កាមេរ៉ានីខុនម៉ូដែល ឌី៥១០០ ( Nikon D5100 DSLR )
កាមេរ៉ាចេញថ្មី Nikon D5100 DSLR, 16.2 megapixel, 1080p video recordingអ្នកចូលចិត្ដថតរូបច្រើនគ្នាចង់ឃើញកាមេរ៉ា ដែលមានគុណភាពខ្ពស់ ប្រភេទ DSLR អាចថតរូបបានច្បាស់ល្អ មានតម្លៃត្រឹមក្រោម ១០០០ ដុល្លារ, ពេលនេះការទន្ទឹងរង់ចាំនោះបានមកដល់ហើយព្រោះក្រុមហ៊ុននីខុន ( Nikon ) ទើបបានប្រកាសចេញលក់កាមេរ៉ាម៉ូដែលមួយថ្មីទៀត ដែលមានតម្លៃក្នុងរង្វង់ត្រឹមតែ ៨៩៩.៩៥ដុល្លារតែប៉ុណ្ណោះ នេះគឺជាដំណឹងមួយយ៉ាងល្អបំផុតសម្រាប់អ្នកដែលមានអាជីពជាអ្នកថតរូប និងជាអ្នកចូលចិត្ដថត ។
យើងទើបទទួលបានព័ត៌មានច្បាស់លាស់មួយចំនួនស្ដីពីម៉ូដែលចេញថ្មីនេះនីខុនឌី៥១០០ វាមានគុណភាពរូបរហូតដល់ ១៦.២ មេហ្កាភីកស៊ឺល, មានអេក្រង់អាចបើកចេញបត់
ត្រឡប់បែរបានគ្រប់មុំទំហំ ៣អ៊ីញ, មានកម្រិត ISO ចាប់ពី ១០០ ដល់ ៦៤០០ ចំណែកឡេនស៍របស់វាមានកម្រិតចម្ងាយស្មើ ១៨-១០៥ម.ម អាចថតវីឌីអូខ្នាត ហេចឌី ១០៨០ភី ( HD 1080p video ) ក្នុងល្បឿន៣០ប៉ុស្ដិ៍ និង២៤ប៉ុស្ដិ៍ ក្រៅពីនេះក្រុមហ៊ុននីខុនក៏បានបញេ្ចញមីក្រូហ្វូនថ្មីមួយស្របពេលគ្នាដែរ ម៉ូដែល
ME-1 សម្រាប់កាមេរ៉ានេះ ដើម្បីឱ្យការថតវីឌីអូដែលមានគុណភាពល្អរួចទៅហើយ
អាចថតបានទាំងសម្លេងច្បាស់ល្អរួមគ្នាផងដែរ, មីក្រូហ្វូននេះមានតម្លៃ
១៥៩.៩៥ដុល្លារ ។
កាមេរ៉ាចេញថ្មីនេះ និងត្រូវចេញលក់ជាសាធារណៈក្នុងពេលដ៏ខ្លីខាងមុខនេះហើយ មុខងារប្រើការផ្សេងទៀតរបស់កាមេរ៉ានេះមានដូចខាងក្រោមនេះ ៖
- 16.2 meapixels DX-format CMOS sensor
- EXPEED 2 image processing engine
- 3.0-inch vari-angle (920k dots) LCD
- ISO 100-6400 (extendable up to 25600)
- D-Movie : 1920 x 1080 229.97,25,23.976fps; 1280 x 720 @59.94, 50fps
- 11-point Autofocus system
- Improved AF-F in-movie focusing
- Single SD memory card slot
ផ្សព្វផ្សាយពាណិជ្ជកម្មលើ គេហទំព័រ
សូមទំនាក់ទំនង : ០២៣ ៩៩៣ ៧៤៣ និង
០២៣ ៦៩១ ៩៤០១