ហុងស៊ុយ | ដាក់​ផើងផ្កា​ក្នុងផ្ទះ​ជួយ​លើក​ហុងស៊ុយ​

ហុងស៊ុយ

មាតិកា

ដាក់​ផើងផ្កា​ក្នុងផ្ទះ​ជួយ​លើក​ហុងស៊ុយ​


ផើងផ្កា​យើង​មិន​ត្រឹម​ប្រើ​អាចដាក់​ក្រៅ​ផ្ទះ​ទេ​តែ​គេ​ក៏​អាចដាក់​លម្អរ​ក្នុង​គេហដ្ឋាន​ជួយ​លើក​ដួង​យីអ៊ុន​ផងដែរ​។​ទោះបីយ៉ាងណា​ផ្កា​ដែលមាន​បន្លា​ក៏ត្រូវ​បាន​គេ​ហាម​ដាក់​នៅក្នុង​ផ្ទះសម្បែង​ផង​ដោយសារ​ថា​វា​នឹង​នាំមក​នូវ​ជោគ​អាក្រក់​ទៅវិញ​ទេ​។​
  តាម​ក្បួន​ហុងស៊ុយ​បានឱ្យដឹងថា​ផើងផ្កា​គេ​អាចដាក់​នៅ​ជ្រុង​ណាមួយ​ដែលមាន​ចន្លោះប្រហោង​ឬ​គេ​យល់ថា​នាំមក​នូវ​មក​ជោគ​មិនល្អ​ដល់​យើង​។​
​តួយ៉ាង​ដូចជា​បើសិន​នៅក្នុង​ផ្ទះ​របស់​យើង​មាន​សរសរ​បួន​ជ្រុង​ដោយមាន​ខាង​មុំ​ជ្រុង​ណាមួយ​បែរមក​រក​គ្រែ​ឬ​បែរ​ចំ​មក​កន្លែង​អង្គុយលេង​ក្នុង​គ្រួសារ​របស់​យើង​ឬ​មាន​ចន្លោះប្រហោង​ដែល​មើលទៅ​មិនល្អ​។​បើ​ជួប​បញ្ហា​បែបនេះ​ឱ្យ​យក​ផើងផ្កា​ទៅ​ដាក់​ត្រង់​កន្លែង​នោះ​ដើម្បី​លុប​ជ្រុង​មុំ​ឬ​កន្លែង​ប្រហោង​នោះ​នឹង​ធ្វើឱ្យ​លែងឃើញ​ជ្រុង​ពិឃាត​ឧបទ្រព​បន្តទៅទៀត​។​
  ក្រៅពីនេះ​យើង​អាច​យក​ផើងផ្កា​ប្រភេទ​តូចៗ​ដែលមាន​ពណ៌​ក្រហម​ឬ​ពណ៌​ស​,​ពណ៌​ស៊ី​ជម្ពូ​យកទៅដាក់​នៅត្រង់​បន្ទប់ដេក​នោះ​វា​តែង​ជួយ​លើករាសី​បាន​យ៉ាង​ល្អ​ដូចគ្នា​។​ត្រូវ​ចងចាំ​ថា​ផើងផ្កា​មិន​ត្រឹមតែ​ជា​របស់​តាំង​លម្អរ​ដ៏​ស្អាត​ស្រស់ត្រកាល​ទេ​
​តែ​នៅ​ជា​របស់​ប្រើ​សម្រាប់​បំបាត់​ឧបទ្រពចង្រៃ​ក្នុងផ្ទះ​សម្បែង​ទៀតផង​៕