សុបិនរបស់ជនជាតិកូរ៉េ ពាក់ព័ន្ធនឹងគូស្នេហ៏

(តចប់)៩- សុបិនអាក្រក់ៈ ប្រសិនបើអ្នកសុបិនឃើញឈ្លោះគ្នាជាមួយគូស្នេហ៏ ៣យប់ជាប់ៗគ្នា អាចបង្ហាញថា ស្នេហារបស់អ្នក អាចនឹងមានបញ្ហា។ ដូចនេះអ្នកគួររិះរកវិធីកែខៃឱ្យស្ថានការណ៏ត្រឡប់មកជាល្អដូចដើមវិញ។
១០- ស៊ុមរូបថតរបស់អ្នកទាំង២: ជនជាតិជាច្រើននៅអាស៊ី រួមទាំងកូរ៉េ មានជំនឿថា ប្រសិនបើស៊ុមរូបថតរបស់អ្នកទាំងពីរ ធ្លាក់ចុះមកបែក ដោយអ្នកធ្វើឱ្យបែក ឬប៉ះនឹងអ្វីផ្សេងៗ អាចបង្ហាញថា ស្នេហារបស់អ្នក ជាមួយនឹងម្ចាស់រូបថត អាចនឹងបញ្ចប់។ ប៉ុន្តែជនជាតិកូរ៉េ ជឿថា ប្រសិនបើគ្រាន់តែធ្លាក់ មិនទាន់បែកអាចនៅមានឱកាសបន្តក្តីស្រលាញ់ទៀត។
១១-ប្រគល់កាដូថ្ងៃខួបកំណើតឱ្យអ្នកវិញ: អ្នកស្រលាញ់គ្នា មិនអាចភ្លេចថ្ងៃកំណើតបានឡើយ ដូចនេះប្រសិនបើគូស្នេហ៏ ប្រគល់វត្ថុអនុស្សាវរីយ៏ថ្ងៃកំណើត ឬអ្នកមិនប្រយត្ន័ខ្លួន ធ្វើឱ្យបាត់វត្ថុដែលគូស្នេហ៏ឱ្យ ដែលអ្នកប្រើប្រចាំថ្ងៃ ដូចជា កាបូប ក្រាសសិត សក់ ចិញ្ជៀន ខ្សែ-ក ជាដើម នោះជាសញ្ញាថា ក្តីស្នេហារបស់អ្នកអាចនឹងបាត់បង់ឆាប់ៗ។
១២- ឈ្មោះរបស់អ្នក និងគូស្នេហ៏: ស្ត្រីជនជាតិកូរ៉េ មានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលសរសេរឈ្មោះខ្លួនឯង និងគូស្នេហ៏ នៅលើក្រដាសដោយពួកគេមិនឱ្យក្រដាសនោះ ត្រូវទឹកជាដាច់ខាត ព្រោះពួកគេមានជំនឿថាប្រសិនបើក្រដាសត្រូវទឹក នោះសេចក្តីស្នេហារបស់ពួកគេទាំងពីរ នឹងត្រូវរលាយបាត់ដូចគ្នាដែរ។
១៣- លាមកសត្វស្លាប នាំសំណាងមិនល្អ: សម្រាប់ស្ត្រីកូរ៉េ ជឿថាលាមកសត្វ បក្សាបក្សី ដែលជុះមក គឺជាសញ្ញារបស់ព្រះ ដើម្បីដាស់តឿនថាមានអ្នកទី៣ ចូលមកជ្រៀតជ្រែកក្តីស្នេហាហើយ។ ដូច្នេះចាំបាច់ត្រូវចាត់ការលាងសម្អាតលាមក នោះចេញឱ្យបានលឿនបំផុត ព្រោះជួនកាលវាអាចកែប្រែស្ថានការណ៏ពីអាក្រក់ទៅជាល្អបាន។
១៤- ជួបប្រទះឧប្បត្តិហេតុ: ប្រសិនបើអ្នកនឹងគូស្នេហ៏បានឃើញឧប្បត្តិហេតុ២ ក្នុងថ្ងៃតែមួយ ជនជាតិកូរ៉េជឿថា វាអាច នឹងនាំអ្នកទាំងពីរឈានទៅរកការបែកបាក់គ្នាបាន។
១៥- ដាច់ខ្សែ-ក: ខ្សែ-ក ជាវត្ថុតំណាងឱ្យសម្ព័ន្ធភាពនៃក្តីស្រលាញ់។ ប្រសិនបើខ្សែ-ក ដែលអ្នកកំពុងពាក់ បានដាច់ នោះវាអាចជាសញ្ញាថា សម្ព័ន្ធភាពរបស់អ្នកអាចនឹងបែកបាក់បាន ទោះខ្សែ-ក នោះជាខ្សែ-កមាសសុទ្ធ ខ្សែ-កពេជ្រ ឬ កាឡៃក៏ដោយ។
១៦- បាត់កាបូបលុយ: តាមធម្មតា ជនជាតិកូរ៉េ មានការប្រុងប្រយ័ត្នរឿងកាបូបលុយណាស់ ដោយពួកគេមិនឱ្យកាបូបលុយ ជ្រុះងាយៗឡើយ។ ដូចនេះប្រសិនបើកាបូបលុយជ្រុះបាត់ដោយឯងៗ ហើយមិនអាចរកឃើញវិញបាននោះ គឺជាសញ្ញា ដែលអាចបង្ហាញថា ម្ចាស់កាបូបលុយកំពុងតែបែកបាក់គូស្នេហ៏។ ប៉ុន្តែលុយដែលអ្នកបាត់នេះ ត្រូវតែជាលុយចុងក្រោយបំផុត នៅក្នុងខ្លួនដែលអ្នកមាន ប្រសិនបើអ្នកមានលុយនៅជាប់ហោប៉ៅខ្លះទៀត នោះវាមិនមានអ្វីទាក់ទងជាមួយនឹងបញ្ហាគូស្នេហ៏ឡើយ។