ហុងស៊ុយ | ​ក្បួន​ហុងស៊ុយ​គ្រែ​ដេក​ជួយ​រឹតចំណង​ស្នេហ៍​

ហុងស៊ុយ

មាតិកា

​ក្បួន​ហុងស៊ុយ​គ្រែ​ដេក​ជួយ​រឹតចំណង​ស្នេហ៍​

​    ​ប្រសិនបើ​គូស្នេហ៍​ណាមួយ​កំពុង​មាន​មន្ទិលសង្ស័យ​ថា ហេតុអ្វី​ក៏​ចំណង​ស្នេហ៍​របស់ខ្លួន​មិន​មាន​ភាព​ល្អូកល្អិន​និង​ស្អិត ល្មួត​ដូចជា​គូស្នេហ៍​ដទៃ​ទេនោះ អ្នក​អាច​ពិនិត្យ​រកមើល​ភាព​ចន្លោះប្រហោង​ដែល​អាច​កើតមាន​ដោយ​មិនដឹង​ខ្លួន​បាន ។ ខាងក្រោម នេះ​គឺជា​វិធី​ណែនាំ​តាម​ក្បួន​ហុងស៊ុយ​ដែល​អាច​ធានាបាន​ថា ប្រសិនបើ​អ្នក​ប្រតិបត្តិ​បាន​ខ្ជាប់ខ្ជួន​នោះ​មនុស្ស​ជាទី​ស្រលាញ់​របស់ អ្នក​ប្រាកដជា​មិន​ចង់​ឃ្លាតឆ្ងាយ​មួយ​ជំហាន​នោះ​ឡើយ ។​
​    ​នៅ​ក្រោម​គ្រែ​ដំណេក​មិន​គួរ​យក​របស់របរ​ដែល​លែង​ត្រូវការ​ប្រើប្រាស់​ទៅ​ញ្ញាត់​ទុក​នៅ​ទីនោះ​ជា​ដាច់ខាត ជាពិសេស របស់របរ​បាក់បែក​គួរ​ចៀស​ឱ្យបាន ។ ក៏​ប៉ុន្តែ​ប្រសិនបើ​ស្ថិត​ក្នុង​ករណី​ចាំបាច់​ព្រោះ​គ្មាន​កន្លែង​ទំនេរ​ទុកដាក់​ទេ នោះ​សូម​ណែនាំ​ឱ្យ រក្សាទុក​តែ​របស់របរ​ថ្មីៗ​សំខាន់ៗ ដោយ​រៀបចំ​ទុក​ដាក់​ឱ្យ​មាន​របៀប​ទៀតផង ។​
​    ​ប្រសិនបើ​នៅ​ក្រោម​គ្រែ​ដំណេក​មាន​សភាព​ស្តុក​ពេក ឬ​រក្សា​នូវ​របស់​បាក់បែក​វា​នឹង​ធ្វើឱ្យ​គូស្នេហ៍​មាន​សុខភាព​មិន​រឹងមាំ ហើយ​ថែមទាំង​ឧស្សាហ៍​ឈ្លោះប្រកែក​ពាក់មុខយក្ស​ដាក់​គ្នា​ទៀត​ផង ។​



