ជំនឿ​នាំ​សុខ

មាតិកា

ប្រើ​ទឹក​អប់​ប្រភេទ​ណា​ឲ្យ​ត្រូវ​ទៅតាម​ឆ្នាំ​កំណើត​


១)​ឆ្នាំជូត

 តាម​ក្បួនតម្រា​បាន​ឲ្យ​ដឹងថា​មនុស្ស​កើត​ឆ្នាំ​កណ្តុរ​ច្រើន​ជា​មនុស្ស​មាន​មន្ត​ស្នេហ៍ មាន​ប្រាជ្ញា​ឈ្លាសវៃ អាច​ចូល​ចុះសម្រុង​ក្នុងសង្គម​បាន​យ៉ាង​ល្អប្រសើរ​។​មនុស្ស​កើត​ឆ្នាំ​កណ្តុរ បើ​ចង់​ឲ្យ​ដួង​យីអ៊ុន​ឡើង​ខ្ពស់​គប្បី​ប្រើ ទឹកអប់​ប្រភេទ​ក្លិន​Island Breeze​។​
២)​ឆ្នាំឆ្លូវ​
​មនុស្ស​កើត​ឆ្នាំ​គោ​លក្ខណៈពិសេស​របស់​អ្នក​គឺ​មិនសូវ​ឆេវឆាវ មាន​ហេតុផល​មិន​ទម្រន់ មិន​ចូលចិត្ត​ឲ្យ​គេ​បញ្ជា​និង​ជា​មនុស្ស​ហ៊ាន​សម្រេចចិត្ត​ខ្ពស់​។​អ្នក​កើត​ឆ្នាំ​គោ​ត្រូវ​ប្រើ​ទឹកអប់​ក្លិន​Blue Nile​។​
៣)​ឆ្នាំខាល​
​អ្នក​កើត​ឆ្នាំ​ខ្លា​មាន​លក្ខណៈពិសេស​គឺជា​ម​នុស្ស​ច្រើនតែ​ដឹកនាំ​គេ អង់អាច​ក្លាហាន​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ខ្ពស់​។​។​មនុស្ស​កើត​ឆ្នាំ​ខ្លា​ត្រូវ​ប្រើ​ទឹកអប់​ប្រភេទ​Desirable Night​។​
៤)​ឆ្នាំថោះ​
​អ្នក​កើត​ឆ្នាំ​ទន្សាយ​តែង​ជា​មនុស្ស​ទន់ភ្លន់ អាកប្បកិរិយា​ល្អ និង​ចិត្តល្អ​។​មនុស្ស​កើត​ឆ្នាំ​ទន្សាយ​ត្រូវ​ប្រើ​ទឹកអប់​ប្រភេទ​Cover Love​។​
៥)​ឆ្នាំរោង​
​អ្នក​កើត​ឆ្នាំរោង​តែង​ជា​មនុស្ស​មាន​ភាពរហ័សរហួន មាន​មន្ត​ស្នេហ៍​ទាក់ទាញ​មនុស្ស​ភេទ​ផ្ទុយគ្នា​ជា​មនុ​ស្សមានភាព​ស្រស់ស្រាយ​។​មនុស្ស​ដែល​កើត​ឆ្នាំរោង​ត្រូវ​ប្រើ​ទឹកអប់​ក្លិន Blithely Elegance​។​
៦)​ឆ្នាំម្សាញ់​
​អ្នក​កើត​ឆ្នាំម្សាញ់​តែង​ជាម​នុស្ស​ដែល​អាថ៌កំបាំង រូប​សង្ហារ ស្អាត​សមសួន ផ្តល់​មន្ត​ស្នេហ៍​ដល់​មនុស្ស​ភេទ​ផ្ទុយគ្នា ឆ្លាត​វាងវៃ ចូលចិត្ត​ស្វែងយល់​អ្វីៗ​នៅ​ជុំវិញខ្លួន​។​អ្នក​កើត​ឆ្នាំម្សាញ់​ត្រូវ​ប្រើ​ប្រភេទ​ទឹកអប់​ក្លិន Pertty Irresistible​។​
