Windows 8 អាចចេញរួចក្នុងខែតុលាឆ្នាំនេះ
គេអាចសន្និដ្ឋានថា Windows 8 អាចនឹងត្រូវចេញដាក់ឲ្យប្រើនៅចុងឆ្នាំនេះ តាមមើលទៅការស្មាននេះអាចពិតជាត្រូវមែន, ហើយការស្មានទុកនេះគឺដំបូងឡើយត្រូវបានបញ្ចេញឲ្យដឹងដោយក្រុមហ៊ុន Beoomberg មុនគេ។ Windows 8 អាចត្រូវដាក់លក់ជាសាធារណៈក្នុងខែនោះ មិនតែប៉ុណ្ណោះ Windows ថ្មីនេះប្រហែលជាអាចប្រើបានផងដែរជាមួយ Device ប្រើ ARM chip ប៉ុន្តែមានតែក្រុមហ៊ុនចំនួនត្រឹមតែប្រាំប៉ុណ្ណោះដែលប្រើ ARM chip ជាមួយ Windows ថ្មីនេះបើប្រៀបធៀបជាមួយ Intel chip គឺមានរហូតដល់ទៅជាង ៤០ ឯណោះ។ ប្រការដែល Microsoft មានបំណងដាក់ចេញលក់ Windows 8 ក្នុងខែតុលានោះគឺចង់ឲ្យវាចំរដូវបុណ្យទាន ព្រោះនៅពេលវេលាដែលគេចេញមកចាយលុយ អាចថាពេលនោះគេទិញ Tablet ឬ Computer សម្រាប់ធ្វើជាអំណោយ ពេលវេលានោះទៀតសោត គឺដាច់ស្រឡះពីខាង Apple ព្រោះក្រុមហ៊ុនទាំងពីរតែងរើសរកថ្ងៃចេញលក់ឲ្យខុសពីគ្នា បើមិនដូច្នោះទេវាអាចធ្វើឲ្យអ្នកម្ខាងទៀតជួបប្រទះបញ្ហាមិនខានឡើយ។ មានការសួរនាំខ្លះដែរទៅក្រុមហ៊ុន Microsoft ស្តីពីថ្ងៃចេញលក់ពិតប្រាកដ ប៉ុន្តែជាធម្មតាក្រុមហ៊ុននេះមិនងាយបញ្ចេញអ្វីឲ្យគេដឹងជាមុនឡើយ ដូច្នេះយើងមានតែរង់ចាំមើលរហូតដល់ខែកញ្ញា និង តុលាសិន ទើបបានដឹងច្បាស់ពីការពិត។ មួយវិញទៀតនោះនៅក្នុងខែមេសាខាងមុខនេះអាចនឹងមានដំណឹងអ្វីខ្លះៗជាមិនខាន តែនេះគ្រាន់តែជាការស្មានរបស់មនុស្សមួយចំនួនដែលចូលចិត្តស្មានប៉ុណ្ណោះ។ ដំណឹងនេះទៀតសោតវាមានតម្លៃសម្រាប់តែអ្នកដែលប្រើ Windows ទេ សម្រាប់អ្នកប្រើ OS ផ្សេងពីនេះសូមចាត់ទុករឿងនេះជាមោឃៈទៅចុះ៕
ផ្សព្វផ្សាយពាណិជ្ជកម្មលើ គេហទំព័រ
សូមទំនាក់ទំនង : ០២៣ ៩៩៣ ៧៤៣ និង
០២៣ ៦៩១ ៩៤០១