ជំនឿផ្សេងៗ | មើល​និស្ស័យ​មនុស្ស​តាម​កាយវិការ​ដុសធ្មេញ

ជំនឿផ្សេងៗ

មាតិកា

មើល​និស្ស័យ​មនុស្ស​តាម​កាយវិការ​ដុសធ្មេញ

ជាធម្មតា ​យើង​ត្រូវ​ដុសធ្មេញ​ក្នុង​មួយថ្ងៃ​ពីរ​ឬ​បី​ពេល ក្នុងពេលព្រឹក និង​ល្ងាច​ក្រោយ​ពេល​ទទួលទាន​អាហារ​រួច ក្នុង​គោលបំណង​ដើម្បីឱ្យ​ធ្មេញ​ស និង​គ្មាន​ដង្កូវ​ស៊ី ។ ក៏ប៉ុន្តែ​​ការពិត​ពុំមាន​នរណាម្នាក់​ដឹង​ទេ​ថា សកម្មភាព​ដុសធ្មេញ​នេះ​អាច​លាតត្រដាង​ឱ្យ​អ្នកដទៃ​មើលឃើញ​ពី​អត្តចរិត​របស់​ មនុស្សម្នាក់ៗ​នោះឡើយ ។ ប្រសិនបើ​អ្នក​ចង់​ជ្រាប​ច្បាស់​ថា សកម្មភាព​នានា​ក្នុងពេល​ដុសធ្មេញ​របស់​អ្នកមាន​អត្ថន័យ​បែបណាខ្លះ​នោះ សូម​អាន​ខ្លឹមសារ​ទស្សន៍ទាយ​ដូចខាងក្រោម​នេះ ។

-ដុសធ្មេញ​មើល​ជញ្ជាំង​បណ្តើរ​
ជា ​សញ្ញា​ប្រាប់​ឱ្យដឹងថា មនុស្ស​នេះ​ខ្វះ​ការជឿជាក់​លើ​ខ្លួនឯង ។ យក​ល្អ​តោង​ហ្វឹក ហាត់​យល់ដឹង​ពី​វិធី​បង្កើន​ទំនុកចិត្ត​ដល់​ខ្លួនឯង​មាន​សមត្ថភាព​អាចធ្វើ​ អ្វីៗ​បាន​ច្រើន យ៉ាង ។ សម្រាប់​រឿង​ស្នេហា​វិញ​អ្នកមាន​ទម្លាប់​អាក្រក់​ម្យ៉ាង គឺ​ចូលចិត្ត​បណ្តែត បណ្តោយឱ្យ​រឿងរ៉ាវ​រីក​រាលដាល ទោះបីជា​ធាតុពិត​អ្នកមាន​សមត្ថភាព​ដោះស្រាយ បាន​ឆាប់​ក៏ដោយចុះ ។ យក​ល្អ​លើក​ក្រោយ​ប្រសិនបើ​កើតមាន​បញ្ហា​ត្រូវ​ប្រញាប់​ដោះ ស្រាយ បើ​ពុំ​នោះទេ​ប្រយ័ត្ន​រឿងរ៉ាវ​រាលដាល​ទៅជា​ធំដុំ ។​

​-ដុស​បណ្តើរ​ងាកឆ្វេងងាកស្តាំបណ្តើរ​
ជា ​មនុស្ស​ប្រយ័ត្នប្រយែង​មុខក្រោយ​ហើយ​ព្រួយបារម្ភ​សព្វសារពើ​មិន​ថា​រឿង​តូច ឬ​រឿង​ធំឡើយ ។ ក៏ប៉ុន្តែ​គេ​មាន​ចំណុច​ល្អ​ក្នុង​រឿង​ស្នេហា ព្រោះ​មនុស្ស​នេះ​ចេះ​ក្រែង​រអែង​ចិត្ត​អ្នកដទៃ​មិន​ចង់ឱ្យ​កើតមាន​បញ្ហា​ អ្វី​ទាំងអស់ ។ ភាព​ប្រយ័ត្នប្រយែង​បានធ្វើឱ្យ​មនុស្ស​នេះ​ក្លាយទៅជា​មនុស្ស​ម្នាក់​គួរឱ្យ​ ស្រឡាញ់​បំផុត ។ អាច​ពោល​យ៉ាងខ្លី​បាន​ថា ប្រសិនបើ​នរណាម្នាក់​បាន​អ្នកជា​គូគ្រង​ជីវិត​ពិតជា​សំណាងល្អ​មិន​ខាន ។​

