ជំនឿនាំសុខតាមថ្ងៃកំណើតជ្រើសរើសពណ៌ រថយន្ត

ក្នុងការទិញរថយន្តមកប្រើប្រាស់អ្នកគួរជ្រើសពណ៌
ឱ្យត្រូវនឹងថ្ងៃកំណើតរបស់អ្នកហើយពណ៌ផ្សេងៗមានឥទ្ធិពលចំពោះអ្នក
ប្រើប្រាស់ផ្សេងៗ គ្នាផងដែរ ។
អ្នកកើតថ្ងៃអាទិត្យ
ពណ៌ឈាមជ្រូក, ពណ៌ក្រហម : ជួយឱ្យមានអ្នកគោរពកោត ក្រែង ។
ពណ៌ខ្មៅៈ ជួយរឿងលុយកាក់ ។
ពណ៌ស : ជួយឱ្យសុវត្ថិភាព ចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ ។
ពណ៌សម្បកមង្ឃុត : ជួយចម្រើនលុយកាក់និងទំនុកចិត្ត ។
ពណ៌បៃតង : មានអ្នកជួយទំនុកបម្រុង ។
ពណ៌ត្នោត, ប្រផេះ,មាស : មានមេត្តា មានមន្តស្នេហ៍ ។
ពណ៌ដែលមិនគួរប្រើៈ ពណ៌ផ្ទៃមេឃ និងពណ៌ខៀវទឹកប៊ិក ។
ស្លាកលេខរថយន្តមិនគួរមានលេខ : ៣ និង ៦ ។
អ្នកកើតថ្ងៃចន្ទ
ពណ៌ទឹកក្រូច, លឿងចាស់ : ចម្រើនខាងលុយកាក់និងភាព រឹងប៉ឹងមាំមួន ។
ពណ៌ខ្មៅ : ជួយឱ្យមានសុវត្ថិភាព ចៀសផុតពីគ្រោះថ្នាក់ ផ្សេងៗ ។
ពណ៌ខៀវទឹកប៊ិក, មាស : មានមេត្តា មានមន្តស្នេហ៍ ទទួល ការយកចិត្តទុកដាក់ពីមនុស្សចាស់ធ្វើឱ្យមានជោគលាភ ។
ពណ៌សម្បកមង្ឃុត : ជួយចម្រើនថាមពលឱ្យរលូនក្នុងជីវិត។
ពណ៌ស៊ីជម្ពូ ឬផ្កាឈូក : ជួយឱ្យមានអ្នកថែទាំ ។
ពណ៌ផ្ទៃមេឃ : ជួយឱ្យសម្រេចជោគជ័យក្នុងជីវិតរស់នៅ និងការងារ ។
ពណ៌បៃតង : ជួយឱ្យមានអំណាច កិត្តិយស មានឈ្មោះបោះ សំឡេង ។
ពណ៌ដែលមិនគួរប្រើ : ពណ៌ក្រហម ។
ស្លាកលេខរថយន្តមិនគួរមានលេខ : ១និង ៥ ។
អ្នកកើតថ្ងៃអង្គារ
ពណ៌ស្វាយចាស់ : ជួយឱ្យមានជោគជ័យ និងបារមី ។
ពណ៌ខ្មៅ : ជួយឱ្យមានអំណាច កិត្តិយស កេរ្តិ៍ឈ្មោះ ។
ពណ៌ត្នោត, ប្រផេះ : ជួយឱ្យគេជឿជាក់ ។
ពណ៌មាស : ជួយឱ្យមានសុវត្ថិភាព ចៀសផុតពីគ្រោះថ្នាក់ ផ្សេងៗ ។
ពណ៌ស្ករ : ជួយឱ្យមានស្ថិរភាពក្នុងជីវិត ។
ពណ៌បៃតង : ជួយឱ្យចាកឆ្ងាយពីឧបសគ្គ សត្រូវ ឬបញ្ហា ផ្សេងៗ។
ពណ៌ក្រហម, ផ្កាឈូក : ជួយឱ្យសម្រេចកិច្ចការងារ ព្រោះ មានអ្នកចាំជួយគាំទ្រ ។
ពណ៌ដែលមិនគួរប្រើ : ពណ៌ស ឬលឿងទុំ ។
ស្លាកលេខរថយន្តមិនគួរមានលេខៈ ១និង ២ ។
អ្នកកើតថ្ងៃពុធ
ពណ៌ខៀវទឹកប៊ិក, ផ្ទៃមេឃ : ជួយឱ្យក្លាយជាអ្នកគួរឱ្យលើក តម្កើង ឬគោរពរាប់អាន ។
