ហុងស៊ុយសម្រាប់សិរីសួស្តីនៅផ្ទះបាយ

ក្បួនហុងស៊ុយរបស់ចិនត្រូវបានគេជំនឿដោយមានវ័យកាលជាង៣០០០ឆ្នាំមកហើយ។ជំនឿនេះបាននិយាយដល់រឿងនៃការរីកចម្រើនលូតលាស់ ដំណើរជីវិតក៏ដូចជាការរស់នៅប្រកបទៅដោយភាពសុខដុមនិងបញ្ហាអាក្រក់តែងព្យាបាទយាយី។
តើជឿឬទេថាក្រៅពីការជ្រើសរើសអាហារហើយសភាពបរិយាកាសផ្ទះបាយក៏ដូចជាការតុបតែងលម្អរសុទ្ធតែមានឥទ្ធិពលដល់ការរស់នៅរបស់យើងទាំងអស់។
**បរិយាកាសបន្ទប់អាហារ បើអ្នកព្យាយាមបញ្ចុះទម្ងន់និងគ្រប់គ្រងអាហារគួរប្រើពណ៌បន្ទប់ដែលជាពណ៌ធនកណ្តាលបានហើយពោលគឺមិនត្រូវឱ្យឆើតពេកឬស្រអាប់ពេកឡើយ។ការប្រើពណ៌បែបនេះក្រៅពីធ្វើឱ្យត្រូវតាមក្បួនហុងស៊ុយដោយផ្តល់ភាពស្ងប់ស្ងាត់ហើយនៅជួយឱ្យអារម្មណ៍របស់យើងមិនភ្ញាក់ផ្អើលជាមួយបរិយាកាសជុំវិញគ្រប់ពេលវេលាផង។ក្រៅពីនេះវា នឹងជួយ ឱ្យអ្នកមិនចង់បរិភោគអាហារច្រើនថែមទៀត។ ចំណែកបើតាមគោលការណ៍ចិត្តសាស្ត្រវិញគេបាននិយាយថាបន្ទប់ដែលមានពណ៌ទឹកក្រូចខ្ចីពណ៌ត្នោតឬពណ៌បៃតងនឹងជួយបន្ថែមអារម្មណ៍របស់អ្នកឱ្យពេញចិត្តជាមួយអាហារ នៅផ្ទះបាយនោះកាន់តែច្រើនទ្វេឡើងដូចនេះចៀសវាងប្រើពណ៌ទាំងនេះដាច់ខាតបើស្ត្រីត្រូវការបញ្ចុះទម្ងន់។
** ជ្រើសរើសប្រើចានបួនជ្រុង
ការដែលប្រើចានមានរាងបួនជ្រុងនោះនឹងជួយឱ្យមានអារម្មណ៍ដល់ភាពពេញចិត្ត ធ្វើឱ្យយើងមានអារម្មណ៍ឆ្អែតឆាប់រហ័សឡើង។សម្រាប់ចានរាងមូលវិញនឹងទាក់ទាញធ្វើឱ្យ យើងចង់ដឹងចង់ឃើញដូចនេះជំរុញឱ្យយើងបរិភោគច្រើន។តាមក្បួនហុងស៊ុយនិងចិត្តសាស្ត្រហើយការបរិភោគចានរាងបួនជ្រុងអាចធ្វើឱ្យយើងមិនចង់បរិភោគអាហារដូចនេះផ្តល់ផលល្អសម្រាប់ក្រុមមនុស្សបញ្ចុះទម្ងន់។
** ការរៀបចំតុនិងទីតាំង តាមក្បូនហុងស៊ុយនោះលេខគូចាត់ទុកថានឹងជួយបង្កើតភាពស្ងប់សុខ។ចំណែកលេខសេសនោះនឹងជួយបន្ថែមភាពភ្ញាក់ផ្អើលនិងអារម្មណ៍មិនសុខស្រួល។ដូចនេះបើអ្នកចង់រៀបចំកន្លែងតុអាហារឱ្យត្រូវតាមក្បួនហុងស៊ុយនោះកៅអីគួររៀបចំជាគូដើម្បីជួយឱ្យមានភាពស្ងប់សុខមិនសូវមានបញ្ហាប្រទាំងប្រទើសកើតមានឡើង។ក្រៅពីនេះបើយកល្អត្រូវមានកញ្ចក់ភ្ជាប់នៅបរិវេណតុអាហារមួយផ្ទាំងនោះក៏ជួយបណ្តេញរាល់ចង្រៃឧបទ្រពនិងពិសសេសជួយឱ្យអ្នកបានឆ្លុះមើលពីរូបរាងខ្លួនឯងសម្រាប់ជួយមិនឱ្យបរិភោគច្រើននាំឡើងទម្ងន់ទៀតផង៕