ហុងស៊ុយ

មាតិកា

កន្លែង​ធ្វើការ​របស់​ស្ត្រី​គោលការណ៍​ល្អ​សម្រាប់​មាន​ហុងស៊ុយ​

​​    ​ប្រសិនបើ​នរណា​ម្នាក់​កំពុងតែ​ខ្វាយខ្វល់​ពិបាកចិត្ត​ទៅនឹង​ការងារ​ដែល​កំពុង​ស្ទះ​ដំណើរការ មិត្តភក្តិ​រួម​ការងារ​មិន​តាំង ចិត្ត​សហការ​ចៅហ្វាយនាយ មាន​អារម្មណ៍​ឆេវឆាវ ៘ សាកល្បង​ងាក​មក​រៀបចំ​ការិយាល័យ​របស់​អ្នក​ទៅតាម​គោលការណ៍ ហុងស៊ុយ ព្រោះ​វា​ជួយ​លុបបំបាត់​អារម្មណ៍​ធុញថប់​តប់ប្រមល់​ដោយ​ចាប់ផ្តើម​បែប​ងាយៗ​ពី​តុ​អ្នក​ដំបូង​គេ​តែម្តង ។​
​    ​១-​តុ​ការងារ​របស់​អ្នកគ្រប់គ្រង​កិច្ចការ ប្រសិនបើ​ស្ថិតនៅលើ​ទីតាំង​ល្អ នឹង​ជួយ​ឱ្យ​ដំណើរ​ការងារ​មុខ​ជំនួញ​ទទួលបាន​ជោគជ័យ ។ ដូច្នេះ​អ្នក​គ្រប់គ្រង​ការងារ​គួរ​អង្គុយ​នៅ​ចំ​ទីតាំង​ដែល​មាន​អំណាច​ក្នុង ការគ្រប់គ្រង គឺ​នៅ​ត្រង់​ជ្រុង​ណា​មួយ​ដែល​ស្ថិតនៅ​បញ្ឆិត​នឹង​ទ្វារ​ចូល​នៃ​ការិយាល័យ ។​
​    ​២-សម្រាប់​បុគ្គលិក​ទូទៅ​គួរ​ជ្រើសរើស​យក​ទីតាំង​តុ​ដែល​ស្ថិតនៅ​បញ្ឆិត​គ្នា​នឹង​មាត់ទ្វារ​ឱ្យ​ច្រើន​បំផុត​តែ​គួរ​ឱ្យ​មើល ឃើញ​ខ្លាង​ទ្វារ​ចូល ហើយក៏​មិន​បែរខ្នង​ដាក់​មាត់ទ្វា​រដែរ ព្រោះ​បើ​តាម​ជំនឿ​នៅក្នុង​ហុងស៊ុយ​គេ​ចាត់ទុកថា មាន​មិត្ត​រួម​ការងារ លួច​កាច់​កុង​ពី​ខាងក្រោយ​ខ្នង ។​
​    ​៣-ទីតាំង​នៃ​មុម​ទ្រព្យ ឬ​មុម​នាំឱ្យ​មាន​បាន ប្រសិន​បើ​ដើរ​ចូល​ទីតាំង​មួយ​នេះ គួរ​ស្ថិតនៅ​ខាងឆ្វេង​ដៃ​បំផុត ជាពិសេស បើ​មាន​រូបចម្លាក់​ខ្លា​ពណ៌​ស តាំង​ទុក​នៅ​ក្នុង​កន្លែង​ធ្វើការ​កា​ន់​តែ​ប្រសើរ ព្រោះ​រូបចម្លាក់​នេះ​វា​ជួយ​ឱ្យ​លោក​អ្នក​មាន​សមត្ថភាព ប្រមូលផ្តុំ​ទ្រព្យសម្បត្តិ​មក​ទុក​ក្នុង​ដៃ​បាន​តាម​បំណងប្រាថ្នា ។​
​    ​៤-​ដោយឡែក​បរិយាកាស​នៅក្នុង​បន្ទប់​ការិយាល័យ គួរ​ចាត់ចែង​ឱ្យមាន ពន្លឺ​ជះ​ចូល​គ្រប់គ្រាន់ និង​គួរ​មាន​ថូផ្កា ឬ​រូបភាព​ព្យួរទុក​នៅលើ​ជញ្ជាំង ដើម្បី​ជួយ កែលម្អ​បរិយាកាស​នៅ​ទីនោះ​ឱ្យមាន​សោភ័ណភាព​ស្រស់ស្រាយ​បំផុត ។ ជា​ពិសេស​ជួយ​បន្ថែម​ថាមពល​ក្លៀវក្លា ព្រមទាំង​ជួយ​កាត់​បន្ថយ​អារម្មណ៍​ហត់ នឿយ​ធុញ្ញថប់​ក្នុង​ការងារ​បាន​ទៀតផង ។​



