ហោរាសាស្រ្ត ហុងស៊ុយ ជំនឿផ្សេងៗ | CEN

ជំនឿ​នាំ​សុខ

មាតិកា

អ្នក​នាំសារ​របស់​ស្ថានសួគ៌ ក្បាល​នាគ​ខ្លួន​អណ្តើក

 

នៅក្នុង​ចំណោម​វត្ថុ​ទាំងអស់នោះ​រូបចម្លាក់​មួយ​ដែល​ពូកែ​ស័​កិ្ក​សិទ្ធិ និង​ជា​អាថ៌កំបាំង​ពី បុរាណកាល​នៅក្នុង​ចំណោម​រូបចម្លាក់​ជាច្រើន​ទៀត​នោះ គឺ​ក្បាល​នាគ​ខ្លួន​អណ្តើក​ដែល​ក្បាល​នាគ​ជា និមិត្តសញ្ញា​តំណាង​ឲ្យ​ជោគ​សំណាងល្អ ។ អណ្តើក​តំណាង​ឲ្យ​អាយុ​យឺនយូរ ព្រមទាំង​កូនអណ្តើក តំណាង​ឲ្យ​ការចាប់ផ្តើម​ជាថ្មី​ដ៏​ល្អ ។​
     បើ​នៅក្នុង​រឿងព្រេង​ស្តីពី​រូបចម្លាក់​ក្បាល​នាគ​ខ្លូន​អណ្តើក​នេះ មាន​តំណាល​មក​ថា កាលពី ដើម​ឡើង​សត្វ​អណ្តើក​គឺ​ត្រូវបាន​មនុស្ស​មានជំនឿថា ជា​សត្វ​មួយ​ប្រភេទ​ដែលមាន​តួនាទី​ជា​អ្នក​នាំ សារ​សម្ងាត់​រវាង​ស្ថានសួគ៌ និង​ផែនដី ហើយ​នៅលើ​សម្បក​របស់​វា​ដែលមាន​ជា​ក្រឡា​នោះ គឺជា សញ្ញា​សម្ងាត់​ដែល​មា​វេទមន្ត​ខ្លាំងពូកែ ហើយ​ក្រឡា​នេះហើយ​ដែលមាន​តួនាទី​ដឹកនាំ​ផ្លូវ​សម្រាប់​ជីវិត នោះ ។​
​ជាពិសេស​នោះ​រូប​ច​ម្លា​ប់​ក្បាល​នាគ​ខ្លួន​អណ្តើក​នេះ​គឺ​ល្អ និង​ស័​ក្កិ​សិទ្ធ​បំផុត​សម្រាប់​អ្នកជា មេ​គ្រួសារ​ហើយ​រូបចម្លាក់​នេះ គឺជា​និមិត្ត​ស​ញ្ញ​ដែល​នាំ​ឲ្យ​វា​យូរអង្វែង​នៅក្នុង​គេហដ្ឋាន​របស់លោក អ្នក​ផងដែរ ។ បើ​នៅក្នុង​គម្ពីរ​សាសនា​នោះ គឺ​រូបចម្លាក់​នេះ​តួនាទី​ដូចជា :
    - ចំពោះ​ការទំនាក់ទំនង​នៅក្នុង​ក្រុមគ្រួសារ រូបចម្លាក់​ក្បាល​នាគ​ខ្លួន​អណ្តើក​នេះ គឺអាច ជួយ​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​មានការ​អភិវឌ្ឍន៍ និង​បង្កើត​ទំនាក់ទំនង​ឲ្យ​កាន់តែ​ល្អ​មាន​ភាពចុះ​សម្រុង​គ្នា​បើសិនជា​ចង់​ឲ្យ​ល្អ​ជាងនេះទៀត​គួរតែមាន​បន្ទះ​ពណ៌​ក្រហម​
​តូច​មួយ​ដាក់​ចូលក្នុង​មាត់​រូបចម្លាក់​នេះ គឺ​កាន់​កាន់តែ​ពូកែ ។​
    
- ចំណែក​ការទាក់ទង​នឹង​ទ្រព្យសម្បត្តិ​វិញ​នោះ ដើម្បី​ឲ្យ​កាន់តែ​មាន​ឬ​ទ្ធិ​អំណាច​ពូកែ​នោះ គឺ​យក​បន្ទះ​ពណ៌​មាស​ដាក់​ចូលទៅ​មាត់​រូបចម្លាក់​នេះ ។​
    
- បើសិន​ជាមាន​បញ្ហា​ចំពោះ​សុខភាព​វិញ គឺ​ត្រូវយក​បន្ទះ​ពណ៌​ខៀវ​មក​ដាក់​ក្នុង​មាត់​រូប ចម្លាក់​ក្បាល​នាគ​ខ្លួន​អណ្តើក​នេះ ។​
    
- សម្រាប់​អ្នកធ្វើការ ឬក៏​កំពុងតែ​ប្រកប​អាជីវកម្ម​វិញ​នោះ គឺ​គួរតែ​យក​រូបចម្លាក់​ក្បាល នាគ​ខ្លួន​អណ្តើក​នេះ​ដែលមាន​ពណ៌​មាស ហើយ​ថែមទាំង​មានកូន​នៅលើ​ខ្នង​ទៀតផង ហើយ​គួរតែ យក​កាក់​ដោត​នឹង​កន្ទុយ​ដែល​នះ​ជា​និមិត្តសញ្ញា​ល្អ​បំផុត​
​សម្រាប់​លោកអ្នក​ដែល​បង្កើត​នូវមុខ ជំនួញ​ថ្មី ថ្មោង​ព្រោះ​ជា​និមិត្តសញ្ញា​នាំមក​នូវ​ទ្រព្យសម្បត្តិ​ថែរក្សា​និង ភាពរឹងមាំ ។​
    
- ដើម្បី​បង្កើន​ភាពរឹងមាំ​ដល់ទី​កន្លែង និង​ឲ្យ​មានការ​គាំទ្រ​ច្រើន​នោះ លោកអ្នក​គួរតែ​ដាក់ រូបចម្លាក់​នេះ​នៅ​ប៉ែក​ខាងជើង​ក្នុង​បន្ទប់ដេក និង​ដាក់​នៅ​ខាងក្រោយ​ខ្នង​របស់លោក​អ្នក បើ​នៅក្នុង​បន្ទប់​ការិយាល័យ​គឺ​ត្រូវដាក់​នៅក្រោយ​តុ​អង្គុយ​របស់​
​លោកអ្នក ។​
    
- ប្រសិនបើ​ចង់​ឲ្យ​កន្លែង​ស្នាក់នៅ ក៏ដូចជា​ការិយាល័យរ​បស់​លោកអ្នក​ទទួលបាន​ជោគ ជ័យ​និង​កាន់តែ​រីកចម្រើន​នោះ គឺ​គួរតែរៀបចំ​រូបចម្លាក់​នេះ​ដាក់​នៅលើ​តុ​បន្ទប់​បែរមុខ​ទៅ​ឲ្យ​ចំ​មាត់ ទ្វារ​ហើយ​នៅពេល​ល្ងាច គឺ​បែរមុខ​រូបចម្លាក់​នោះ​ចូល​វិញ ។​
    
- ចំណាំ ចូរ​កុំ​យក​រូបចម្លាក់​នេះ​ដាក់​នៅក្នុង​បន្ទប់​ផ្ទះបាយ និង​បន្ទប់ទឹក​ជាដាច់ខាត ៕