​    ​នៅ​ត្រង់​មាត់​បង្អួច​ក្នុង​បន្ទប់​ដំណេក​របស់​គូស្នេហ៍​គួរប្រើ​វាំងនន​ក្រណាត់ ច្រើន​ជាង​វាំងនន​ជារ​បាំង​ប្លា​ស្ទី​ក ដែល​មើល ទៅ​ឃើញ​រឹង​ហួសហេតុ​ពេក​មិន​រសាត់​ប៉ើង​ទៅតាម​ខ្យល់​ដូចជា​វាំងនន​ក្រណាត់ ។ ហេតុផល​ក៏​ព្រោះ​បន្ទប់ដេក​ត្រូវការ​អ្វីៗ​ដែល ទន់ភ្លន់​រលូន​មិន​ត្រូវការ​អ្វី​ដែល​រឹង​នោះទេ ទោះបី​មាន​សោភ័ណភាព​គាប់​ភ្នែក​ក៏​ដោយ​ចុះ ។ គេ​មាន​ជំនឿ​ថា ការប្រើ​វាំងនន​ក្រណាត់ ជួយ​បិទបាំង និង​ជួយ​ផ្តល់​សំណាង​ល្អ​ដល់​គូស្នេហ៍​ក្នុង​រឿង​សុភមង្គល ។​
​    ​ប្រសិនបើ​បន្ទប់​គេង​របស់​អ្នកមាន​បិទបាំង​ដោយ​កញ្ចក់​ដែល​អាច​មើលឃើញ​ទេសភាព​នៅ​ខាងក្រៅ​បាន​ច្បាស់ ហាម​រំកិល​គ្រែ​ដេក​ចូលទៅ​កៀក​នឹង​មាត់​បង្អួច​នោះ​ពេក ឬក៏​ហាម​ដាក់​ក្បែរ ទោះបី​ក្នុង​ចិត្ត​នាង​មានបំណង​ចង់​គយគន់ ទេសភាព​នោះ​ក៏ដោយចុះ ។ ថាមពល​ដែល​ជះ​ចូល​ពី​ក្រៅ​មក​តាម​បង្អួច​ទោះបី​មិន​បង្ក​ផលប៉ះពាល់​ឱ្យ​គូស្នេហ៍ ឬ​ជួប​រឿង រកាំរកូស​គ្នា​ក្តី ប៉ុន្តែ​វា​ក៏​អាច​ធ្វើឱ្យ​ដេក​មិន​លក់​ស្កប់ស្កល់​ជាពិសេស​សុបិន​អាក្រក់ៗ​ទៀតផង ។​
​    ​ពេល​មាន​ឱកាស​បាន​ទៅ​ដើរ​ផ្សារ​គួរ​កុំ​ភ្លេច​រក​ទិញ​ថូផ្កា​មួយ​មក​រក្សាទុក​នៅក្នុង​បន្ទប់​គេង ឬ​ជា​ផើងផ្កា​ក៏​អាច​ប្រើការ បាន​ដូចគ្នា ។ ក៏​ប៉ុន្តែ​គួរ​ជ្រើសរើស​ផើង​ពណ៌​ស រីឯ​ផ្កា​វិញ​គួរ​មាន​ពណ៌​ក្រហម ឬ​ស៊ី​ជម្ពូ ដើម្បី​ជួយ​ពង្រឹង​ថាមពល​ស្នេហា​របស់ អ្នក​ទាំង​ពីរ​ឱ្យ​មាន​ភាពរឹងមាំ ។​
​    ​ហាម​ដាក់​ក្បាល​ដំណេក​ទៅរក​បន្ទប់ទឹក​ជាដាច់ខាត ព្រោះ​អាច​ធ្វើឱ្យ​ថាមពល​ស្នេហ៍ ដែល​កំពុង​តែ​រះ​ចិញ្ចាច​ចិញ្ចែង អាប់ឱន​រស្មី​បាន​យ៉ាង​ងាយ ។ នេះ​ជា​ហេតុផល​ដែល​ធ្វើឱ្យ​គូស្នេហ៍​ជួបតែ​រឿង​ប្រេះឆា បែកបាក់​រវាង​គ្នា​នឹង​គ្នា​មិន​ឈប់ឈរ ។​
​    ​មិន​គួរ​រៀបចំ​គ្រែ​ដំណេក​ដែលមាន​ចុងជើង​បែរ​ទៅរក​មាត់ទ្វារ​នោះទេ ព្រោះ​វា​អាច​នាំ​ឱ្យ​អពមង្គល​ក្នុង​ជីវិត​គូស្នេហ៍ យ៉ាង​ក្រៃលែង ។ ប្រសិនបើ​ចុងជើង​បែរ​ទៅ​ចំ​មាត់ទ្វារ​នោះ​វា​នឹង​ធ្វើឱ្យ​កើតមាន​ជម្លោះ​គ្នា​នៅក្នុង​សង្គម​គ្រួសារ​សុខភាព​ចុះខ្សោយ ព្រមទាំង​កើត​ជំងឺ​ញឹកញាប់​ទៀតផង ។ សរុប​រួម​ភាពកក់ក្តៅ និង​សេចក្តីសុខ​របស់​អ្នក​ទាំង​ពីរ​កាន់តែ​ចុះខ្សោយ​ទៅៗ​ជា​លំដាប់ ទៀតផង ។​
​    ​បញ្ហា​ផ្ទៃ​កម្រាល​បន្ទប់ដេក​ក៏មាន​ទំនាក់ទំនង​គ្នា​ជាមួយ​នឹង​ជីវិត​រស់នៅ​ផងដែរ ។ ផ្ទៃ​កម្រា​បន្ទប់​គួរ​មាន​លក្ខណៈ រាបស្មើ​មាន​ក្បួរក្បាច់​គួរ​ឱ្យ​ចង់គ​យគ​ន់​។ ក៏​ប៉ុន្តែ​ប្រសិនបើ​មាន​ពណ៌​លាត​កាន់​ប្រសើរ ប៉ុន្តែ​ហាម​ជ្រើសរើស​យក​ព្រំ​បែប​ក្រឡា ក្បាច់​ខ្វាត់ខ្វែង គួរ​ឱ្យ​ចង់​វិលមុខ ព្រោះ​មិន​អាច​ធ្វើឱ្យ​ស្នេហា​របស់​អ្នក​ជួប​នឹង​ភាព​ស្រណុក​ស្រួល​ដូច​បំណង​ឡើយ ។​
​    ​ហាម​ប្រើ​ភួយ​ពណ៌​ស​នៅក្នុង​បន្ទប់ដេក ព្រោះ​ភួយ​ពណ៌​ស​នេះ ប្រសិនបើ​យកមកប្រើ​ដណ្តប់​រាងកាយ​ប្រៀបដូចជា សញ្ញា​នៃ​មនុស្ស​ស្លាប់ ។ កម្រាលពូក​ពណ៌​ស ទោះបី​មើលឃើញ​ថា វា​ស្អាត​និង​មាន​អនាម័យ​ក្តី​តែ​មិន​ស័ក្តិសម​នឹង​យកមក​ប្រើ​នៅ ទី​ដំណេក​នោះឡើយ ព្រោះ​ពណ៌​ស​នេះ​វា​ធ្វើឱ្យ​ថាមពល​នៃ​ក្តី​ស្រលាញ់​របស់​អ្នក​បែក​ខ្ចាត់ខ្ចាយ​គួរ​ជ្រើសរើស​យក​ពណ៌​ដទៃ​ពី​នេះ ទើប​ប្រសើរ​។​