ទំនាយសុបិនរបស់ស្រីក្រមុំ(ផ្កាយនិងព្រះច័ន្ទ)

**សុបិនឃើញផ្កាយមួយដួងដ៏ធំកំពុងបញ្ចេញពន្លឺភ្លឺផ្លេកៗ(ភ័ព្វល្អណាស់)
សុបិនបែបនេះបញ្ជាក់ថាសេចក្តីប៉ងប្រាថ្នាក្នុងរយះពេលប៉ុន្មានឆ្នាំមកនេះទីបំផុតអាចឈានមកដល់និងសម្រេចដូចសេចក្តីប្រាថ្នាផង។ប៉ុន្តែសុបិននេះហាមដាច់ខាតមិនត្រូវនិយាយប្រាប់ដល់អ្នកដទៃឡើយពុំនោះសោតទេនឹងខាតលាភអស់រលីងទៅវិញពុំខានឡើយ។
**សុបិនឃើញអាចម៍ផ្កាយ(គ្រោះអាក្រក់)
បញ្ហារឿងរាវស្នេហារបស់អ្នកអាចនឹងឈប់ទ្រឹងនៅមួយកន្លែងឬមួយក៏គូស្នេហ៍របស់អ្នកនាងបានងាកទៅរកគូថ្មីទៀតឬក៏បណ្តាលមកពីរឿងរ៉ាវបន្តិចបន្តួចក៏តាំងបែរខ្នងដាក់គ្នាហើយធ្វើង៉ក់ងចង់ចាញ់ឈ្នះចិត្តគ្នា។ពិសេសជាងនេះបើសុបិនឃើញអាចម៍ផ្កាយទាំងហ្វូងវិញ គឺភាពអាក្រក់កាន់តែធំឡើងទ្វេរដងថែមទៀត។
**សុបិនឃើញផ្កាយកំពុងតែចែងចាំងស្រាប់តែរលត់ពន្លឺទៅវិញ(គ្រោះអាក្រក់ណាស់)
សុបិនបែបនេះបញ្ជាក់ពីប្រផ្នូលនៃបញ្ហាសុខភាពមិនល្អ។ក្នុងខណៈពេលដែលអ្នកនាងកំពុងតែធ្វើអ្វីមួយនៅក្នុងសាលារៀន ទីផ្សារតាមផ្លូវអាចនឹងមានរងរបួសឬក៏ដំណើរតាមផ្លូវជួបឧប្បត្តិហេតុយាយីម្ល៉ោះហើយឃើញថាគប្បីមានការប្រយ័ត្ន
ប្រយែងបន្តិច។
**សុបិនឃើញកំពុងតែជិះលើផ្កាយដុះកន្ទុយ(ភ័ព្ទល្អ)
លោកអ្នកអាចនឹងទន្ទឹងរង់ចាំនូវភាពសប្បាយរីករាយដោយនឹងស្មានមិនដល់ផង។ដូចនេះក្នុងអារម្មណ៍និងទឹកចិត្តរបស់អ្នកពិតជាមានការត្រេកត្រអាលជាក់ជាពុំខាន។
**សុបិនឃើញផ្កាយរត់ចូលក្នុងសម្លៀកបំពាក់ឬសៀវភៅ(ភ័ព្វល្អ)
សុបិន្តបែបនេះបញ្ជាក់ថាទ្រព្យសំណាងរបស់លោកអ្នកនឹងប្រែក្លាយមកជាល្អឡើងវិញ។ប្រសិនបើអ្នកនាងចូលចិត្តស្តាប់បទចម្រៀង តាមធម្មតាក្នុងមួយខែទិញថាសចម្រៀងស្តាប់តែមួយប៉ុណ្ណោះ ប៉ុន្តែពេលនេះអ្នកអាចនឹងហ៊ានទិញដល់ទៅ២ឬ៣តែចូរកំខ្ជះខ្ជាយខ្លាំងពេលបើពុំនោះសេចក្តីខ្វះខាតនឹងរង់ចាំថ្ងៃខាងមុខវិញ ពុំខានទេ។
**សុបិនហ្វូងផ្កាយជះពន្លឹចិញ្ចែងចិញ្ចាចនៅលើអាកាសវេហាស៍(ភ័ព្វល្អណាស់)
រឿងរាវដែលអាក្រក់និងតប់ប្រម៉ល់ដែលកើតឡើងកាលពីមុនមកត្រូវបានដោះស្រាយជ្រះស្រឡះ ទោះបីជារឿងប្រាក់កាស ស្នេហា សុខភាព មិត្តភាពនឹងរឿងដទៃទៀតគឺសុទ្ធតែបានជោគជ័យ និងបានសេចក្តីសុខសប្បាយទាំងអស់ហើយបើប្រឈមមុខនឹងកិច្ចការអ្វីមួយក៏ត្រូវតែយកសេចក្តីក្លាហានសម្រាប់ទប់ទល់ដែរ។