ពណ៌ស្ករ, មាស : ជួយបង្កើនអំណាចកិត្តិយស កេរ្តិ៍ឈ្មោះ។
ពណ៌ស, លឿងខ្ចី : ជួយឱ្យជោគជ័យក្នុងជីវិតនិងការងារ ព្រោះមានអ្នកជួយឧត្ថម្ភគាំទ្រ ។
ពណ៌ប្រផេះ, ត្នោត : ជួយបង្កើនភាពរលូនក្នុងជីវិត ។
ពណ៌ស្វាយចាស់ ៖ ជួយបង្កើនឱ្យមានជោគលាភ វាសនា ខ្ពង់ខ្ពស់ ។
ពណ៌មិនគួរប្រើ : ពណ៌ក្រហម និងផ្កាឈូក ។
ស្លាកលេខរថយន្តមិនគួរមានលេខៈ ៣ និង ៨ ។
អ្នកកើតថ្ងៃព្រហស្បតិ៍
ពណ៌ស : ជួយឱ្យអ្នកដទៃមានទំនុកចិត្ត ។
ពណ៌ក្រហម : ជួយឱ្យមានសុវត្ថិភាព ចៀសផុតពីគ្រោះថ្នាក់ ផ្សេងៗ ។
ពណ៌ត្នោត, ប្រផេះ : ជួយឱ្យចាកឆ្ងាយពីឧបសគ្គ សត្រូវ និង បញ្ហាផ្សេងៗ ។
ពណ៌ផ្ទៃមេឃ : ជួយបង្កើនជោគលាភ ព្រោះមានអ្នកជួយ គាំទ្រច្រើន ។
ពណ៌ទឹកក្រូច, មាស : ជួយឱ្យមានសិរីមង្គល សុភមង្គលក្នុង ជីវិត ។
ពណ៌ដែលមិនគួរប្រើ : ពណ៌ខ្មៅ ពណ៌ស្វាយ និងខៀវទឹក ប៊ិក។
ស្លាកលេខរថយន្តមិនគួរមានលេខ : ៧ និង ៩ ។
អ្នកកើតថ្ងៃសុក្រ
ពណ៌បៃតង : ជួយឱ្យអ្នកដទៃមានជំនឿទុកចិត្ត និងការជឿ ជាក់ ។
ពណ៌ក្រហម, មាស : ជួយឱ្យការងាររលូនទៅមុខល្អ ។
ពណ៌ផ្កាឈូក : ជួយឱ្យមានសុវត្ថិភាពចៀសផុតពីគ្រោះថ្នាក់ អាក្រក់ផ្សេងៗ ។
ពណ៌លឿង : ជួយឱ្យសម្រេចកិច្ចការងារធំៗ ។
ពណ៌ខ្មៅ : ជួយឱ្យរួចផុតពីឧបសគ្គ សត្រូវ និងចង្រៃផ្សេងៗ។
ពណ៌ស្ករ : ជួយឱ្យមានលាភសំណាងនាំសុខ ។
ពណ៌ផ្ទៃមេឃ, ខៀវទឹកប៊ិក : ជួយឱ្យមានជោគវាសនាល្អ និង មានលាភ បារមី ។
ពណ៌ដែលមិនគួរប្រើ : ពណ៌ត្នោត ពណ៌ប្រផេះ និងពណ៌ ស្វាយ ។
ស្លាកលេខរថយន្តមិនគួរមានលេខ : ៨ និង ៧ ។
អ្នកកើតថ្ងៃសៅរ៍ :
ពណ៌ក្រហម : ជួយឱ្យអ្នកដទៃមានជំនឿនិងទំនុកចិត្ត ។
ពណ៌ផ្កាឈូក : ជួយឱ្យសម្រេចបំណងប្រាថ្នា ព្រោះមានអ្នក ចាំជួយច្រើន ។
ពណ៌ខៀវទឹកប៊ិក, ផ្ទៃមេឃ : ជួយឱ្យមានសុវត្ថិភាពចៀស ផុតពីគ្រោះចង្រៃផ្សេងៗ។
ពណ៌មាស, លឿង : ជួយឱ្យចាកឆ្ងាយពីឧបសគ្គ សត្រូវ និង បញ្ហាអាក្រក់ផ្សេងៗ ។
ពណ៌ខ្មៅ, ស្វាយចាស់ : ជួយឱ្យមានជោគជ័យ លាភសំណាង មានមន្តស្នេហ៍គួរឱ្យគោរពរាប់អាន ។
ពណ៌មិនគួរប្រើៈ ពណ៌បៃតង ។
ស្លាកលេខរថយន្តមិនគួរមានលេខ : ៤និង ៦