វាំងននជាមួយនឹងហុងស៊ុយ

វាំងននគឺជារបស់សំខាន់មួយទៀតក្នុងបន្ទប់ដែលជួយឱ្យការរស់នៅសុខស្រួលនិងជួយធ្វើឱ្យផ្ទះសម្បែងមើលទៅកាន់តែរស់រវើកច្រើនឡើងថែមទៀត។ ទោះបីយ៉ាងណាការតាំងលម្អរ វាំងនននោះក៏ចាំបាច់ឱ្យត្រូវតាមក្បួនហុងស៊ុយដែរ។
គោលការណ៍នៃការរៀបចំវាំងននក្នុងផ្ទះឱ្យត្រូវតាមក្បួនហុងស៊ុយគួរអនុវត្តវិធីដូចខាងក្រោម៖
-ត្រូវទាញបើកវាំងនននៅពេលថ្ងៃដើម្បីជួយបន្ថែមពន្លឺព្រះអាទិត្យ ក្នុងផ្ទះនិងជួយបន្ថែមឥទ្ធិពលនៅក្នុងបន្ទប់។
- ទាញបិទវាំងននក្នុងពេលយប់ ព្រោះថាការបើកវាំងននទុកក្នុងពេលយប់គេមានជំនឿថានឹងនាំមកនូវរឿងរាវមិនល្អចូលមកក្នុងផ្ទះវិញ។
-វត្ថុដែលប្រើជាមួយវាំងននគូរធ្វើពីរបស់ធម្មជាតិ។
-វាំងននចាំបាច់អាចប្រើបិទបង្អួចបានទាំងផ្ទាំងដោយមិនឱ្យពន្លឺធ្លុះធ្លាយចូលមកកើតហើយបើយកល្អត្រូវកាត់វាំងននឱ្យអាចមានជើងអូសដល់ផ្ទៃដីបន្ទប់។
- វាំងននដ៏ល្អចាំបាច់អាចបើកបិទបានងាយស្រួលហើយត្រូវមានរ៉តនៅផ្នែកខាងលើជួយសម្រួលក្នុងការបិទបើកផង(មិនគួរឱ្យក្រណាត់វាំងននរៀបស្មើខ្លាំងពេកនៅពេលបិទវាំងនន)។
-ខ្សែឈ្នួលវាំងននចាំបាច់ត្រូវរឹងមាំមិនរង្គើនិងមានកម្រិតកម្ពស់សមល្មមជាមួយផ្ទៃដី។
-ឧស្សាហ៍ធ្វើការសម្អាតបង្អួចនិងវាំងននឱ្យស្អាតជាប់ជានិច្ចដើម្បីឱ្យថាមពលជីវិត(Chi) បានហូរចូលក្នុងបន្ទប់ហើយមានតែភាពស្រស់ថ្លានិងមានជោគមានជ័យហូរចូល៕