**សុបិនឃើញដល់ព្រះច័ន្ទពេញបូណ៌មីមានពន្លឺចែងចាំងពេញលើមេឃ(ភ័ព្វល្អ)
បើស្ត្រីក្រមុំសុបិនឃើញបែបនេះបញ្ជាក់ឲ្យឃើញថាទោះកិច្ចការតូចតាចឬធំដុំប៉ុនណាក៏អាចដំណើរការសម្រេចជោគជ័យដូចបំណងដែរ។ក្នុងរឿងសេចក្តីស្នេហាវិញគឺតែងមានភាពសុខដុមល្អនិងពុំមានរឿងរាវឈ្លោះប្រកែកគ្នាឡើយ។ការសុបិនបែបនេះលោកអ្នកអាចឆ្លងផុតពីការជម្លោះវិវាទមួយរយះពេលហើយក៏មានភាពស្រស់ស្រាយណាស់ផង។
**សុបិនឃើញដល់ព្រះច័ន្ទពេញបូណ៌មីរះនៅទិសខាងកើត(ភព្វល្អណាស់)
បើសុបិនឃើញបែបនេះបញ្ជាក់ពីប្រផ្នូលនៃការរីកលូតលាស់ទៅថ្ងៃអនាគត។ក្នុងខណះពេលនេះបើអ្នកនាងមានការខិតខំព្យាយាមបំពេញកិច្ចការងារបន្ថែមទៀតនោះប្រាកដជាបានទទួលនូវលទ្ធផលកាន់ប្រសើរបន្ថែមទៀតជាក់ជាពុំខាន។
បើតាមធម្មតាលោកអ្នកនាងមានភាពអួអាប់ដោយជួបបញ្ហាចម្រូងចម្រាសយាយីច្រើនពេលនេះនឹងប្រែមកភ្លឺថ្លាហើយទទួលជោគជ័យយ៉ាងស្រស់ត្រកាលវិញ។
**សុបិនឃើញដល់ព្រះច័ន្ទរះចេញពីក្រោយភ្នំ(ភ័ព្វល្អ)
ការសុបិនបែបនេះបញ្ជាក់ពីជោគជតារាសីជាមួយបណ្តាមិត្តភក្តិប្រែមកល្អប្រសើរឡើងវិញ។ក្នុងខណៈពេលនេះបើលោកអ្នកនាងមានបញ្ហាលំបាកអ្វីមួយនឹងត្រូវបានគេជួយជ្រោមជ្រែងឬបានទទួលអំណោយអ្វីមួយផង។ក្រៅពីនេះបើក្នុងខ្លួនគ្មានប្រាក់កាសសម្រាប់ដោះស្រាយក្នុងជីវភាពរស់នៅគឺអាចត្រូវបណ្តាមិត្តភក្តិជួយឧបត្ថម្ភដោយចេញថ្លៃនេះថ្លៃនោះឲ្យផង។
**សុបិនឃើញដល់ព្រះច័ន្ទរះចេញពីផ្ទៃទឹក(ភ័ព្វល្អ)
បញ្ជាក់ថាទ្រព្យសំណាងរបស់លោកអ្នកកំពុងតែកើនឡើង។ក្នុងពេលនេះអ្នកនាងអាចរស់នៅក្នុងទ្រព្យលាភច្រើនគួរសមប៉ុន្តែដាច់ខាតមិនត្រូវចាយខ្ជះខ្ជាយនោះឡើយពុំនោះសោតទេប្រាក់កាសដែលកំពុងកើនឡើងនឹងត្រូវរលោះបាត់បង់បន្តិចម្តងៗទៅវិញ ដោយមិនដឹងខ្លួនឡើយ។
**សុបិនឃើញដល់ព្រះច័ន្ទរះចូលតាមមាត់បង្អួច(ភ័ព្វល្អ)
បើសុបិនឃើញបែបនេះច្រើនបញ្ជាក់ពីសេចក្តីស្នេហាដែលកំពុងរីកលូតលាស់ទៅមុខប្រពៃ។ទោះបីយ៉ាងណាបើអ្នកនាងមិនទាន់មានគូកំណាន់ចិត្តទេពេលនេះអាចនឹងមានបុរសដើរចូលមករកហើយភាគច្រើនជាមនុស្សដែលនៅក្បែរខ្លួនតែម្តង។
