ប្រទាលនាំលាភសំណាងជួយលើករាសី

ការលូតលាស់ល្អរបស់វាអាចជួយកាត់បន្ថយស្ត្រេស ការធុញថប់
ភាពច្របូកច្របល់និងគ្រោះថ្នាក់ចង្រៃទាំងឡាយ ។
បើរុក្ខជាតិនោះវាចេញផ្កាហើយផ្តល់ជាផ្លែទៀតនោះ
វាធ្វើឱ្យហុងស៊ុយនៅក្នុងគេហដ្ឋាន គឺកាន់តែល្អ ។ រុក្ខជាតិ
សម្រាប់ដាំក្នុងគេហដ្ឋានដែលគេនិយមនិងមានជំនឿនោះមានដូចជា :
ប្រទាលគជ់
គឺជាប្រភេទប្រទាលដែលគេតែងតែហៅថា ដើមលុយ ។ វាគឺ
ជារុក្ខជាតិដែលនៅក្នុងប្រទេសចិន
គេតែងតែដាំលម្អនៅមុខទ្វារនៃភោជនីយដ្ឋាន ឬក៏ហាងលក់អីវ៉ាន់
ព្រោះវាមានឥទ្ធិពលទាក់ទាញមនុស្សឱ្យចូលមកក្នុងហាងនិង
ជួយការពាររឿងអាក្រក់បានទៀតផង ។
ប្រទាលបាទីព្រះ
គឺជាប្រភេទប្រទាលម្យ៉ាងដែលគេមានជំនឿថា
មានថាមពលកំចាត់ភាពអពមង្គលដោយស្លឹករបស់
វានីមួយៗមានរាងស្រួច៥មុំ ដែលវាតំណាងឱ្យទឹក ភ្លើង ដី ឈើ និងលោហៈ ។
បើសិនជាវាដុះលូតលាស់មកល្អហើយមានស្លឹក ពណ៌បៃតងស្តើងច្រើន
គឺអាចបញ្ជាក់ថា ហុងស៊ុយល្អ ។
ចំណែកស្លឹកដែលមានពណ៌បៃតងចាស់សមាជិកចាស់ទុំនៅក្នុង
គ្រួសារមានសេចក្តីសុខសាន្តធម្មតា ។
ដើមចេកតឿ
គឺជាប្រភេទរុក្ខជាតិដែលគេដាំនៅក្នុងគេហដ្ឋាន
ព្រោះតែគេមានជំនឿថាជារុក្ខជាតិម្យ៉ាងដែលនាំឱ្យរាសីនៅ
ក្នុងផ្ទះកាន់តែល្អឡើង ។
ប្រទាលមកុដប្រាក់
គឺជាប្រទាលមួយប្រភេទដែលមានដើមនិងស្លឹកក្រាស់
ហើយនៅចុងស្លឹករួញអង្កាញ់ដូចទឹករលក ។ ជាទូទៅគេអាចដាំវានៅក្នុង
ឬខាងក្រៅផ្ទះក៏បានដែរ ។ តាមជំនឿរបស់ប្រទេសចិនប្រទាលមកុដនេះ
គឺមានថាមពលនាំលាភនិង
សំណាងល្អចូលគេហដ្ឋានព្រមទាំងសមាជិកនៅក្នុងក្រុមគ្រួសារទាំងមូល ។
វល្លិមាស
គឺជារុក្ខជាតិមួយប្រភេទដែលគេមានជំនឿថា ជាវល្លិមានឫទ្ធិនាំ
មកនូវភាពសុខសាន្ត លាភសំណាង លុយកាក់ និងបណ្តេញនូវភាពចង្រៃ ។
ហេតុដូច្នេះហើយទើបគេតែងតែយករុក្ខជាតិមួយនេះទៅដាំនៅក្នុង
គេហដ្ឋានរបស់គេ។