាលពី​ចុងខែ​ខុស​ភាព​កន្លងទៅនេះ ដូច្នេះ​សម្រាប់​អ្នកណា​ដែលមាន​បំណង​ចង់ Install Windows 8 ឬ​ចង់ដឹងថា​វា​តម្រូវ​ឲ្យ​មាន​អ្វីខ្លះ របៀប​ប្រើ​វា​នោះ​យ៉ាងណា​៘​និង​៘ អាច​ចូលទៅ Downloads វា​តាមរយៈ Link នេះ http://windows.microsoft.com/en-us/windows-8/download

​ ​មុនពេល Download Windows 8 សូម​គិតទុក​ជាមុនសិន​ថា តើ​ម៉ាស៊ីន​កុំព្យូទ័រ​ណាមួយ​ដែល​យើង​មានបំណង Install Windows 8 ពីព្រោះ​បន្ទាប់ពី Install Windows 8 Preview នេះ រួចហើយ យើង​មិនអាច Recover ត្រឡប់មក Windows ដែល​យើង​កំពុង​ប្រើ​វិញ​បានឡើយ លើកលែងតែ​យើង​បានធ្វើ Back up ទុក Windows ដែល​យើង​កំពុង​ប្រើ​នោះ​ទុក​សិន បើ​មិន​ដូច្នោះ​ទេ ត្រូវ Install គ្រប់យ៉ាង​សារជាថ្មី​ឡើងវិញ​ទាំងអស់​។​

​ ​សូមបញ្ជាក់​ផងដែរ​ថា Windows Previews នេះ ត្រូវបាន​កែកុន​ច្រើន ដើម្បី​ដាក់​ឲ្យ​ល្មម​អាច​មើល​ដឹង​ពីអ្វី​ដែល Windows 8 នេះ​អាច​ធ្វើបាន​តែប៉ុណ្ណោះ តែ​មិនអាច​ឲ្យ​យើង​ប្រើការ​វា​បាន​ពេញលេញ​នោះឡើយ​។ ទាំង Windows 8 Beta, Prerelease, Release Preview សឹង​ជា​របស់​សម្រាប់​ឲ្យ​ប្រើ​សាកល្បង​តែប៉ុណ្ណោះ​។​

​ ​មុននេះ​បន្តិច Microsoft ក៏​បានចេញ​សេចក្តីប្រកាស​មួយ​ជា​សាធារណៈ ទៅ​អ្នក​ទាំងឡាយណា​ដែល​កំពុង​ប្រើ Windows 7 ឲ្យ Upgrade ទៅ Windows 8 ដោយ​ចំណាយ​ត្រឹម 14.99 $ តែប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់តែ Computer ណា​ដែល​អាច​ប្រើ Windows 8 បានតែ​ប៉ុណ្ណោះ​។​

​ ​តាម​ដំណឹង​ដែល​បាន​ចុះផ្សាយ​ជា​ហូរហែរ​នាពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ បាន​ឲ្យ​ដឹងថា រហូតមកទល់​ពេលនេះ​ទៅហើយ Microsoft នៅ​កំពុងតែ​កែ Windows 8 នៅឡើយ​ទេ ការកែ​ផ្លាស់ប្តូរ​ខ្លះ​នោះ គឺ​ដើម្បី​បំពេញ​តាម​ការ​ឲ្យ​យោបល់ និង​ការរិះគន់​ត​មួយចំនួន​ចេញពី​ខាង Developer និង​អ្នក​ផលិត Haardware​។​

​ ​សូមបញ្ជាក់​ជាថ្មី​ថា Windows 8 ខុសគ្នា​ទាំងស្រុង​ពី Windows ដែល​យើង​ធ្លាប់ប្រើ​នាពេល​កន្លងមក ហើយ​ប្រូ​ក្រាម​មួយចំនួនធំ​អាច​នឹង​មិនអាច​ប្រើ​ជាមួយ Windows 8 នោះបាន​ឡើយ​។ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា តើ Microsoft មាន​វិធី​អ្វី​ា​ច​ឲ្យ​យើង​ជា​អ្នក​ប្រើ​អាច​ប្រើ​ប្រូ​ក្រា​មចាស់ៗ ដែល​កំពុងមាន​ជាមួយ Windows 8 បានដែរ​ឬ​អត់ វា​កំពុងស្ថិត​ក្នុងការ​សង្ស័យ​នៅឡើយ​៕​

បច្ចេកវិទ្យា

ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ គេហទំព័រ​
​សូម​ទំនាក់ទំនង : ០២៣ ៩៩៣ ៧៤៣ និង ០២៣ ៦៩១ ៩៤០១​