ហុងស៊ុយ | ពណ៌​ស្វាយ​មាន​ឥទ្ធិពល​ដល់​ហុងស៊ុយ​ប្រចាំថ្ងៃ​

ហុងស៊ុយ

មាតិកា

ពណ៌​ស្វាយ​មាន​ឥទ្ធិពល​ដល់​ហុងស៊ុយ​ប្រចាំថ្ងៃ​


ឥទ្ធិពល​នៃ​ពណ៌​ជាមួយនឹង​ហុងស៊ុយ​សុទ្ធ​តែមាន​ចំណែក​ពាក់ព័ន្ធ​ដល់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង ។​
  តាម​ក្បួន​ហុងស៊ុយ​ហើយ​ការប្រើប្រាស់​ពណ៌​ដែល​ត្រឹមត្រូវ​តែង​ជួយ​ឱ្យ​ដំណើរ​ជីវិត​របស់​យើង​មានជោគ​សំណាង​និង​ជួយ​លើក​ដួង​រាសី​ឱ្យ​កាន់តែ​ខ្ពស់​មួយកម្រិត​ថែមទៀត​។​
**​ជួយ​ដល់​ផ្នែក​បញ្ហា​ប្រាក់កាស​
   បើសិន​ត្រូវការ​មានការ​ចម្រើន​លូតលាស់ បន្ថែម​សុខ​សិរី​មង្គល មានកេរ្តិ៍ឈ្មោះ​និង​លាភ​យស​សក្តិ​ហូរ​ចូល​គប្បី​ដោះស្រាយ​ដោយ​ការប្រើ​ពណ៌​”​ស្វាយ​”​នោះ​នឹង​អាចជួយ​ឱ្យ​អ្វីៗ​គ្រប់យ៉ាង​មាន​ភាពប្រសើរឡើង​បន្តិច​ម្តងៗ​ដល់​យើង​វិញ​ជាក់​ជាពុំខាន​។​
**​ផ្នែក​សេចក្តីស្នេហា​
 បើ​អ្នកត្រូវការ​លើក​ដួង​រាសី​សេចក្តីស្នេហា​ឱ្យមាន​លក្ខ​ណះ​ល្អប្រសើរ​ឡើងវិញ​គប្បី​ប្រើ​ឥទ្ធិពល​ពណ៌​ស្វាយ​ដោយ​អាចធ្វើ​ការជ្រើសរើស​រប​ស់របរ​ឬ​ដុំថ្ម​ប្រភេទ​ពណ៌​ស្វាយ​ដាក់​កន្លែង​ណាមួយ​ក្នុងផ្ទះ​របស់​អ្នក​។​ព្រោះ​វត្ថុ​ឬ​ថ្ម​ពណ៌​ប្រភេទ​នេះ​ជួយ​បន្ថែម​ឥទ្ធិពល​ដល់​ផ្លូវចិត្ត​ដោយ​ធ្វើឱ្យ​ចិត្តស្ងប់​និង​មាន​ភាពទន់ភ្លន់​។​ត្រូវ​ចងចាំ​រឿង​បញ្ហា​ការបន្ថែម​ហុងស៊ុយ នឹង​ជួយ​ឱ្យ​អ្នករស់នៅ​ក្នុងផ្ទះ​សម្បែង​មាន​សាមគ្គីភាព​គ្នា​កាន់តែ​ល្អូកល្អិន​និង​មាន​ភាពស្រស់​ស្រាយ​កាន់តែ​ប្រសើរឡើង​។​
**​ផ្នែក​សុខភាព​
“Amethyst”​ជា​ថ្ម​ដែលមាន​ពណ៌​ស្វាយ​ផ្តល់​ឥទ្ធិពល​យ៉ាង​ល្អ​ចំពោះ​ការបំបាត់​ផ្នែក​សុខភាព រោគ​ឈាម រោគ​ដេក​មិន​លក់ កម្ចាត់​អារម្មណ៍​តានតឹង និង​ជួយ​ឱ្យ​អារម្មណ៍​ទោសៈ​ថយ​តិច​ចុះ​ទៀតផង​៕