ជំនឿផ្សេងៗ | អាវយឺត​សំណព្វចិត្ត​ដឹង​ពី​និស្ស័យមនុស្ស​

ជំនឿផ្សេងៗ

មាតិកា

អាវយឺត​សំណព្វចិត្ត​ដឹង​ពី​និស្ស័យមនុស្ស​

អាវយឺត ​ដៃខ្លី ដែល​បច្ចុប្បន្ននេះ​សុភាព​នារី ពិសេស​ក្រុម​យុវវ័យកំពុងតែ​ពេញនិយម​ពាក់​ជាមួយ​ខោ​កូរ៉េ ឬ​ខោ​ខូវប៊យ​នោះ​ វាបង្ហាញឱ្យឃើញ​ពី​ឧបនិស្ស័យ​របស់​អ្នក ប្រើប្រាស់ដូចខាងក្រោម​នេះ :
អាវយឺត​មាន​រូប​តុក្កតា​
ជា ​មនុស្ស​មាន​អារម្មណ៍ល្អ​មិនសូវ​ស្គាល់​ពាក្យ​ថា​ពិបាកចិត្ត ព្រោះតែ​មនុស្ស​នេះ​ចូល ចិត្ត​សម្លឹងមើល​ពិភពលោក​ក្នុង​ផ្លូវ​ល្អ​រហូតដល់​ពេលខ្លះ​មើលឃើញ​ល្អ ជ្រុល​ពេក​នាំ​ឱ្យទៅជា​មានទុក្ខ​មក​ដា​ក់កាយ​ទៀតផង ។ ដូច្នេះ​គួរ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​បន្តិច​ក្នុង​រឿងនេះ ។​
អាវយឺត​មាន​ផ្កា
អាច ​បញ្ជាក់បាន​ថា ជា​មនុស្ស​ចូលចិត្ត​រឿង​សម្ផស្ស ស្រស់ស្អាត​សំបូរ​គំនិត​ផ្តួចផ្តើម​ល្អៗ​និង​មានការ​ជឿជាក់​លើ​ខ្លួនឯង ។ ប្រសិនបើ​មាន​នរណាម្នាក់​ប្រគល់​ការងារ​ឱ្យធ្វើ មនុស្ស​នេះ​នឹង​ចំណាយ​អស់​កម្លាំងកាយ​ព្យាយាម​ធ្វើ​អស់ពី​សមត្ថភាព ដើម្បីឱ្យ​ការ ងារ​ប្រកបដោយ​លទ្ធផល​ល្អ​បំផុត ។​
អាវយឺត​ហួស​សម័យ​
ប្រសិនបើ ​មើល​ឱ្យ​កាន់តែ​ជ្រៅ​បន្តិច​គេ​នឹង​ឃើញថា មនុស្ស​នេះ​មាន​ចរិត​ដូចជា​កូន ក្មេង ដែល​យើង​អាច​ពោល​បាន​ថា គេ​ចូលចិត្ត​អួតអាង​ធ្វើ​បែបណា​ឱ្យ​លេចធ្លោ​ជាងគេ​មានការ​ជឿជាក់​លើ ខ្លួនឯង​ហ៊ាន​គិត​ហ៊ាន​ធ្វើ ក៏ប៉ុន្តែ​មិន​ចូលចិត្ត​ស្ថិតនៅក្រោម​គំនាប​ណាមួយ​នោះទេ ។​
អាវយឺត​មាន​រូប​ឡូ​ហ្គោ​ផ្សេងៗ​
ជា ​មនុស្ស​ចូលចិត្ត​សប្បាយរីករាយ ដូច្នេះ​អ្នក​នៅ​ជុំវិញ​មនុស្ស​នេះ​នឹង​មានតែ​ស្នាម ញញឹម​មិន​សោកសៅ ។ ក៏ប៉ុន្តែ​នៅមាន​ចំណុច​មិនល្អ​ផងដែរ ព្រោះ​មនុស្ស​នេះ​មាន​ចិត្ត​ក្តៅ​ដូច​ភ្លើង ពោលគឺ​រឿង​តូច​អាច​ក្លាយទៅជា​ធំ​បាន​ងាយ​បំផុត ។​
អាវយឺត​មាន​តួអក្សរ​
