Phone Product

សម្រាប់អ្នកដែលចូលចិត្តស្តាប់ចម្រៀងកំដរអារម្មណ៍ និងងមានសមត្ថភាពធ្វើជាម្ចាស់របស់ iPhone 4 ឬ 4s និងមានបំណងចង់បង្កើនគុណភាពរបស់សម្លេងចេញមកពី iPhone ឲ្យបានល្អជាងមុន គួរតែសាកល្បងឧបករណ៍មួយនេះ។
V-MODA's VAMP គឺជាសំបកទូរស័ព្ទត្រូវបានគេធ្វើតម្រូវសម្រាប់ទូរស័ព្ទប្រភេទ iPhone 4 និង 4s នៅក្នុងសំបកទូរស័ព្ទនេះ វាមានរួមបញ្ចូល AMP និង DAC (Digital to Analog Converter) ព្រមជាមួយថ្មសាកបន្ថែម។
អ្វីដែលឧបករណ៍ធ្វើ គឺវារំលងចោល internal DAC របស់ iPhone បង្វែររាល់ Digital Audio Signal ទាំងអស់ រួច Convert វាឲ្យទៅជា Analog តាមរយៈ DAC របស់វាជាជំនួសវិញ ក្រៅពីនេះវាក៏រំលងចោល Amplifier របស់ iPhone មកឲ្យប្រើ Amplifier របស់វា ដែលមានកំរិត 15mw x 2amp គឺធំជាងប្រាំដងនៃសម្លេងចេញតាម iPhone Ampifier ក្រៅពីនេះ V-MODA's VAMP ត្រូវបានគេ design ឲ្យអាចប្រើបានជាមួយប្រភេទ Professional Headphone ដើម្បីជួយធ្វើឲ្យសម្លេងដែលបន្លឺចេញមកច្បាស់ល្អ និងពេញចិត្តបានសម្រាប់អ្នកស្តាប់គ្រប់គ្នា។
V-MODA's VAMP នៅមាន Port មួយទៀតសម្រាប់ឲ្យយើងស្តាប់សម្លេងចេញមកជា Digital ក៏បានតាមរយៈ S/PDIF/Toslink ដោយភ្ជាប់វាទៅឧបករណ៍ទាំងឡាយណាដែលមាន port នេះដែរ (តម្រូវឲ្យមាន Cable ពិសេសមួយ)។
ឧបករណ៍នេះ ត្រូវបានគេផលិតពីវត្ថុធាតុម្យ៉ាមានគុណភាពដូចគ្នាទៅនិងវត្ថុធាតុដែលគេយកមកផលិតយន្តហោះដែរ ជាប្រភេទលោហធាតុ ដែលអាចធុនទ្រាំជាមួយការប៉ះទង្គិច រំញ័រ ឯសំបកពាសតួវិញទៀតសោត ត្រូវបានគេធ្វើពី Cilicone ដើម្បីជួយការពារតួ iPhone កុំឲ្យមានការប៉ះទង្គិចដល់ផ្នែកខាងក្នុងរបស់វា។
ថ្មសាកដែលមានភ្ជាប់មកជាមួយសំបកទូរស័ព្ទនេះ ទោះបីវាអាចជួយបង្កើនសម្លេងឲ្យដល់ iPhone 4 បានច្រើនមែនពិត ប៉ុន្តែវាមានតម្លៃស្មើ iPhone 4 មួយគ្រឿងដែរ ឬអាចថាថ្លៃជាងផង។
វាត្រូវបានគេលក់ក្នុងតម្លៃ 650 $ ក្នុងមួយគ្រឿង អ្នកដែលចង់ទិញមកប្រើ អាចចូលទៅ website របស់ក្រុមហ៊ុន V-MODA ដើម្បីទិញ ឬអាចចូលទៅទីនោះ ដើម្បីឆែកមើលព័ត៌មានបន្ថែមក៏បាន៕