ហុងស៊ុយ | ​ជណ្តើរ​ឡើង​ចំ​មាត់​ទ្វារផ្ទះ​ខុស​ក្បួន​ហុងស៊ុយ​

ហុងស៊ុយ

មាតិកា

​ជណ្តើរ​ឡើង​ចំ​មាត់​ទ្វារផ្ទះ​ខុស​ក្បួន​ហុងស៊ុយ​

ផ្ទះ​គឺជា​មជ្ឈមណ្ឌល​រូ​ម​នៃ​វត្ថុ​គ្រប់យ៉ាង ប៉ុន្តែ​បើ​ផ្ទះ​សាងសង់​មិនត្រូវ​តាម​ក្បួន​ហុងស៊ុយ ធ្វើឱ្យ​ដំណើរ​ជីវិត​អ្នករស់នៅ​ពុំ​សូវ​មាន​សេចក្តីសុខ​ទេ ។ ក្នុងចំណោម​នេះ​ការធ្វើ​ជណ្តើរ​ឡើងទៅ​លើផ្ទះ​ចាត់ ទុក​ថា ជា​រឿង​សំខាន់​ណាស់​ដែល​គេ​មិនអាច​មើលរំលង ។​

​    ​នៅពេល​បើកទ្វារ​ចូល​ផ្ទះ បើសិន​ឃើញថា ផ្លូវ​ឡើងជណ្តើរ​ចំ​គ្នា​ល្មម​នោះ​ចាត់ទុកថា ខុស​ក្បួន​ហុង ស៊ុយ​ហើយ ។

​ចំពោះ​ជណ្តើរ​ដែល​បុក​ចំ​ទ្វារផ្ទះ​នោះ​តាម​ក្បួន​ហុងស៊ុយ​ថា ការ​សន្សំ​ប្រាក់កាស​មិនសូវ​បាន ហើយ​ពិបាក​ហៅ​ហុងស៊ុយ​ចូល​ផ្ទះ​ណាស់ ។

​បើទោះបី​រកបាន​ច្រើន​ប៉ុនណា​ក៏មាន​រឿង​នាំឱ្យ​ប្រាក់កាស​ហូរ ចេញ​អស់ៗ​គ្មាន​សល់ ហើយ​រស់នៅ​មានតែ​ភាព​សៅហ្មង​ក្នុង​អារម្មណ៍ ។​

​    ​បើ​ចង់ឱ្យ​ប្រាក់កាស​រត់​ចូលមក​វិញ គេ​មាន​វិធី​បំបាត់​ឧបទ្រពចង្រៃ​យ៉ាង​សាមញ្ញ គឺ​បើ​ករណី​ជណ្តើរ ផ្ទះ​ត្រូវចំ​មាត់ទ្វារ​ផ្ទះ អ្នក​ចាំបាច់​ត្រូវ​រក​ផ្ទាំងគំនូរ​ដែលមាន​រូបភាព​ស្រស់ស្អាត​មក​ដាក់​បាំង​ភ្នែក​ទុក​នៅត្រង់​មាត់ទ្វារ​ផ្ទះ ។​

​    ​ចំពោះ​ការដាក់​ផ្ទាំងគំនូរ​នេះ​អ្នក​អាច​ដាក់ឱ្យ​ឃ្លាត​ពី​ទ្វារ​ប្រហែលៗ​ទៅ​២​ម៉ែត្រ ដែល​អាច​ចេញចូល​បាន​ស្រួល ៕