**សុបិនឃើញដល់ព្រះច័ន្ទលិចនៅទិសខាងលិច(គ្រោះអាក្រក់ណាស់)
បើពាក់ព័ន្ធសេចក្តីស្នេហាគឺនឹងមានគ្រោះអាសន្នចូលមកដោយអាចឈានចូលដល់ការបែកបាក់ផង។ដូច្នេះឃើញថាបើសេចក្តីស្នេហារបស់លោកអ្នកកំពុងជួបភាពរង្គោះរង្គើគប្បីថែរក្សាហើយចេះពូនជ្រោយឲ្យបានល្អបើពុំនោះទេនឹងឈានដល់ផ្លូវបំបែកពុំខាន។លោកអ្នកត្រូវប្រយ័ត្នប្រយែងដោយថែចំណងស្នេហ៍ឲ្យបានល្អហើយប្រកាន់យកភាពចេះអត់ឱនឲ្យគ្នាទើបជាការល្អបំផុត។
**សុបិនឃើញចំណិតព្រះច័ន្ទរះនៅលើមេឃ(គ្រោះអាក្រក់)
ជាប្រផ្នូលនៃរឿងស្នេហានៅឈប់ទ្រឹងមួយកន្លែង។បើទោះបីជានៅក្នុងការណាត់ជួបគ្នាក្តី ក៏គ្មានពាក្យអ្វីនឹងថ្លាថ្លែងដែរ ហើយហាក់ដូចជាមានការអល់អែកតែរៀងៗខ្លួន។
**សុបិនឃើញដល់ព្រះច័ន្ទចែងចាំងលើរាងកាយ(គ្រោះអាក្រក់)
បើនិយាយបញ្ហាសុខភាពរបស់លោកអ្នកគឺមានភ្លើងក្រហមបញ្ចេញមកឲ្យដឹងហើយ។លោកអ្នកនាងគួរតែយកចិត្តទុកដាក់ចំពោះរោគជំងឺប្រព័ន្ធផ្លូវដង្ហើមជាពិសេសរោគផ្តាសាយជាដើម។
**សុបិនឃើញដល់ព្រះច័ន្ទរះនៅពេលថ្ងៃ(គ្រោះអាក្រក់ណាស់)
សុបិនឃើញបែបនេះមិនល្អទេព្រោះជាការបញ្ជាក់ឲ្យឃើញថាអាចមានរឿងធំណាមួយឬក៏ត្រូវគេលួចប៉ែងជើងនិងមានរឿងវិវាទជាមួយនឹងជនប្រមឹកស្រាផង។ដូចនេះលោកអ្នកកុំគប្បីសង្វាតចេញទៅខាងក្រៅច្រើនពេកដោយត្រូវនៅសម្រាកក្នុងផ្ទះដើម្បីចៀសផុតពីគ្រោះអាក្រក់ទាំងពួងទៅរួច។
**សុបិនឃើញដល់ព្រះច័ន្ទចែងចាំងពន្លឺចេញពីក្នុងផ្ទៃទឹក(ភ័ព្វល្អ)
ជាប្រផ្នូលបញ្ជាក់ពីភាពសប្បាយរីករាយជាមួយនឹងគូស្នេហា ដោយលោកអ្នកនាងជួបសំណេះសំណាលគ្នានៅក្នុងហាងអាហារ កន្លែងកម្សាន្ត ឬនៅក្នុងផ្ទះសម្បែងតែម្តង។ដូចនេះឃើញថាផលល្អនឹងបោលចូលមិនតិចក៏ច្រើនដែរ។
**សុបិនឃើញដល់ព្រះច័ន្ទកំពុងតែធ្វើដំណើរយឺតៗ(ភ័ព្វល្អណាស់)
ជាសុបិន្តបញ្ជាក់ពីប្រផ្នូលនៃកម្លាំងប្រាថ្នាកំពុងតែកើនឡើងហើយគំនិតប្រាជ្ញានឹងក្លាយទៅជាភ្លឺថ្លាចែងចាំង។ដូចនេះការប្រលងប្រជែងឬការប្រកបការងារនានានឹងអាច ទទួលបានលទ្ធផលដ៏ល្អត្រចះត្រចង់ជាក់ជាពុំខាន ហើយក៏ត្រូវបានអ្នកផងលើកសរសើរ និងស្វាគមន៍រាក់ទាក់ទាក់ជានិច្ច៕