ប្រសិនបើ ​មើល​ពី​សម្បក​ក្រៅ​គេ​ឃើញថា មនុស្ស​នេះ​មាន​ចរិត​សុភាពរាបសា ។ ក៏ប៉ុន្តែ​ប្រសិនបើ​សម្រាប់​អ្នក​បាន​ស្គាល់​មនុស្ស​នេះ​ច្បាស់​វិញ​នោះ​គេ នឹង​ដឹងថា គេ​ជាម​នុស្ស​ចូលចិត្ត​លេងសើច​ច្រើន ពូកែ​វោហា​រីករាយ​ស្រស់ស្រាយ និង​មិន​ចូលចិត្ត​កេង​យក​ប្រៀប​លើ​នរណាម្នាក់​នោះទេ ។ ផ្ទុយទៅវិញ​មនុស្ស​នេះ​បែរជា​ងាយ​រង​នឹង​ការ យក​ប្រៀប​ពី​អ្នកដទៃ ដោយសារ​មនុស្ស​នេះ​មានចិត្ត​ទន់ជ្រាយ​ឆាប់​ជឿ និង​អាណិត​អ្នកដទៃ​នោះឯង ។​
អាវយឺត​មាន​ក្បូរក្បាច់
ជា ​មនុស្ស​មាន​ចំណូលចិត្ត​ទៅលើ​ការងារ​ប្រភេទ ប្រើ​គំនិត​ផ្តួចផ្តើម​ច្នៃប្រឌិត​ដែលមាន​សណ្ឋាន​មិន​ចម្លង​តាម​អ្នកដទៃ ។ ជា​មនុស្ស​ដែល​ប្រកាន់ខ្ជាប់​នូវ​គំនិតល្អៗ​មាន​ទឹកចិត្ត ចេះ​ជួយសង្គ្រោះ​អ្នកដទៃ​ដែល​បាត់បង់​ឱកាស​ជាង​ខ្លួន ។ ជា​មនុ​ស្សមានភាព ស្មោះត្រង់​គ្មាន​ល្បិចកល​ពិសពុល​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​នោះទេ ។ ទន្ទឹមនឹង​ចំណុច​ល្អៗ​នេះ​ក៏​នៅ មាន​ចំណុច​អាក្រក់​ខ្លះ​ដែរ ព្រោះ​ពេលខ្លះ​គេ​មាន​អារម្មណ៍​ឆេវ ឆាវ​ដោយ​មិន​ស្តាប់​ហេតុផល ហើយក៏​មិន​ចូល​ចិត្តការ​និន្ទាឈ្នានីស ព្រមទាំង​ជា​មនុស្ស​ចូលចិត្ត​ដើរ​ខ្សែលើ​ទៀតផង​។​
អាវយឺត​មាន​រូប​ព្រឺព្រួច​ស្រើបស្រាល​
ជា ​មនុស្ស​ដែល​ធ្វើ​អ្វីៗ​ទៅតាម​ទំនើងចិត្ត​នឹកឃើញ​ដោយ​មិន​ចាប់អារម្មណ៍​និង​ មិន​ខ្លាចរអែង​នរណាម្នាក់​ឡើយ​។ យក​ល្អ​អ្នក​ដែលមាន​ចរិត​បែបនេះ​គួរ​ចេះ​ប្រុងប្រយ័ត្ន​ខ្លួន​ឱ្យ​មែនទែន ពេល​ទៅណា​មក​ណា ។ ក​ត្តាសំខាន់បំផុត​តោង​រៀន​រក្សា​អារម្មណ៍​ឱ្យ​ប្រជាក់​ដើម្បី​សុវត្ថិភាព របស់​ខ្លួនឯង ។​
អាវយឺត​មាន​តួលេខ
អាច ​បញ្ជាក់បាន​ថា លោក​អ្នកជា​មនុស្ស​ចូលចិត្ត​រឿង​ប្រកួតប្រជែង ដើម្បី​ដណ្តើមយក​របស់​ដែល​ខ្លួន​ត្រូវការ​ឱ្យបាន​។ ការពិត​ការផ្តោត​គោលដៅ​ទុក​នោះ​វា​ជា​រឿង​ល្អ​ទៅ​ហើយ តែ​ពេលខ្លះ​គួរតែ​ចេះ​ត្រៀម​ចិត្ត​សម្រាប់​ចាញ់​ផងដែរ ព្រោះ​គ្មាន​នរណាម្នាក់​នៅលើ​លោក​នេះ​មិន​ជួប​រឿង​បរាជ័យ​នោះឡើយ ៕