Nikon D3200 ចេញលក់ហើយ!
កាលពីមុននេះបន្តិច CEN បានចេញផ្សាយអត្ថបទមួយស្តីពី Nikon D3200 ជាកាមេរ៉ាទំនើបបំផុតទាំងសម្រាប់ថតរូបធម្មតា និងថត Video ជា HD។ ពេលនេះយើងអាចទិញវាបានតាមរយៈ Website Bestbuy.com ក្នុងតម្លៃត្រឹមតែ 699.99 ដុល្លារតែប៉ុណ្ណោះ។
សម្រាប់អ្នកថតរូបអាជីពនិងអ្នកថត Video ចង់បានគុណភាពខ្ពស់ជា HD សូមទិញ Camera នេះប្រើចុះ និងមិនខុសបំណងឡើយ ពីព្រោះគុណភាពរូបថតបានច្បាស់ណាស់ ព្រោះគុណភាពរូបវាមានកម្រិត 24 Mp ឯណោះ គឺលើសកម្រិតគុណភាពរូបថតពីកាមេរ៉ាដែលមានតម្លៃរាប់់ពាន់ដុល្លារទៅទៀត។
ក្រៅពី Nikon D3200 ក្នុងតម្លៃ 699 (700 ដុល្លារ) យើងមិនអាចយកប្រាក់នេះទៅទិញកាមេរ៉ាណាផ្សេងទៀតឲ្យមានគុណភាពរូប 24 Mp និង អាចថត Video Movie ជា HD បានឡើយ គឺមិនមានទេ។
កាមេរ៉ានេះនឹងក្លាយជារបស់មួយចាប់អង្រួនទីផ្សារ DSLR កាមេរ៉ាឲ្យគិតជាថ្មីឡើងវិញ ព្រោះវាមានបំពាក់ដោយ Function ដែលមានកាមេរ៉ាតម្លៃខ្ពស់ប៉ុណ្ណោះដែលមាន។
ប្រសើរបំផុតសម្រាប់អ្នករៀនថតដំបូងព្រោះវាអាចជួយអ្នកថតឲ្យថតបានច្បាស់ល្អ៕
ផ្សព្វផ្សាយពាណិជ្ជកម្មលើ គេហទំព័រ
សូមទំនាក់ទំនង : ០២៣ ៩៩៣ ៧៤៣ និង
០២៣ ៦៩១ ៩៤០១