ហុងស៊ុយ | ហុងស៊ុយអំពី​ការទិញ​ផ្ទះ

ហុងស៊ុយ

មាតិកា

ហុងស៊ុយអំពី​ការទិញ​ផ្ទះ

    ​ក្នុង​ការជ្រើសរើស​ផ្ទះ សម្រាប់​ស្នាក់អាស្រ័យ មាន​មនុស្ស​មួយចំនួន តែង​ប្រកាន់​នូវ​ជំនឿ​ផ្សេងៗ ទាំង​តាម​ជំនឿ​ពី​បុរាណ និង​ជំនឿ​តាម​ក្បួន​ហុងស៊ុយ​ហើយ​ពេលនេះ យើង​សូម​នាំ​មក​ជូននិ​ត្ត​អ្នក​អាន ស្វែងយល់​អំពី​ជំនឿ​ក្នុង​ការទិញ​ផ្ទះ ដើម្បី​ឱ្យ​រស់នៅ​បាន ត្រជាក់ត្រជុំ មាន​សេចក្តីសុខ​...​។​
​    ​ក្នុង​ការជ្រើសរើស​ទិញ​ផ្ទះ គេ​មាន​ជំនឿ​ថា​គួរ​ជ្រើសរើស​ទិញ​ផ្ទះ​ណា​ដែលមាន​ទ្រង់ទ្រាយ​សមស្រប អាច​ជា​រាង​៤​ជ្រុង​ស្មើ ឬ ៤​ជ្រុង​ទ្រវែង​។ ពុំគួរ​ទិញ​ផ្ទះ​ដែល​មាន​រូបរាង​ប្លែក​ពេក​នោះ​ទេ ព្រោះ​អាច​នឹង​បាត់​មុំ ឬ​ជ្រុង​ណាមួយ​នៃ​ផ្ទះ​ដែល​ធ្វើឱ្យ​ក្រុម​គ្រួសារ​ខាត លាភ​សំណាង នៅ​ផ្នែក​ណាមួយ​។ ឧទាហរណ៏ ផ្ទះ​ដែល​ផ​ត ឬ​គ្មាន​មុំ ឬ​ជ្រុង​ទិស​ខាងលិច ធ្វើឱ្យ​គូ​ស្វាមីភរិយា​ពិបាក​មាន​បុត្រ​ជា​ដើម​។​
​    ​បន្ទាប់មក អ្នក​គួរ​ពិនិត្យ​បរិវេណ​ផ្ទះ និង​ធ្វើ​ការសង្កេត​មើល តើ​មាន​កន្លែង​ណា​មាន​លូទឹក ខ្សែភ្លើង កន្លែង​កប់ខ្មោច ប៉ា​ឆា ឬ​អ្វី​ផ្សេងៗ​ទៀត ឬ​អត់​? ព្រោះ​វត្ថុ​ទាំងនោះ អាច​នាំ​សំណាងអាក្រក់​មកឱ្យ​ផ្ទះ ដែល​នៅ​ក្បែរៗ​នោះ​។ បន្ទាប់ពីនោះ គួរ​មើល​ជ្រុង តំបូលផ្ទះ ឬ​ការ​រចនា​ម៉ូត​របស់​ផ្ទះ​ដែល​នៅ​ជុំវិញ​ផ្ទះ​នោះ មិន​គួរ​ឱ្យ​មាន​ធ្នូ​ពិឃាត ឬ​សសរ​ភ្លើង​ផ្សេងៗ ស្ថិត​នៅ​ចំ​ពីមុខ ឬ​បុក​មក​ចំ​ទ្វារ ចូល​នៃ​ផ្ទះ​នោះ​ទេ​។​


