ជំនឿលើព្រះរូបមុខស្រស់នាំទ្រព្យសម្បត្តិ

ព្រះរូបមុខស្រស់ ឬព្រះភ័ក្ត្រញញឹម
គឺជាទេវតាមួយអង្គនៅក្នុងចំណោមទេវតាជាច្រើនទៀតដែល
ប្រជាជនចិនមានជំនឿថា ជាទេវតានាំមកនូវហុងស៊ុយល្អ ជោគជ័យ លាភសំណាង
និងទ្រព្យសម្បត្តិ ចូលគេហដ្ឋាន ។
ទោះជាយ៉ាងណាក៏ទីតាំងនៃការតាំងព្រះពុទ្ធអង្គនេះមានសារសំខាន់
ណាស់ដែរ ។
យោងតាមក្បួនហុងស៊ុយទេវតាអង្គនេះគួរតែដាក់នៅកំពស់ប្រហែលជា៣០
អ៊ីញ ហើយដាក់ព្រះ ភ័ក្ត្របែរទៅរកទ្វារធំនៃគេហដ្ឋាន ។
ការរៀបចំបែបនេះនឹងធ្វើឱ្យមហិទ្ធិឫទ្ធិរបស់ព្រះពុទ្ធអាចទាក់ទាញ
ថាមពលចូលមកក្នុងគេហដ្ឋានធ្វើ ឱ្យមានសេចក្តីសុខ និងនាំលាភចូល ។
ម្យ៉ាងវិញទៀតនោះ បើសិនជា
មិនមានទីតាំងល្អសម្រាប់ដាក់ចំមាត់ច្រកចូលកន្លែងល្អមួយទៀតដែល
គួរតែរៀបចំអាសនៈសម្រាប់ទេវតា អង្គនេះ គឺនៅកាច់ជ្រុង
ឬក៏ដាក់នៅលើតុហើយដាក់បែរព្រះភ័ក្ត្រ
រាងបញ្ឆិតនឹងមាត់ទ្វារបន្ទប់បន្តិច ។
ព្រះអង្គមិនគួរយកទៅដាក់តាំងនៅលើគ្រែដេក ឬក៏បន្ទប់ផ្ទះបាយនោះទេ
។
វាគ្មានបញ្ហានៅក្នុងការដាក់តាំងព្រះពុទ្ធមួយណាក៏បានមិនថា ឈរ
អង្គុយ ឬកាន់របស់របរនោះទេ
តែសំខាន់នោះគឺឱ្យព្រះពុទ្ធរូបអង្គនោះត្រូវមាន
ព្រះភ័ក្ត្រញញឹមជានិច្ច ។ យកល្អនៅផ្នែកខាងក្រោយរបស់
ព្រះអង្គគួរតែមានកាបូបមួយ ឬក៏មានដុំមាស
និងកាក់ក៏បានដែលទាំងនេះសុទ្ធតែជារឿងនិមិត្តដ៏ល្អជានិច្ច ។
យោងតាមព័ត៌មានបានឱ្យដឹងថា
ព្រះពុទ្ធរូបអង្គនេះមានដើមកំណើតដំបូងបង្អស់នៅក្នុងប្រទេសចិន
ហើយគេ តែងតែដាក់តាំងនៅក្នុងគេហដ្ឋាន ការិយាល័យការងារ
និងនៅតាមព្រះវិហារជាដើម ។ លក្ខណៈពិសេសរបស់ ព្រះអង្គមួយទៀតនោះ
គឺការនាំមកនូវសេចក្តីសុខនិងឱ្យមនុស្សសមតាមបំណងគ្រប់រូបដែល
ធ្វើការបួងសួង ដល់ព្រះអង្គ ។
ទោះជាយ៉ាងណាក៏ដោយ ក៏គេមានជំនឿផងដែរថា
ក្បាលពោះដ៏ធំរបស់ព្រះអង្គក៏ជានិមិត្តសញ្ញា
ដែលនាំមកនូវសំណាងល្អលាភសក្ការៈនិងសុភមង្គល
ចំពោះមនុស្សគ្រប់រូបដែលមានជំនឿលើព្រះអង្គ ។ ជាង នេះទៅទៀតក្បាលពោះ
នោះគេមានជំនឿថា
ជាតំណាងឱ្យឃ្លាំងសម្រាប់ផ្ទុកនូវទ្រព្យសម្បត្តិបានយ៉ាងល្អ
ឬជានិមិត្តសញ្ញាសម្តែងឱ្យឃើញពីភាពមានបានដ៏សម្បូរបែបដែល
មហិទ្ធិឫទ្ធិរបស់ព្រះពុទ្ធរូបអង្គនេះនឹង
នាំមកឱ្យដល់ទីកន្លែងដែលព្រះអង្គបានគង់នៅនោះ ។