ក្នុងផ្ទះគួរតែមានផ្ទៃរាបស្មើ

នៅក្នុងកន្លែងស្នាក់នៅមិនគួរមានផ្ទៃលើកឱ្យខ្ពស់ទាបទេ ។ ចំពោះផ្ទៃរាបស្មើហើយត្រូវបាន កែច្នៃលំអរដោយមានទីខ្ពស់ទាបខុសៗពីគ្នានោះ ជាសញ្ញាមួយ មិនល្អបង្ហាញពីភាពមិនស្ថិតស្ថេរ ។ ទោះបីយ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នករស់នៅក្នុងផ្ទះដែលមានលើកកម្រិតផ្ទៃឱ្យខ្ពស់ទាបជាងគ្នានោះ តោងប្រាកដនៅក្នុងចិត្តថា បន្ទប់អាហាររបស់លោកអ្នកស្ថិតនៅក្នុងកម្រិតមួយខ្ពស់ជាង ។
ក្នុងករណីលោកអ្នករស់នៅក្នុងផ្ទះដែលសាងសង់នៅតាមជម្រាលជើងភ្នំ ក៏តោងមានទំនុកចិត្តថា បន្ទប់ដេករបស់លោកអ្នកស្ថិតនៅទីខ្ពស់ រីឯបន្ទប់បាយស្ថិតនៅទាបជាង ។
រូបគំនូរនៅក្នុងការិយាល័យ
ប្រសិនបើតុបំពេញការងារនៅក្នុងការិយាល័យបែរមុខទៅរកជញ្ជាំង ទទេស្អាតនោះអ្នកគួរកែប្រែ វាឱ្យទៅជាបន្ទបន់មួយនៃភាពរុងរឿងដោយខ្លួនឯង បានតាមវិធីព្យួរជារូបភាពគំនូរ ឬថតរូបដែលមាន លក្ខណៈជាទិដ្ឋភាពមួយជាវាលធំល្វឹងល្វើយ ។ នៅមានវិធីវិសេសមួយទៀត គឺព្យួររូបភាពដែលមានសកម្ម ភាពកសិករកំពុងនាំគ្នាច្រូតប្រមូលផលស្រូវ ។ រូបទាំងអស់នេះប្រៀបដូចជាសញ្ញាមួយបង្ហាញថា លាភ សំណាងរបស់យើងកំពុងតែជោជន់ ឬទុំជោរឱ្យយើងបេះប្រមូលផលហើយ ។
រូបភាពដែលគួរចៀសវាង គឺរូបភាពសត្វព្រៃដែលកំពុងតែញេញមាត់បញ្ចោញចង្កូមរូបភាព សង្គ្រាម ឬរូបភាពដែលជាព័ត៌មានសង្គម ។ រូបភាពទាំងនេះបង្ហាញពីភាពសំបូររុងរឿងនឹងភាពជោគជ័យ ហើយក៏មិនគួរបិទរូបភាពភ្ញោចអារម្មណ៍ផ្លូវភេទនៅក្នុងបន្ទប់ធ្វើការដែរ ព្រោះវាអាចធ្វើឱ្យថាមពលសិរី សួស្តីបាត់អស់បាន ។
ប្រើកាបូបដាក់ប្រាក់ឱ្យត្រូវក្បួនហុងស៊ុយ កាបូបដាក់ប្រាក់អាចជួយបន្ថែមជោគលាភដល់អ្នកកាន់ ។ ឥទ្ធិពលនេះទោះបីយើងមើលមិនឃើញ តែវាមានចែងក្នុងក្បួនហុងស៊ុយតាំងពីបុរាណកាលមក។
បើចង់ឱ្យត្រូវតាមក្បួនហុងស៊ុយ អ្នកអាចធ្វើការជ្រើសរើសកាបូបដូចខាងក្រោមៈ
ជ្រើសរើសទិញកាបូបរាងបួនជ្រុងទ្រវែងមានផ្ទៃពណ៌ត្នោត ពណ៌ខ្មៅ ឬពណ៌លឿង ព្រោះជួយ ផ្តល់ហុងស៊ុយល្អដូចគ្នា ។
ត្រូវជ្រើសទិញកាបូបប្រាក់រាងមូលដោយយកពណ៌ស ឬពណ៌ប្រផេះ ព្រោះនឹងជួយផ្តល់ជោគ លាភល្អ ។