-​ដុស​បណ្តើរ​មើល​ខ្លួនឯង មើល​ក្បាល​រ៉ូ​ប៊ី​ណេ មើល​អាង និង​មើល​បន្ទប់ទឹក បណ្តើរ
​ ជា​មនុស្ស​គួរឱ្យ​ស្រឡាញ់​មាន​អធ្យាស្រ័យ​ល្អ​នរណាៗ ក៏​គេ​ចង់​រស់នៅ​ក្បែរ​ទោះបី​គេ​រស់នៅ​ទីណា​ក៏មាន​សាច់សាលោហិត​ញាតិសន្តាន​ មិនចេះ​ខ្វះដែរ ។ បើ​និយាយ​ពី​រឿង​ស្នេហា​វិញ​មិនចាំបាច់​និយាយ​ដល់​នោះឡើយ  ព្រោះ​គេជាម​នុស្ស​ដែល​សម្បូរ​ទៅ​ដោយ​​ភាពកក់ក្តៅ​ធ្វើឱ្យ​នរណាៗ​ដែល​បាន​ សេពគប់​គេហើយ​ មិន​ងាយ​នឹងដកចិត្ត​រួច ឡើយ ។​
​ដោយសារ​ហេតុផល​ខាងលើ​ នេះហើយ​ទើប​មនុស្សនេះ​មួយ​ឆាកជីវិត​របស់គេ​មិនសូវ​អភ័ព្វ​រឿង​ស្នេហា​នោះទេ ផ្ទុយទៅវិញ​គេ​បែរជា​ទទួលជោគជ័យ​គួរឱ្យ​ពេញចិត្ត​បំផុត ។​

-​ដុស​បណ្តើរ​ឆ្លុះកញ្ចក់​មើល​បណ្តើរ​
អាច ​ពោល​បាន​ថា ជា​មនុស្ស​មាន​អត្តចរិត​បែប​ជា​អ្នកលេង​ហ៊ានស៊ី​ហ៊ាន​សង​មាន​ភាព​ ទទួលខុសត្រូវ​ខ្ពស់ ។ ជា​ប្រភេទ​មនុស្ស​ដែល​ធ្វើ​ការងារ​អ្វីមួយ​មិនសូវ​ចេះ​បង្អែបង្អង់ យូរ​ប្រសិនបើ​មាន​កិច្ចការ​អ្វីមួយ​គេ​នឹងធ្វើ​ភ្លាមៗ​ដោយ​មិន​រង់ចាំ​ទៅ​ ថ្ងៃក្រោយឡើយ។​
​ជា​មនុស្ស​ដែល​សម្បូរ​ទៅដោយ​ភាព​ផ្តួចផ្តើម​ថ្មីៗ ប្រសិនបើ​គេ​នឹកឃើញ​អ្វីមួយ​គេនឹង​លើក​ជា​សំណើ​ភ្លាមៗ​ដោយ​មិនចេះ​លាក់លៀម ។ ជាងនេះទៅទៀត គេជា​មនុស្ស​ត្រង់​​ទៅ​ត្រង់​មក ហើយបើ​មាន​បញ្ហា​ណាមួយ​គេបាន​សួរ​ចំៗ​មុខ​មិនចេះ​លាក់លៀម​ឬ​និយាយ​ពីក្រោយ​ ខ្នង​នោះទេ ។​
​ចំណែក​រឿង​ស្នេហា​វិញ គេ​មានការ​ជឿជាក់​លើស្នេហា​របស់ខ្លួន​បំផុត ព្រោះ​ឧបនិស្ស័យ​របស់​មនុស្សនេះ​ក្រោយពេល​គេ​សម្រេចចិត្ត​ហើយ គឺ​មិន​រារែកចិត្ត​ជាដាច់​ខាត ។ ក៏ប៉ុន្តែ​ក្នុង​រឿង​ស្នេហា​ប្រសិនបើ​គេ​មើលឃើញថា មាន​សភាព​មិនល្អ គេ​អាច​កាត់​ចិត្តបាន​ភ្លាមៗ​ដោយ​មិន​បណ្តោយ​ខ្លួន​ឱ្យ​លិចលង់​នៅក្នុង​ ទុក្ខសោក​យូរ​ជា​ដាច់​ខាត ៕