ជំនឿ​នាំ​សុខ

មាតិកា

ទំនៀមទម្លាប់​និង​ជំនឿ​ទទួលភ្ញៀវ​របស់​ជនជាតិ​ចិន​

​​    ​សុភាសិត​ចិន​បុរាណ​ថា “​កើតមក​ជា​មនុស្ស​ត្រូវ​តែ​មាន​ចំណង​មិត្តភាព​”​។ ដូចនេះហើយ​ទើប​ជនជាតិ​ចិន​និយម​បង្កើត ចំណង​មិត្តភាព​រាប់អាន​គ្នា​យ៉ាង​ស្អិតល្មួត ។ ក្នុង​ពិធី​ឡើងផ្ទះ​ថ្មី​ឬ​សម្រាល​បាន​កូន​ប្រុស​គេ​នឹង​ជូន​កាដូ​វត្ថុ​អនុស្សាវរីយ៍​គ្នា​ទៅវិញ ទៅមក ។ តាម​ប្រពៃណី​ជនជាតិ​ចិន​នៅ​ពេល​ដែល​មាន​ភ្ញៀវ​មក​លេង​ផ្ទះ​ពី​ទី​ឆ្ងាយ បើ​អ្នក​ផ្ទះ​ចង់​ឱ្យ​ភ្ញៀវ​ស្នាក់នៅ​ផ្ទះ​របស់​ខ្លួន​ពេលយប់ ម្ចាស់ផ្ទះ​នឹងធ្វើ​ម្ហូបអាហារ ដើម្បី​ទទួល​ភ្ញៀវ​ជំនួស​ឱ្យ​ការអញ្ជើញ​ផ្ទាល់មាត់ ។ បើ​ភ្ញៀវ​ចង់​បដិសេធ​គេ​គ្រាន់តែ​គ្រវីក្បាល បញ្ជាក់ថា ឆ្អែត​ហើយ ប៉ុន្តែ​បើ​ភ្ញៀវ​ចូល​មក​ទទួល​ទាន​បានន័យថា ភ្ញៀវ​យល់ព្រម​ស្នាក់នៅ​ហើយ ។​
​    ​ចំណែក​នៅ​តំបន់​ឈូ​ន​ចូ​វ មណ្ឌល​ហុកកៀន ប្រទេស​ចិន ម្ចាស់ផ្ទះ​និង​ទទួលភ្ញៀវ ដោយ​ផ្លែឈើ​ដែល​មាន​រសជាតិ​ផ្អែម និង​ហាមផ្តាច់​ចំពោះ​ផ្លែឈើ​ជូរៗ ។ ក្រូច​ជា​ផ្លែ​ឈើ​ដែល​មិន​អាច​ខ្វះ​បាន​ជនជាតិ​ចិន ចាត់ទុក​ជា​ផ្លែ​ឈើ​មហា​មង្គល ព្រោះតែ​ពណ៌ ភ្លឺ​ស្អាត​ដូច​មាស ហើយ​ពាក្យ​ថា “​ក្រូច​” ក្នុង​ភាសា​ចិន មានន័យ​ថា “​សិរី​មង្គល​” ស្មើ​នឹង​ការ​ជូនពរ​ភ្ញៀវ​ឱ្យមាន​សិរី​មង្គល​ផងដែរ ។​