៧)​ឆ្នាំមមី​
​លក្ខណៈពិសេស​របស់​អ្នក​កើត​ឆ្នាំ​សេះ​គឺ​តែង​ជាម​នុស្ស​ដែលមាន​វោហារ ស្រឡាញ់​សេរីភាព ចូលចិត្ត​សម័យនិយម និង​ចូលចិត្ត​ការធ្វើដំណើរ​។​អ្នក​កើត​ឆ្នាំ​សេះ​ត្រូវ​ប្រើ​ប្រភេទ​ទឺ​ក​អប់​ក្លិន​Smart Definition​។​
៨)​ឆ្នាំមមែ​
​អ្នក​កើត​ឆ្នាំ​ពពែ​តែងមាន​និស្ស័យ​ចូលចិត្ត​ទៅលើ​ផ្នែក​សិ​ល្បះ ជា​មនុ​ស្សមានភាព​រ៉ូ​ម៉ា​ទិ​ក​គួរ​ឲ្យ​ស្រឡាញ់ ចូលចិត្ត​គិត​ស្រមើល​ស្រ​ម៉ៃ ។​អ្នក​កើត​ឆ្នាំ​ពពែ​ត្រូវ​ប្រើ​ប្រភេទ​ទឹកអប់​ក្លិន  Fantasy​។​
៩)​ឆ្នាំវក​
 អ្នក​កើត​ឆ្នាំ​ស្វា​តែង​ជាម​នុស្ស​ដែលមាន​ភាពឆ្លាតវាងវៃ មាន​សមត្ថភាព ។​ក្រៅពីនេះ​តែង​ជា​មនុស្ស​ដែល​ពូកែ​អន្ទង​ចិត្ត​គេ​ឲ្យ​ជឿជាក់​ខ្លួនឯង ជា​មនុស្ស​រួសរាយ​រាក់ទាក់ និង​ចូលចិត្ត​ភាពជា​មេដឹកនាំ​គេ​។​អ្នក​កើត​ឆ្នាំ​ស្វា​ត្រូវ​ប្រើ​ទឹកអប់​ក្លិន​Claire​។​
១០)​ឆ្នាំរកា​
​អ្នក​កើត​ឆ្នាំមាន់​តែង​ជា​មនុស្ស​ស្មោះត្រង់ មាន​ភាព​រួសរាយ​រាក់ទាក់ មាន​ជំនឿ​ជឿជាក់​លើ​ខ្លួនឯង​និង​ចូលចិត្ត​រាប់អាន​មនុស្ស​។​អ្នក​កើត​ឆ្នាំមាន់​ត្រូវ​ប្រើ​ទឹកអប់​ក្លិន​Deeply​។​
១១)​ឆ្នាំច​
​មនុស្ស​ដែល​កើត​ឆ្នាំ​ឆ្កែ​តែង​ជា​មនុស្ស​ដែល​ស្មោះត្រង់ មាន​មន្ត​ស្នេហ៍ មើល​ខាងក្រៅ​ហាក់​រឹងមាំ​តែ​ខាងក្នុង​បែរជា​ទន់ជ្រាយ​និង​មាន​ភាព​ភក្តីភាព​។​អ្នក​កើត​ឆ្នាំ​ឆ្កែ​ត្រូវ​ប្រើ​ទឹកអប់​ក្លិន​Sparkling Heart​។​
12)​ឆ្នាំកុរ​
​មនុស្ស​ដែល​កើត​ឆ្នាំ​ជ្រូក តែង​ជាម​នុស្ស​ដែលមាន​ចិត្តទន់  មិនសូវ​ចេះ​គុំ​គួ​ន ចិត្ត​ទូលាយ ឆ្លាត មិន​អាត្មានិយម​។​អ្នក​កើត​ឆ្នាំ​ជ្រូក​ត្រូវ​ប្រើ​ទឹកអប់​ប្រភេទ​ក្លិន​Penelope៕