វិធីបំបាត់ដួងរាសីថ្ងៃខែមិនត្រូវគ្នា(មិនសម្ពង្ស)
មានអ្នកខ្លះបានលើកជាសំនួរថាបើថ្ងៃខែឆ្នាំមិនត្រូវគ្នាតើត្រូវធ្វើយ៉ាងដូចម្តេច?
តើអាចរៀបអាពាហ៍ពិពាហ៍រួមរស់នៅជាលក្ខណៈប្តីប្រពន្ធបានឬទេ?
ប៉ុន្តែយ៉ាងណាសេចក្តីស្នេហាមានភាពធំធេងណាស់ ឧបសគ្គត្រឹមមិនត្រូវថ្ងៃខែឆ្នាំគ្នាពុំអាចមានអ្វីមករារាំងឬទប់ស្កាត់ចំពោះក្រុមមនុស្សមួយចំនួនបានឡើយ។
**វិធីបំបាត់ជោគអាក្រក់ គឺនៅពេលដែលដួងរាសីថ្ងៃខែឆ្នាំមិនត្រូវគ្នា(មិនសម្ពង្ស)ហើយចង់រៀបអាពាហ៍ពិពាហ៍ជាមួយគ្នាមិនកើតយើងអាចដោះស្រាយបានដោយអាចរៀបចំពិធីអាពាហ៍ពិពាហ៍ដូចអ្នកដទៃប៉ុន្តែវិធីមួយគឺមិនចាំបាច់ចុះសំបុត្រអាពាហ៍ពិពាហ៍នោះឡើយឬបើចង់ចុះសំបុត្រអាពាហ៍ពិពាហ៍ត្រូវមិនរៀបចំពិធីរៀបអាពាហ៍ពិពាហ៍នោះទេ។ពីប្រការនេះត្រូវជ្រើសរើសយកមួយប្រការ។
ក្នុងករណីមួយទៀតបើមិនចង់អនុវត្តវិធីខាងលើនេះទេនៅពេលរួមរស់នៅជាមួយគ្នាគឺឱ្យអ្នកដេកបំបែកគ្រែគ្នានោះក៏មិនបង្កផលប៉ះពាល់អ្វីដែរដោយយើងអាចរួមរស់នៅជាមួយគ្នាបានយ៉ាងសុខដុមពោលមិនមានពាក្យថាប្រេះស្រាំឬបែកបាក់កើតឡើង។ត្រូវចងចាំថានៅពេលមានការរួមភេទរួចរាល់ហើយឱ្យបំបែកកន្លែងគ្នាដេកវិញ។
ករណីមួយទៀតបើអ្នកមិនចង់អនុវត្តប្រការទាំងអស់ខាងលើនេះទេគឺឱ្យអ្នកលៃលករកទិញគ្រែបញ្ឆោតដាក់នៅត្រង់កន្លែងណាមួយក្នុងផ្ទះហើយត្រូវកំណត់ថាជាគ្រែរបស់នរណាម្នាក់(ប្តីឬប្រពន្ធ)នោះក៏ផ្តល់ផលល្អដូចគ្នាតែមួយទេ។វិធីទាំងនេះជួយ
បំបាត់ការប្រេះស្រាំរវាងប្តីប្រពន្ធដែលមានដួងរាសីថ្ងៃខែមិនសម្ពង្សឬមិនត្រូវគ្នាបានទាំងអស់។
ទោះបីយ៉ាងណាអ្នកខ្លះបានបំបាត់ជោគអាក្រក់ដោយខ្លួនឯងមិនដឹងខ្លួនដូចជាស្វាមីទៅធ្វើការឆ្ងាយៗមួយអាទិត្យឬកន្លះខែវិលត្រឡប់មកផ្ទះវិញម្តង។វិធីនេះក៏សុទ្ធតែផ្តល់ផលល្អដូចគ្នាតែមួយ៕