ទំនាយប្រផ្នូល

មាតិកា
ពិធីស្តាប់សូរក្អែកបូល

| សូមឱនប្រណីតប្រណម្យផ្ចង់ | លើកករកំបង់អញ្ជលី | |
| នឹកដល់បុរាណជាចមមុនី | |
រៀបចំ គម្ពីរចងទុកមក ។ |
| ចងជាតម្រាក្អែកឲ្យឫក្ស | |
ជាយាមពន្លឹកមើលជ័យជោគ |
| គម្ពីរសៃយសាស្ត្រសំដែងមក | ចូរសង្កេតរកឫក្សកាលល្អ | |
| ដេញដោលយោលយឺតយកភាសា | សូរស័ព្ទបក្ខាក្អែកបូលបរ | |
| បើឮវាយំ កាកា ក៏ | |
នៅចំពោះមុខល្អបានលោភលន់ ។ |
| បើយំ កាអរ កាអរ ណា | |
មានគេ បូជាព្រះព្រោះបន់ស្រន់ |
| បើ កាវាក់ កាវាក់ នឹងអន់ | |
បង់ធនកើតទុក្ខមិនសុខចិត្ត ។ |
| បើ កាវា កាវា មានថ្នាក់ | |
មាន កិច្ចធុរៈដល់ជីវិត |
| នឹងដាបដល់ជនទល់គំនិត | |
វិបរិត រោលរាលដាលដល់វង្ស ។ |
| កាវូ កាវូ ធូរស្បើយទុក្ខ | |
បានសុខរួមមិត្រញាតិផៅពង្ស ។ |
| បានគូរស្រករល្អរលង់ | |
សមទ្រង់សមទ្រាយធាយឆវី ។ |
| ក្អែកសត្វបក្សីជាប្រផ្នូល | |
ចេះមានបំណូលបូលពីរៗ |
| ជា បញ្ហាកម្មផ្សាំសញ្ញី | | ដូច ថ្លែងវាទីទុកនេះអើយ ។ |