ទំនាយប្រផ្នូល

មាតិកា
លក្ខណៈដែលកាត់

| កាត់សក់ មានតក់ទាស់មន្ទិល | កើតទុក្ខផ្ដាច់ផ្តិលជីវិតផង ។ | ||
| មាតាបិតាគណាញាតិហោង | សោកសៅ ក្ដៅហ្មងមានមកដលាំ ។ | ||
| កាត់ ពីខាងខ្នង បង់ធនទ្រព្យ | ជា ការមិនគាប់កើតសល់វ៉ល់ | ||
| ចោរ លបលួចវារចូលមណ្ឌល | រចល់ ចេញចាប់វាចេញរួច ។ | ||
| កាត់ ខាងមុខ មានទុក្ខដល់ខ្លួន | |
ខំ ស្ងួនរក្សាការធំតូច | |
| កុំ ទាស់ទែងគ្នាមានបើខូច | ផ្ដើម ផ្ដួចជាទោសទណ្ឌពំនៀរ ។ | ||
| កាត់ ដៃ ដើរចោលពួកពង្សា | បរិហារការព្រួយក្រែងកំព្រា | ||
| ប្រាសព្រាត់ឃ្លាតចាកចោលមិត្រភ្ងា | មរណា ពុំនោះនៅមិនសុខ ។ | ||
| បើ កាត់ចំក្បាលជង្គង់ធ្លុះ | |
មាន គ្រោះចោះចមនៅខាងមុខ | |
| ប្រពន្ធកូនចៅផៅក្នុងស្រុក | |
មរណៈ ជាទុក្ខទណ្ឌប្រល័យ ។ | |
| កាត់ ថ្ងៃរវិ វរជន | |
បុណ្យ សក្តិ៍ថ្កើងលន់លប់សេរី | |
| ឡើងកាន់ថានៈជានរបតី | |
ថ្កើង យសបារមីឥតគេស្មើ ។ | |
| ថ្ងៃ ចន្ទចែងកាត់ អប្បមង្គល | មាន ដល់ប្រពន្ធកូនម្រាក់ក្លើ | ||
| សន្តានព្រៀងលានមានដំណើរ | |
ស្កុន ដើរតាមផ្លូវមានភ្លាត់ការណ៍ ។ | |
| កាត់ ថ្ងៃអង្គារ ជាពន្ធឺក | |
សុខទុក្ខ ព្រឹកយប់ព្រួយចិន្តា | |
| ឪពុក ម្ដាយនៅឆ្ងាយអន្ទះសារ | មានការផ្ទាល់ខ្លួនពួនមិនជិត ។ | ||
| ថ្ងៃពុធកាត់ធ្លាយដាចពេលនេះ | គួររិះរក្សាមើលពិនិត្យ | ||
| ប្រពន្ធកូនចៅខ្លៅបណ្ឌិត | |
មាន ភិតបានផលដល់ជននោះ ។ | |
| ព្រហស្បតិ៍កាត់ធ្លុះសុសសព្វសាច់ | កាត់ ដាច់គឺដល់ជនសប្បុរស | ||
| ជា គ្រូអាចារ្យយើងស្រស់ៗ | |
ទាប ខ្ពស់ត្រូវខុសជាមិនខាន ។ | |
| បើ កាត់ថ្ងៃសុក្រ ទុក្ខបរិហារ | |
កើតពី ភស្តុភាទ្រប្យធនធាន | |
| របស់ ខ្លួនយើងមានប៉ុន្មាន | |
ខំកែ គិតអានកុំខ្ជីខ្ជា ។ | |
| ថ្ងៃ សៅរ៍កាត់ដាចមានដល់ខ្លួន | |
ទុក្ខ សុខមាំមួនទោះកាចជា | |
| លាភ ផលពិកលភេទពិការ | |
ចំពោះ អាត្មាថ្ងៃនេះហោង ។ | |
| សត្វ កាត់បស្ត្រាថាសង្កេប | តាម បែបបុរាណបានចែងចង | ||
| ចែងចារនិទានមានគន្លង | |
ដើមដង ដោមដាក់ជាក់ចែងចប់ ។ |