​     ​សម្រាប់​ជនជាតិ​អាស៊ី និយម​ជ្រើស​ទិញ​ផ្ទះ​បែរមុខ​ទៅ​ទិស​ខាងជើង ខាងត្បូង ឬ​ខាងកើត​។ សម្រាប់​ជនជាតិ​លោកខាងលិច ឬ​អឺរ៉ុប និយម​ជ្រើស​ទិញ​ផ្ទះ​ពេរមុខ​ទៅ​ទឹកពាយ័ព្យ ទិស​និរតី ឬ​ទិសឦសាន​។​
​ ទ្វារ​ចេញ​ចូល គួរ​ឱ្យ​មាន​ភាពរឹងមាំ ដើម្បី​ការពារ​ផ្ទះ​ផង ក៏ដូចជា​ការពារ​ក្រុម​គ្រួសារ​ផង និង​ត្រូវ​ឱ្យមាន​ទំហំ​ធំ ដែល​អាច​នាំ មក​នូវ​លាភ​សំណាង ភាពរឹងមាំ​យូរអង្វែង​។ នៅពេល​មើល​ពី​ទ្វារផ្ទះ ចូលទៅ​ក្នុង​គួរ​ជា​ទីធ្លា​ទទួលភ្ញៀវ​ធំ​ទូលាយ ពុំមែន​តូចចង្អៀត នោះទេ ព្រោះ​អាច​រាំងស្ទះ​ភាព​ចម្រើន​រុងរឿង​ចូលមក​ក្នុង​ផ្ទ្ទះ​។​
​    ​ទ្វា​ធំ​ខាងមុខ មិន​ត្រូវ​ឱ្យ​ទល់មុខ​គ្នា​នឹង​ផ្ទះបាយ ឬ​ទ្វារក្រោយ​ទេ ព្រោះ​លក្ខណៈ​នេះ អាច​ធ្វើឱ្យ​មាន​ប្រាក់​ហូរ​ចេញពី​ក្រុម គ្រួសារ និង​មិន​អាច​រក្សា​ភាព​គង់វង្ស​បាន​។ កុំ​ព្យួរ​កញ្ចក់ នៅមុខ​ទ្វា​ចេញ​ចូល ព្រោះ​ជា​ការបណ្តេញ​ភ្ញៀវ​ដែល​ធ្វើឱ្យ​គ្មាន​ញាតិមិត្ត បងប្អូន មកលេង​សួរសុខទុក្ខ​។​
     ​កុំ​ទិញ​ផ្ទះ​ដែល​មាន​ផ្ទះបាយ​ស្ថិត​នៅ​ ទិសពាយ័ព្យ (​ខាងលិច ឆៀង​ខាងជើង​) នៃ​ផ្ទះ ព្រោះ​អាច​នឹង​ផ្តល់​ផល​អាក្រក់​ដល់​អ្នក​ជា​ឪពុក រួម​ទាំង​ការ​អសមត្ថភាព​ធ្វើជា​ឪពុក​ផង​ដែរ​។ ក្នុងករណី​ដែល​អ្នក​ជ្រុល​ទិញ​ផ្ទះ​នេះ​ហើយ ត្រូវ​ប្រាកដ​ថា​ចង្ក្រាន​បាយ មិន​ស្ថិតនៅ​ទិសពាយ័ព្យ​នៃ​ផ្ទះ​បាយឡើយ​។ យក​ល្អ​គួរ​ផ្លាស់ប្តូរ​ទីតាំង​ផ្ទះបាយ​ទាំងមូល​តែ​ម្តង ទើប​ជា​ការប្រសើរ​។​
​     បន្ទប់​គេង គួរ​មាន​ទំហំ​ធំ និង​ផ្ទៃ​ទូលាយ ដែល​អាច​ឱ្យ​អ្នក​ដាក់​ក្បាល​គ្រែ​ទៅតាម​ទិស​មង្គល​របស់​អ្នក​។ កុំ​ដាក់​ក្បាល​ដំណេក ជាប់​នឹង​ជញ្ជាំង​បន្ទប់ទឹក​ព្រោះ​អាច​បង្ក​ឱ្យមាន​បញ្ហា​ដល់​ជិវិត​ អាពាហ៏ពិពាហ៌ ឬ​សម្ពន្ធ័​ផ្សេងៗ នា​អនាគត​។ អ្នក​គួរពិនិត្យមើល​ពិ​តាន គ្រប់​ជ្រុង​ផងដែរ ដើម្បី​ឱ្យ​ប្រាកដថា អ្នក​មិន​បាន​គេង​នៅក្រោម​ធ្នឹម ទុយោ​ទឹក នៃ​បន្ទប់ទឹក ឬ​បង្ក​ន់​នោះទេ​។​