ទាយអំពីការកាត់សុបិន

សុបិនអាចបង្កប់ទៅដោយរឿងរ៉ាវខ្លះៗដែលហួសពីការគិតរបស់យើង
ហើយមនុស្សជាច្រើន មានជំនឿថា សុបិន ឬការយល់សប្តិ អាចជាប្រផ្នូលល្អ
ឬអាក្រក់ ឬអាចទាយអំពីហេតុការណ៍ដែលកើតឡើង
ចំពោះអ្នកនាបច្ចុប្បន្ននិងអនាគតបាន ។
សុបិនឃើញឧប្បត្តិហេតុ
ការសុបិនឃើញឧប្បត្តិហេតុបញ្ជាក់ពីការខ្វល់ខ្វាយធំធេងដល់រឿង
អ្វីមួយ ជាការប្រាប់ថានៅក្នុង
ក្តីកង្វល់នេះអ្នកបានមើលរំលងបញ្ហាដទៃទៀត
ដែលអ្នកតែងផ្តោតការយកចិត្តទុកដាក់ជាងនេះ ។ បើសុបិន
ឃើញអ្នករងនូវគ្រោះថ្នាក់នោះបញ្ជាក់ថា
អ្នកបារម្ភខ្លាំងពីភាពមិនប្រក្រតីលើរាងកាយ ដូច្នេះគួរទៅពិនិត្យ
សុខភាពរាងកាយឱ្យបានល្អ ។
សុបិនឃើញក្បត់ចិត្តគូស្នេហ៍
ប្រសិនសុបិនថា មិនស្មោះត្រង់នឹងគូគ្រងរបស់អ្នកបញ្ជាក់ថា
អ្នកត្រូវប្រុងប្រយ័ត្នក្នុងការចិត្ត មនុស្សណាម្នាក់
ពិសេសប្រយ័ត្នមិនថ្មីៗ ព្រោះគេអាចប្រទូសរ៉ាយ
ឬរំលោភលើការទុកចិត្តរបស់អ្នក ។ បើសុបិនថា
មានគេអូសទាញឱ្យអ្នកក្បត់ចិត្តគូស្នេហ៍
ប៉ុន្តែអ្នកទប់ចិត្តខ្លួនឯងបានបញ្ជាក់ថា អ្នកនឹងបណ្តោយ
ឱ្យឱកាសក្នុងជីវិតកន្ទងទៅដោយឯកឯង ។
សុបិនឃើញយន្តហោះ
បញ្ជាក់ថា អ្នកកំពុងមានគំនិតបង្កើតថ្មីយ៉ាងឈ្លាសវៃ ។
បើយល់សប្តិថាអ្នកជាអាកាសយានិកមាន ន័យថា
អ្នកកំពុងត្រួតត្រាស្ថានភាពដែលកំពុងកើតឡើងប្រកបដោយសេរីភាពនិង
សមត្ថភាពដូចដែលអ្នកត្រូវ ការនេះជាសុបិនល្អ ។
បើសុបិនឃើញថាអ្នកជាអ្នកដំណើរគឺប្រាប់ថា
មានដំណឹងសំខាន់ដែលនឹងកែប្រែគំនិត អ្នកចំពោះអ្នកណាម្នាក់ ។
សុបិនឃើញសត្វ
បញ្ជាក់ពីដំណឹងល្អ សម្រាប់ការធ្វើជំនួញរបស់អ្នក ។
សត្វដែលនៅស្ងៀមចាត់ទុកថា ជាប្រផ្នូលល្អ
តែបើសិនជាសត្វក្នុងសុបិននោះគំរាម ឬខាំគ្នាឯងនោះបញ្ជាក់ថា
មានការយល់ច្រឡំកើតឡើងនៅកន្លែងធ្វើ ការ ។
ការយល់សប្តិឃើញសត្វចិញ្ចឹមផ្ទាល់ខ្លួន
មិនសូវមានអត្ថន័យអ្វីប្លែកទេ ប្រសិនបើសុបិនឃើញហ្វូងសេះ
កំពុងរត់នោះអ្នកអាចក្លាយជាមនុស្សលេខ២ក្នុងការប្រកួត ។
សុបិនឃើញការបារម្ភខ្វល់ខ្វាយ
សុបិនថា មានទុក្ខកង្វល់
ឬមានបញ្ហាលំបាកចាក់ស្រេះនៅក្នុងចិត្តអ្នកអាចប្រាប់ថារាល់បញ្ហា
នឹង ត្រូវធូរស្រាលក្នុងពេលឆាប់ៗនេះជាសុបិនល្អ ។
ជាទូទៅសុបិនបែបនេះមិនសូវបង្កប់ន័យប្លែកទេ ។
សុបិនឃើញសត្វស្លាប
សុបិនបែបនេះអាចមានការព្យាករណ៍ច្រើនយ៉ាងដែលភាគច្រើនជារឿងល្អ
ហើយលាភសំណាងតិច ឬច្រើនអាស្រ័យលើពូជសត្វស្លាបក្នុងសុបិននោះ។
ជាធម្មតាប្រសិនសត្វស្លាបនោះស្អាត ហើយជាសត្វដ៏កម្រ នោះ
រឹងតែបញ្ជាក់ពីប្រផ្នូលល្អទៅទៀត ។