ហោរាសាស្រ្ត ហុងស៊ុយ ជំនឿផ្សេងៗ | CEN

ក្បួន​តម្រា

មាតិកា

ពណ៌​ប្រាប់​ពី​អត្តចរិត​របស់​មនុស្ស​

​តើ​លោក​អ្នក​ចូលចិត្ត​ពណ៌​អ្វី​? ក្រហម ខៀវ ខ្មៅ ឬ​លឿង​? ទៅ​ជា​ពណ៌​អ្វី​ក៏ដោយ តាមតែ​ការ​ចូល​ចិត្ត​ពណ៌​ចូលចិត្ត​ទៅ​ចុះ ប៉ុន្តែ​លោក​អ្នក​អាច​ដឹង​ទេ​ថា ពណ៌​ដែល​លោក​អ្នក​ចូលចិត្ត អាច​បញ្ជាក់ប្រាប់​ពី​លក្ខណៈ​ន​ស្ស័​យរបស់​អ្នកបាន ។ ខាងក្រោម​នេះ គឺជា​ការ​ទស្សន៍ទាយ​ចរិត​លក្ខណៈ​ទៅតាម​ពណ៌​ដែល​អ្នក​ចូលចិត្ត ។​
​   
+ ពណ៌​ក្រហម :
​    ​លោក​អ្នក​ដែល​ចូលចិត្ត​ពណ៌​ក្រហម ជា​មនុស្ស​ចូល​ចិត្ត​បង្ហាញ​សមត្ថភាព មិន​ចូល​ចិត្ត​នៅ​នឹង​មួយ​កន្លែង​ពោរពេញ​ដោយ​ភាពស្វាហាប់ តែ​មាន​អារម្មណ៍​ប្រែប្រួល​ដោយ​ងាយ ។ ពណ៌​ក្រហម​បាន​បញ្ជាក់ប្រាប់​ពី​កំលាំង​ជម្រុញ​ផ្លូវភេទ ដែល​មាន​ច្រើន​ជាង​ប្រក្រតី អាច​ស្រមើល​ស្រមៃ​ភ្លើតភ្លើន អណ្តែតអណ្តូង​ច្រើន ទៅ​តាម​កម្លាំង​ជម្រុញ​របស់​អារម្មណ៍​ផ្លូវភេទ​បាន​ដោយ​ងាយ ។ ជា​មនុស្ស​ដែល​មាន​អារម្មណ៍​រំជើបរំជួល មិន​មាន​កម្លាំង​គ្រប់គ្រាន់​នឹង​ទប់ទល់​សេចក្តីប្រាថ្នា​ផ្លូវភេទ ឡើយ ។​
​    ​
+ ពណ៌​លឿង :

​    ​លោក​អ្នក​ដែល​ចូលចិត្ត​ពណ៌​នេះ ជា​មនុស្ស​មាន​មនោគតិ​ល្អ មានគំនិត​ប្រណីត ។ គេ​តែងតែ​ត្រៀម​ខ្លួន​ជួយ​ទំនុកបម្រុង​អ្នកដទៃ ប៉ុន្តែ​លោក​អ្នក​ដែល​ស្រឡាញ់​ពណ៌​លឿង មាន​ទំនោរ​ចិត្ត​ដូច​ជា ចូលចិត្ត​ភាព​ឯកោ ភាពម្ចាស់ការ​ឯកជន​ច្រើនជាង ព្រមទាំង​មាន​ទ្រឹស្តី​ច្រើនជាង​ការអនុវត្តន៍​ជាក់ស្តែង និង​ជា​មនុស្ស​ពូកែ​អៀនប្រៀន​ច្រើន ។​
​   
+ ពណ៌​ទឹកក្រូច :
​    ​លោក​អ្នក​ស្រឡាញ់​ពណ៌​ទឹកក្រូច មាន​ភាព​ល្អល្អះ​ជា​លក្ខណៈ​ធម្មជាតិ​ពី​កំណើត អាច​សម្របសម្រួល​ខ្លួន​ជាមួយ​មនុស្សមា្ន បាន​ដោយ​ងាយ ហើយ​មាន​ប្រសិទ្ធភាព​ក្នុងការ​ធ្វើ​ការកម្រិត​ខ្ពស់ ដោយ​ភាពស្មោះត្រង់​ចំពោះ​មុខ​នាទី​ការងារ ថែមទាំង​មាន​ចិត្ត​អាណិតអាសូរ​ព្រួយបារម្ភ​ចំពោះ​អ្នក​ដទៃ ។ ទៅជា​យ៉ាងណា​ក៏ដោយ ភាព​រីករាយ​ដោយ​មិន​ស​សូវ​មាន​ហេតុផល​ក៏​អាច​ធ្វើឲ្យ​គេ​ជា​មនុស្ស​ចិត្តរាយមាយ​បាន​ដោយ​ងាយ ។​
​    ​
+ ពណ៌​បៃតង :