​    ​អាហារ​ក្នុង​ពិធីជប់លៀង​
​    ​ជនជាតិ​ចិន​សង្កេតមើល​ពី​ឋានៈ​តាមរយៈ​អាហារ​ដែល​ទទួលភ្ញៀវ​នេះឯង ។ ប្រសិនបើ​អាហារ​ក្នុង​ពិធី​ជប់លៀង កាន់តែ​ច្រើន​នោះ​អាច​បញ្ជាក់បាន​ថា គ្រួសារ​នោះ​ជា​អ្នក​មាន​ខ្លាំង ។ អ្វី​ដែល​សំខាន់​នៅពេល​ដែល​លើក​អាហារ​មក​ត្រូវ​លើក​ជា​គូៗ ដើម្បី​ឱ្យ​ម្ចាស់ផ្ទះ​ទទួលបាន​ភាពរុងរឿង​សម្បូរ​សប្បាយ ។​
​    ​នៅ​តំបន់​សានឈី​អាហារ​គ្រប់​មុខ​ដែល​មាន​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍ សុទ្ធតែ​មាន​ន័យ​ផ្ទាល់ខ្លួន​របស់​វា ហើយ​ត្រូវ លើក​មក​តាម​លំដាប់លំដោយ​ដែល គេ​បាន​កំណត់​ទុក​ដោយ​ចានទី​១ ជា​ចាន​ដាក់​សាច់​ក្រហម ដែល​មានន័យថា គ្រួសារ​ទាំងមូល នឹង​ពោរពេ​ញ្ញោ​ដាយ​សេចក្តី​រីករាយ ។ ចានទី​២ ជា​ចាន​ដាក់ ម្ហូប​ឈួន​ចេ​ហ្វ៊ូ ដែល​មានន័យថា សមាជិកគ្រួសារ​នឹង​រស់នៅ​ជាមួយ គ្នា​យ៉ាង​សុខ សាន្ត ។ ចានទី​៣ ឈ្មោះថា បាយ​ប៉ា​ប៉ៅ​ជា​បាយ​៨​យ៉ាង​ដាំ​រួមគ្នា ដែល​សំដៅលើ​គូ​ស្វាមីភរិយា​ថ្មី​នឹង​ស្រលាញ់​គ្នា​ដល់ ចាស់ ។ មុខម្ហូប​មួយទៀត​ដែល​ជនជាតិ​ចិន និយម​ទទួលទាន​បំផុត គឺ​សាច់​ត្រី​ដែល​ក្នុង​ភាសា​ចិន មាន​សំឡេង​ស្រដៀង​នឹង​ពាក្យ ដែល​មានន័យថា មាស ប្រាក់ សម្បូរហូរហៀរ ។​
​    ​ថ្ងៃ​ខួបកំណើត​
​    ​ជនជាតិ​ចិន មិនសូវ​ជា​ប្រារឰ​ពិធី​ខួបកំណើត​ហ៊ឹកហ៊ាក់​នោះទេ ។ អ្នក​ដែល​ប្រារឰ​ពិធី​ខួបកំណើត​ភាគច្រើន​ជា​មនុស្ស ចាស់​នៅក្នុង​ផ្ទះ ចំណែក​ក្មេងៗ​បាន​ត្រឹម​ទទួល​អំណោយ​(​កាដូ​) បន្តិចបន្តួច​ប៉ុណ្ណោះ ។ ម្ហូបអាហារ​ក្នុង​ថ្ងៃ​ខួបកំណើត​ដែល​មិន​អាច ខ្វះ​បាន គឺ​“​មី​អាយុ​វែង​” ជា​មី​ស​សៃ​វែង ហើយ​ចម្អិន​ដោយ​មិន​កាត់​ឡើយ ដើម្បី​ជូនពរ​ឱ្យ​មាន​អាយុ​វែង​ដូច​សរសៃ​មី ។ ចំណែក ប្រពៃណី​នៅ​តំបន់​ហាង​ចូ​វ បន្ទាប់​ពី​ភ្ញៀវ​បាន​ទទួលទាន​មីគ្រប់ៗ​គ្នា​ហើយ​ភ្ញៀវ ត្រូវតែ​រំលែក​មី​នៅក្នុង​ចាន​របស់ខ្លួន​ទៅឱ្យ​ម្ចាស់​ពិធី​វិញ ម្នាក់​បន្តិចៗ ព្រោះ​គេ​មានជំនឿថា នឹង​ជួយ​ឱ្យ​ម្ចាស់​ពិធី​មាន​អាយុ​វែង​ឡើង​។​    ​
​    ​ឧទាហរណ៍​ដូចជា​កន្លងមក​យើង​ធ្លាប់ដឹងឮ​រួចមកហើយ​ថា ផ្ទះ​ទុកចោល​គ្មាន​មនុស្ស​រស់​នៅ​គ្មាន​រាន​ទេវតា​ចាំ​គ្រប់គ្រង រក្សា​រមែង​កើត​មាន​រឿងរ៉ាវ​ចម្លែកៗ ព្រោះ​ជា​ឱកាស​ដែល​បណ្តោយ​ឱ្យ​ពពួក​វិញ្ញាណ​រសាត់អណ្តែត​ចូល​ទៅ​កក​ផ្តុំគ្នា​នៅក្នុង​នោះ ហើយ​កាន់កាប់​កន្លែង​នោះ​តែម្តង ។ ប្រសិនបើ​មាន​មនុស្ស​ចូល​ទៅ​រស់នៅ ហើយ​ពុំ​បាន​ធ្វើ​ពិធី​អញ្ជើញ​វិញ្ញាណ​ឱ្យមក​គ្រប់គ្រង​ទេនោះ ភាគច្រើន​រស់នៅ​មិនបាន​សុខ ជួប​រឿង​ប្លែកៗ យូរៗ​ទៅ​លែង​មាន​មនុស្ស​ហ៊ាន​នៅ​ទីបំផុត​ក៏​ក្លាយទៅជា​ផ្ទះ​បោះបង់​ទាំងអស់ ។​