​    ៥-​ប្រសិនបើ​ពេល​អង្គុយ​បំពេញ​ការងារ​បែរមុខ​ប្រឈម​ទៅ​នឹង​តួស​សរ​អគារ តាម​ក្បួន​ហុងស៊ុយ​គេ​ហៅ​សសរ​នោះ​ថា មុំ​ព្រួញ​ពិឃាត ដែល​គេ​ណែនាំ​ឱ្យ​រារាំង​ថាមពល​អពមង្គល​នេះ​ដោយ​ប្រើ​ដុំគ្រី​ស្តាល់ ។ លោកអ្នក​គួរ​រក​រូបចម្លាក់​ដែល​ផលិត​ចេញ ពីគ្រី​ស្តាល់​ជា​រូបស​ត្វ​សិ​ង្ហ សត្វ​នាគ មក​តាំង​ទុក​នៅ​ជ្រុង​ខាងឆ្វេង​ដៃ​នៃ​ការងារ​ក៏​អាច​ជួយ​បញ្ចៀស​ការ​និន្ទា​ឈ្នានិស ឬ​សូម្បី​ការ គិត​ប៉ុនប៉ង​អាក្រក់​មកលើ​លោក​អ្នក​បាន ។​
​    ៦-​តុ​បំពេញការងារ គួរប្រើ​ប្រភេទ​ដែល​មាន​បន្ទះ​បិទ​ជិត​ទាំងបី​ជ្រុង ។ រីឯ​ការរៀបចំ​តុ​ណែនាំ​ឱ្យ​ប្រកាន់​គោលការណ៍ ឆ្វេង​ដៃ (​នាគរាជ​) ដែល​ត្រូវ​ខ្ពស់​ជាង​ដៃស្តាំ​ដូចជា​គំនរ​ឯកសារ គួរ​ស្ថិតនៅ​ខាងឆ្វេង​ដៃ​រីឯ​របស់រប​រណា​ដែល​មិន​សំខាន់​គួរ​ស្ថិត នៅ​ខាងស្តាំ​ដៃ ទើប​មាន​លទ្ធផល​ល្អ ។​
​    ​៧- Screen Server មិន​គួរ​មាន​មុំ​ស្រួច ឬ X.cross តែ​គួរ​ជា​រូប​ត្រី​ហែល​ទឹក​មាន​ចលនា​គ្រប់​ពេលវេលា​ទើប​ល្អ​បំផុត​។​
​    ​៨-គួរ​មាន​កូន​ឈើ​តូចៗ​ដាក់​នៅ​ក្បែរ Monitor ដើម្បី​ជួយ​កាត់បន្ថយ​កំហាប់ នៃ​ទីលាន​មេដែក​ព្រមទាំង​គួរ​រក​កូន​ដើម ផ្កា​ណាមួយ​រាង​ស័ក្តិសម ដែល​អាច​ជួយ​សម្រួល​បរិយាកាស​ឱ្យ​ល្អ​មក​តាំង​នៅ​ក្បែរ​តុ​ការងារ​ឬក៏​ជ្រុង​ណាមួយ​នៅក្នុង​បន្ទប់​ការងារ ។​
​    ​៩-​កៅអី​គួរ​ជ្រើសរើស​ប្រភេទ​គ្មាន​បំពាក់​កង់ និង​មាន​បង្អែក​មិន​ខ្ពស់​ពេក​។​
​    ​១០-ក្នុងករណី​បន្ទប់​ការងារ​ផ្ទាល់​ខ្លួន ណែនាំ​ឱ្យ​ដាក់តាំង​រូបចម្លាក់​សត្វ នាគ​នៅ​ខាងឆ្វេង​ដៃ (​គិត​ពេល​លោកអ្នក​ឈរ​នៅ ចំ​កណ្តាល​បន្ទប់ រួច​បែរមុខ​ទៅរក​ទ្វារ​ចេញ​) កត្តា​សំខាន់ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​រូបចម្លាក់​នាគ​នោះ​បែរមុខ​ទៅ​រក​ផ្លូវ​ចេញ​ហាម​បែរមុខ មករក​ខ្លួនឯង ។ ចំណែក​ខ្នាត​ឬ​ទំហំ​រូបចម្លាក់​នោះ ណែនាំ​ឱ្យ​ផ្អែកទៅលើ​ផ្ទៃ​បរិវេណ​តុ​ឱ្យ​សម​សួន ។​