ហុងស៊ុយ

មាតិកា

សត្វ​សេះ​ហៅ​ជោគសំណាង​ហៅទ្រព្យ​លាភ​

 

តាម​ជំនឿ​ហើយ​សត្វ​សេះ​ត្រូវបាន​គេ​តំណាង​សត្វ​នាំ​ជោគ​នាំ​សំណាង​ដោយ​អាច​ហៅ​ទ្រព្យ​លាភ​ចូល​និង​នាំ​ក្តី​ចម្រុងចម្រើន​ដល់​ម្ចាស់​យ៉ាង​ល្អ​។​
   តាម​ក្បួន​ហុងស៊ុយ​ហើយ​ការដែល​ចង់​ដាក់​សត្វ​សេះ​ឱ្យបាន​ត្រូវ​តាម​ក្បួន​គឺ​តម្រូវ​ដាក់​លើ​តុ​កន្លែងធ្វើការ​និង​ក្នុងផ្ទះ​សម្បែង​។​សត្វ​សេះ​ក្រៅពី​នាំ​ជោគ​សំណាង​ហើយ​គេ​នៅ​ជឿថា​វា​អាច​នាំ​ហុងស៊ុយ​នៃ​សេចក្តីសម្រេច​ជោគជ័យ​និង​នាំ​សិរី​មង្គល​ទៀតផង ។​
   ពិតណាស់​សេះ​ជាស​ត្វ​នាំ​សិរី​មង្គល​ដោយសារ​វា​ជាស​ត្វ​តំណាង​ភាព​ឧស្សាហ៍​ខ្មីឃ្មាត​មាន​ភាព​ស្ទុះស្ទារ កម្លាំង​ខ្លាំងក្លា មាន​ភាព​ទំនាក់ទំនង​ល្អ មានជីវិត​ស្រស់បំព្រង​និង​ភាព​ចម្រើន​លូតលាស់​ក្នុងតួនាទី​ការងារ​។​
   ជន​ជាតិចិន​មានជំនឿថា​បើ​នរណាម្នាក់​មាន​រូបសំណាក​សត្វ​សេះ​មក​ដាក់​ទុក​ជាទីគោរព​បូជា​នៅលើ​តុ​ធ្វើការ​នឹង​ផ្តល់ឱ្យ​ការងារ​មាន​ក្តី​ចម្រុងចម្រើន​លូតលាស់​ទៅមុខ​ឥតឈប់ឈរ​។​ក្រៅពីនេះ​សេះ​មង្គល​នៅពេលដែល​យើង​គោរព​បូជា​នៅ​ជួយ​ឱ្យមាន​ភាព​ស្ទុះស្ទា​ក្នុងការ​បំពេញ​កិច្ចការងារ​,​ជួយ​ឱ្យ​ការងារ​លេចធ្លោ​មាន​ស្នាដៃ​ហើយ​ធ្វើ​អ្វីៗ​មានការ​ពេញចិត្ត​ដល់​អ្នកដទៃ​ទៀតផង​។​
**​សេះ​មង្គល​ដោយសារ​មាន​ឥទ្ធិពល​ពិសេស​យើង​អាចដាក់​តាំង​នៅលើ​បរិវេណ​តុ​តាំង​ឬ​តុ​ដាក់​លុយ​ឬ​បន្ទប់ទទួលភ្ញៀវ​ក៏បាន​ដែរ​។​ព្រោះថា​ម​ហិ​ទ្ធ​រិ​ទ្ធ​របស់​សេះ​មិន​ត្រឹម​តែមាន​ភាពជឿនលឿន​ប៉ុណ្ណោះ​ទេ​នៅ​ផ្តល់​ថាមពល​នៃ​ការធ្វើ​ចលនា​ទៀតផង​ដូច​ជាការ​នាំទៅ​ដាក់​ទុក​នៅត្រង់​តុ​ដាក់​លុយ​ធ្វើ​ការដែល​ជួយ​ឱ្យ​បញ្ហា​ប្រាក់កាស​មាន​ការហូរចូល​រស់​រវើក​ជានិច្ច​។​
 **​ក្រៅពីនេះ​ការនាំ​សេះ​មង្គល​ទៅ​ទុក​នៅត្រង់​បរិវេណ​ដែលមាន​តុ​ច្រើន​ដូចជា​ហាង​ទំនិញ​នៅ​ជួយ​ឱ្យ​ម​ហិ​ទ្ធ​រិ​ទ្ធ​សត្វ​សេះ​បាច​សាយភាយ​ជុំវិញ​បរិវេណ​នោះ​ផង​ដែល​ធ្វើឱ្យ​បរិយាកាស​នៅ​ទីនោះ​មានជីវិត​ស្រស់ស្រាយ​មិន​ស្ងប់ស្ងាត់​ឡើយ​។​

**​សេះ​នៅមាន​អត្ថន័យ​ដល់​យស​សក្តិ​ទៀតផង​។​អ្នក​ត្រូវ​សង្កេត​ឱ្យ​ច្បាស់លាស់​ថា​ក្រុមមនុស្ស​ដែលមាន​ទ្រព្យ​ស្តុកស្តម្ភ​តែងមាន​រូបសំណាក​សត្វ​សេះ​ដាក់​តាម​ផ្ទះសម្បែង​និង​ហាង​ទំនិញ​របស់គេ​ជាប់​ជានិច្ច​។​
**​ពិតណាស់ វត្ថុ​ដែល​ផ្តល់​មង្គល​នោះ​តែងមាន​ឥទ្ធិពល​ដែល​ត្រូវ​ប្រយ័ត្នប្រយែង​ឱ្យបាន​ល្អ​បើ​ពុំ​នោះទេ​នឹង​ជះ​ផល​អាក្រក់​ពុំខាន​។​ចំពោះ​ប្រការ​គួរ​ប្រយ័ត្នប្រយែង​ទាំងនោះ​គឺ​៖
-​ហាម​នាំយក​សេះ​ទៅ​ដាក់​តាំងនៅ​បរិវេណ​ក្រោយ​តុ​ធ្វើការ​ដាច់ខាត​
​ព្រោះ​ឥទ្ធិពល​សេះ​មាស​នឹង​ធ្វើឱ្យ​ម្ចាស់​តុ​មិនអាច​អង្គុយ​ធ្វើការ​ងារ​យូរ​បានទេ​ហើយ​តែង​បង្ក​ឱ្យ​អារម្មណ៍​ខ្វាយខ្វល់​គ្មាន​ចិត្ត​ធ្វើ​ការងារ​។​ដូចនេះ​បើ​យក​ល្អ​បំផុត​គួរ​ដាក់​នៅលើ​តុ​ធ្វើការ​តែម្តង​៕