ទំនាយប្រផ្នូល

មាតិកា
ពិធីមើលកណ្ដុរ(១)កាត់សំពត់

| គម្ពីរនិទានមានសញ្ញា | |
បុរាណា ចារ្យចងទុកមក | |
| ទុក ជាតម្រាប់ត្រាប់កាន់យក | |
ជា គ្រឿងរិះរកជោគវាស្នា ។ | |
| វត្ថុ ធនធានមានសណ្ដាប់ | |
ជា ទ្រព្យស្រឡះពេញចិន្តា | |
| សត្វ ខាំកកេរកាត់ពស្ត្រា | |
ធ្លុះធ្លាយ ត្រង់ណាមានចំណាំ ។ | |
| ភ្លើង ឆេះខ្លោចប្រេះដាចដោយដុំ | |
មានរូបភាពផ្សំប្រចំតាម | |
| ទំនាយ ទាយទស្សន៍ជាទំនៀម | |
តម្រា ប្រាប់ប្រាមអភិប្រាយ ។ | |
| ស្នាម កាត់ដាច់ដូចរូបអ្វីៗ | តម្រា ចារ្យស្ដីបទរិយាយ | ||
| វង់ មូលដូចចន្ទចរពណ្ណរាយ | លោក ស្រាយនិទានទំនាយថា ។ | ||
| បាន លាភលើសលប់ទាំងយប់ថ្ងៃ | ថោក ថ្លៃហូរចូលរាល់ទិវា | ||
| ធន ធានបានកើនច្រើនវឌ្ឍនា | |
ភស្តុការសាយកាយរាយ រាល់ពេល ។ | |
| ស្នាម កាត់ដូចកលនៃភ្លឺស្រែ | |
ឬមួយ ដូចខ្សែឆ្វាយរង្វេល | |
| លោក ឲ្យបូជាយ៉ាងក្រាស់ក្រែល | ទើប នៅពិសាលសុខសួស្ដី ។ | ||
| កាត់ ស្នាមដូចជារូបរាងនាឡិ | បណ្ដាលបានគូស្រករថ្មី | ||
| មាន មិត្តជិតឆ្ងាយមកប្រាស្រ័យ | លាភ ផលសេរិរីករងថ្លា ។ | ||
| កាត់ ជារូបដូចដើរចូលទៅ | នឹង នៅសាន្តសុខនិរទុក្ខា | ||
| សម្បូណ៌ហៀរហូរគ្រឿងបរិក្ខារ | ប្រើ ការមិនអស់រលស់ឡើយ ។ | ||
| ស្នាម ដូចព្រឹក្សាដុះលាស់លូត | |
មាន លាភរហូតមិនអស់ស្បើយ | |
| បាន មកទុកដាក់លាក់កន្តើយ | គង់ ហើយសុខទៀតឥតឃ្លាតឃ្លា ។ | ||
| កាត់ ជារូបផ្កាអង្គារបុស្ប | |
ធ្លុះ ដាចបានសោយផលសុខា | |
| រក្ស មក្សាន្តក្នុងថានរួមគ្រួសារ | |
ញាតិ មិត្រសាមគ្គាមូលមេត្រី ។ | |
| កាត់ ជាប្រឡាយឆ្វាយប្រទាក់ | ព័ន្ធ ពាក់ដូចពីងពាងវិស័យ | ||
| ល្អ ណាស់ជ្រះឧបទ្រពចង្រៃ | នឹង មានស្នាដៃល្បីឮឆ្ងាយ ។ | ||
| កាត់ ដូចស្នាមជើងសុនខា | វាស្នាលឿនលេចរៀងឆើតឆាយ | ||
| បានជា ខុនណាងឥតបីក្លាយ | រូប កាយកើនសុខប្រាសទុក្ខភ័យ ។ | ||
| យូរ ទៅគង់ដល់ជល់ស្ថានស្ថិត | |
ប្រសិទ្ធិ ប្រសើរស្មើរផែនដី | |
| រុងរឿងរិទ្ធិទ្វីពេញផ្ទៃ | |
ល្បាញល្បីជាញជ័យជុំនគរ | |
| បើ កាត់ពិកលខ្វល់សញ្ញា | |
ជារូប ជនានឹងមិនល្អ | |
| ជតា ដាក់ទាបភាពទ័លក្រ | |
ទុក្ខ ធំស្ទើរមរណាមែនពិត ។ | |
| ស្នាម ដូចដួងចន្ទរទើបរះ | |
បូជា រហ័សបានស័ក្តិសិទ្ធិ | |
| សោយសុខសម្រាន្តបានក្សាន្តចិត្ត | សំរាំងសំរិទ្ធិបានសំរេច ។ | ||
| បើ កាត់ដាច់ដូចរូបដងធ្នូ | |
គំនិត គិតគូរជាកលកិច្ច | |
| កើត សមប្រាថ្នាការម្ដេចៗ | ច្រើន តិចមានទាន់កួចប្រាថ្នា ។ | ||
| កាត់ ជារូបរាងដូចស័ង្ខជ័យ | ប្រាថ្នាការអ្វីល្អងស្ចរ្យ | ||
| ចេញ ជួញឆ្ងាយជិតបានវឌ្ឍនា | |
ស ក្កកើតកបសព្វដំណែង ។ | |
| កាត់ ជារូបទែងរត្នមណ្ឌល | កើត ផលប្រសិទ្ធិស័ក្តិសមខែង | ||
| ផុសផុលកើតដល់ទីកន្លែង | ជាក់ស្ដែងទាន់ចិត្តគិតប៉ុនប៉ង ។ |