កន្ត្រៃកាត់មាន Laser តម្រង់ពេលកាត់
អ្នកកាត់ក្រណាត់ កាត់ក្រដាស និងអ្វីៗផ្សេងៗទៀត តែងព្រួយបារម្ភនៅរាល់ពេលកាត់ ពីព្រោះកម្រអាចកាត់បានត្រង់ណាស់ ដោយសារហេតុផលនេះ ទើបមានក្រុមហ៊ុនមួយបានផលិតកន្ត្រៃមួយប្រភេទ ដែលមានរូបរាងជាកន្ត្រៃធម្មតា ប៉ុន្តែមានបំពាក់ដោយពន្លឺ Laser សម្រាប់ជួយតម្រង់នៅរាល់ពេលកាត់នោះ ដូច្នេះអ្នកប្រើកន្ត្រៃនេះគ្រាន់តែបើកពន្លឺ Laser មុនពេលកាត់ នោះនឹងបាន Laser មួយបាញ់តម្រង់ទៅមុខសម្រាប់ឲ្យអ្នកកាត់អាចកាត់តាមនោះ មិនចាំបាច់ភ័យព្រួយពីរឿងកាត់មិនត្រង់ទៀតឡើយ ។
កន្ត្រៃនេះត្រូវបានគេដាក់លក់ក្នុងតម្លៃ $20 អាមេរិក ៕
ផ្សព្វផ្សាយពាណិជ្ជកម្មលើ គេហទំព័រ
សូមទំនាក់ទំនង : ០២៣ ៩៩៣ ៧៤៣ និង
០២៣ ៦៩១ ៩៤០១