ហោរាសាស្រ្ត ហុងស៊ុយ ជំនឿផ្សេងៗ | CEN

ទំនាយ​ប្រផ្នូល​

មាតិកា

ទំនាយ​សុបិន​តាម​ថ្ងៃ​បញ្ជាក់​ពីអ្វី​ខ្លះ​?


ក្នុង​រយះ​៧​ថ្ងៃ​រៀងរាល់​សប្តាហ៍​អ្នក​តែង​សុបិន​ដែលមាន​ទាំង​ល្អ​និង​អាក្រក់​។​រាល់​ការ​សុបិន​ទាំងនេះ​សុទ្ធតែ​អាច​បញ្ជាក់​ពី​អត្ថន័យ​នីមួយៗ​ដូចជា​៖
**​សុបិន​ថ្ងៃអាទិត្យៈ​សុបិន​ថ្ងៃនេះ​ទំនាយ​បញ្ជាក់ថា​ទោះជា​សុបិន​ល្អ​ឬ​អាក្រក់​អាចពាក់ព័ន្ធ​ជាមួយ​មនុស្ស​សមូហភាព​ឬ​មនុស្ស​ធំ​ដែល​ស្និទ្ធស្នាល​គ្នា​។​
 **​សុបិន​ថ្ងៃ​ច័​ន្ទៈ​ទំនាយ​សុបិន​នៅថ្ងៃនេះ​ទោះ​ល្អ​ឬ​អាក្រក់​អាចពាក់ព័ន្ធ​ជាមួយ​ញាតិ​ស្និទ្ធស្នាល​និង​មិត្តភក្តិ​ជិតដិត​។​
 **​សុបិន​ថ្ងៃ​អង្គាៈ​ទំនាយ​សុបិន​នៅថ្ងៃនេះ​ទោះ​ល្អ​ឬ​អាក្រក់​អាចពាក់ព័ន្ធ​ជាមួយ​មាតាបិតា​និង​អាណាព្យាបាល​របស់​យើង​។​
**​សុបិន​ថ្ងៃ​ពុ​ធៈ​ទំនាយ​សុបិន​នៅថ្ងៃនេះ​ទោះ​ល្អ​ឬ​អាក្រក់​អាចពាក់ព័ន្ធ​ដល់​ស្វាមីភរិយា​ឬ​កូនចៅ​។​
**​សិ​បិ​ន​ថ្ងៃ​ព្រហស្បតិ៍ៈ​ទំនាយ​សុបិន​នៅថ្ងៃនេះ​ទោះ​ល្អ​ឬ​អាក្រក់​អាចពាក់ព័ន្ធ​ជាមួយ​គ្រូ​បា​អាចារ្យ​ឬ​អ្នក​អប់រំ​ប្រៀនប្រដៅ​។​

**​សុបិន​ថ្ងៃ​សុក្រៈ​ទំនាយ​សុបិន​នៅថ្ងៃនេះ​ទោះ​ល្អ​ឬ​អាក្រក់​អាចពាក់ព័ន្ធ​បាវ​ខ្ញុំបម្រើ សត្វ របស់របរ​ប្រើប្រាស់​ឬ​មនុស្ស​នៅក្នុង​ផ្ទះសម្បែង​។​
**​សុបិន​ថ្ងៃ​សៅរ៍ៈ​ទំនាយ​សុបិន​នៅថ្ងៃនេះ​ទោះ​ល្អ​ឬ​អាក្រក់​អាចពាក់ព័ន្ធ​ជាមួយ​មនុស្ស​ដែលជា​ក្តី​ស្រមើល​ស្រមៃ​របស់ខ្លួន​៕