បន្ថែមហុងស៊ុយក្នុងឆ្នាំថ្មីអំពីការដាំដើមឈើ

ទិសខាងជើង
បើមានបរិវេណធំគួរដាំដើមព្នៅ ទុរេន
និងប្រទាលប្រភេទដើមផ្សេងៗ ។ ការដាំដើមឈើឬរុក្ខជាតិ
ទាំងនេះដើម្បីជួយលើកជោគជតារាសីឱ្យកាន់តែលូត លាស់ទៅមុខ ។
ទិសខាងកើតឆៀងខាងជើង
ដាំដើមទុរេន ដើមឈើដែលមានផ្កាពណ៌ស្រស់បំព្រង ដើមម្លិះដែលជួយ
ផ្តល់ភាពត្រជាក់ត្រជំនិង សេចក្តីសុខដុមដល់ម្ចាស់ផ្ទះ ។
ទិសខាងកើត
ដាំដើមដូងដើម្បីជួយឱ្យសុខភាពរឹងប៉ឹងមិនជួបរឿងទុក្ខព្រួយ ។
ក្រៅពីនេះត្រូវរកដើមទទឹមឬដើម
ផ្កាដែលមានផ្កាពណ៌ក្រហមមកដាំនៅទិសនេះផង
ព្រោះថាវាជួយផ្តល់ឥទ្ធិពលយ៉ាងល្អ ។
ទិសខាងកើតឆៀងត្បូង
រកដើមឫស្សីមកដាំ ព្រោះជួយធ្វើឱ្យមានយសស័ក្តិ
ឬបានឡើងតំណែងបុណ្យស័ក្តិផង ។ ទិសនេះត្រូវរកដើមញរ
ព្រោះជាដើមឈើផ្តល់នូវសិរីមង្គល ។
ទិសខាងត្បូង
គួរដាំដើមស្វាយ មាក់ប្រាង ដែលបញ្ជាក់ដល់ភាពរុងរឿង ភាពគង់វង្ស និងទ្រព្យលាភ ។
ទិសខាងលិចឆៀងខាងត្បូង
ចូរដាំដើមខ្នុរ ដើមថ្កុល ឬដើមស្តៅ ព្រោះអាចកម្ចាត់អបាយមុខ
ឬរឿងរ៉ាវអាក្រក់ៗឱ្យចេញ ឆ្ងាយអស់ ។
បើតាមជំនឿការដាំដើមប្រភេទទាំងនេះជួយដល់ខ្លួនឯងនិងកូនចៅឱ្យ
ឃ្លាតឆ្ងាយពីការលេង ល្បែងស៊ីសងមិនសេពគប់គ្រឿងញៀន ឬគ្រឿងស្រវឹង ។
ទិសខាងលិច
គួរដាំដើមកន្ទួត ។ តាមជំនឿចាស់បុរាណថា ការដាំដើមកន្ទួត
និងដើមអម្ពិលនៅមុខផ្ទះពុំសូវល្អ ប៉ុន្តែតាមពិតមិនដូច្នេះទេ
ព្រោះរុក្ខជាតិទាំងពីរនេះជួយទប់ស្កាត់រឿងរ៉ាវអាក្រក់និងទប់ស្កាត់
មនុស្សអាក្រក់ៗ កុំឱ្យចូលផ្ទះ ។
ទិសខាងលិចឆៀងខាងជើង
គួររកដើមឈើដែលផ្ទៃមានរសជាតិជូរដូចជាក្រូចសើច ក្រូចឆ្មារ
ក្រូចថ្លុង ក្រូចពោធិ៍សាត់ មកដាំ ព្រោះតាមជំនឿថា
នឹងមានក្រុមមនុស្សអាណិតស្រលាញ់ និងចូលចិត្តច្រើន ។
ចំពោះការដាំបើអាចធ្វើជាសួន
ក៏កាន់តែប្រសើរអាចជួយឱ្យសមាជិកក្នុងក្រុមគ្រួសាររស់នៅសុខសាន្ត
ណាស់ ។