ជំនឿ​នាំ​សុខ

មាតិកា

សត្វ​ពពែ​នាំ​ជោគ​នាំ​សំណាង​ដល់​ម្ចាស់ផ្ទះ​


ជនជាតិ​ចិន​បុរាណ​មាន​ជំនឿ​ដល់​សត្វ​ពពែ​ឬ​ហៅថា​”​យៀង​”​ឬ​”​អៀ​”​ជា​ប្រភេទ​មួយ​ក្នុងចំណោម​សត្វ​នាំ​មង្គល​ក្នុង​ក្បួនតម្រា​ចិន​បុរាណ​។​ពួកគេ​នៅ​សម័យ​នោះ​មានជំនឿថា​សត្វ​ពពែ​ជា​សត្វ​តំណាង​និមិត្តរូប​នៃ​ជោគ​លាភ ភាពរុងរឿង និង​ភាព​សម្រេចបាន​ច្រើន​ផ្នែក​ក្នុង​វិស័យ​ការងារ​។​
   ក្រៅពី​មាន​ជំនឿ​ទៅលើ​សត្វ​ពពែ​ជន​ជាតិចិន​សម័យបុរាណ​នៅ​ចាត់ទុក​សត្វ​ពពែ​ជាស​ត្វ​នាំ​សិរី​មង្គល​និង​មានន័យ​ទៅដល់​ជោគ​លាភ​និង​ភាពរុងរឿង​។​
  នៅតាម​ផ្ទះ​ពលរដ្ឋ​ខ្លះ​គេ​បាន​គូររូប​ឬ​ធ្វើ​ចម្លាក់​ជា​រូប​សត្វ​ពពែ​បី​ក្បាល​គឺមាន​មេបា​និង​កូន​ជាមួយ​ដួងព្រះអាទិត្យ​និង​ខ្លះ​ធ្វើជា​ពពែ​បី​ក្បាល​កំពុងបើក​ទ្វារ​ដែល​រូបគំនូរ​ឬ​រូបចម្លាក់​បែបនេះ​ចាត់ទុកថា​ជា​របស់​មង្គល​,​ជា​និមិត្តរូប​នៃ​ការ​ការ​ជូនពរ​ឬ​មាន​អត្ថន័យ​ដល់​ភាពរុងរឿង​និង​ភាព​សម្រេច​ជោគជ័យ​ត្រឡប់មកវិញ​។​ក្រៅពីនេះ​គេ​នៅបាន​ប្រៀបធៀប​ទៅនឹង​រដូវ​ស្លឹកឈើ​លាស់​ដែលមាន​ពណ៌​បៃតង​យ៉ាង​ស្រស់ស្អាត​តំណាង​ដល់​ជោគ​លាភ​យ៉ាង​ល្អ​ដល់​ម្ចាស់ផ្ទះ​៕