​    ​លោក​អ្នក​ដែល​ចូលចិត្ត​ពណ៌​បៃតង ជា​មនុស្ស​គំរូរ​ដែល​ចូលចិត្ត​ធ្វើខ្លួន​ជា​ប្រជាជន​ល្អ ជា​សសរទ្រូង​ក្នុង​សហគម​ន៍​មួយ ចូលចិត្ត​ការប្រកួតប្រជែង ចង់បាន​កិត្តិយស មាន​ភាព​យកចិត្តទុកដាក់​ចំពោះ​ទំនៀម​ទំលាប់​ប្រពៃណី​សង្គម ចូល​ចិត្ត​និយាយ​ត្រង់​ទៅ​ត្រង់​មក មាន​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង​កម្រិត​ខ្ពស់ ។ ពណ៌​បៃតង​មាន​កម្លាំង​ជម្រុញ​ផ្លូវភេទ​ប្រក្រតី មិន​ភ្លើតភ្លើន ឬ​ស្រើបស្រាល​ហួសហេតុ​ពេក​នោះទេ និង​មាន​សេចក្តីស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គ្រួសារ ។​
​   
+ ពណ៌​ខៀវ :
​    ​ជា​ពណ៌​នៃ​ភាពជឿជាក់​ត្រជាក់ចិត្ត តែងតែ​គិត​មុន​ធ្វើ​ជា​និច្ច ប៉ុន្តែ​ការសម្រេច​ចិត្តច្រើន​ចេញ​មក​ជា​លក្ខណៈ​អភិរក្ស​និយម ។ ភាគច្រើន​ចូលចិត្ត​គេចវេះ​ទៅ​រស់នៅ​ក្នុង​បរិយាកាស ដែល​មាន​ភាពទន់ភ្លន់​នៅពេលដែល​មាន​អារម្មណ៍​តានតឹង​តប់ប្រមល់ ។ មិនតែប៉ុណ្ណោះ ជា​មនុស្ស​ឆាប់​យល់​ពី​អារម្មណ៍​របស់​អ្នក​ដទៃ​អាច​គ្រប់គ្រង​អារម្មណ៍​ផ្លូវចិត្ត​របស់​ខ្លួនឯង​បាន​យ៉ាង​ល្អ ព្រមទាំង​មិន​ព្រម​បង្ហាញ​ពី​ស្ថានភាព​របស់​ខ្លួនឯង ឲ្យ​អ្នកដទៃ​ដឹងឮ​បាន​ដោយ​ងាយៗ ទេ ។ អាថ៌កំបាំង​របស់​អ្នក​ចូលចិត្ត​ពណ៌​ខៀវ គឺ​គេ​មានគំនិត​ស្ថាបនា​ក្នុង​លក្ខណៈ​ហួស​វិស័យ ពិបាក​ឲ្យ​អ្នកដ​ទៃយក​ទុកដាក់​ក្នុង​ខួរក្បាល​ណាស់ ។​
​    ​
+ ពណ៌​ស្វាយ :

​    ​លោក​អ្នក​ជា​មនុស្ស​មាន​អារម្មណ៍​ល្អ បញ្ញា​ឈ្លាសវៃ មាន​ទេពកោសល្យ​ពូកែ​សង្កេត​តាមដាន មាន​ភាព​ទន់ជ្រាយ​ទៅតាម​ស្ថានភាព​ជុំវិញខ្លួន អាច​នឹង​ត្រូវ​គេ​ញុះញង់​បាន​ដោយ​ងាយ ។ ជាពិសេស​មនុស្ស​មិនសូវ​ប្រកាន់​តឹងតែង និង​របៀបរបប​ប៉ុន្មាន​ទេ ។ ប៉ុន្តែ អ្នក​ក៏​ជា​មនុស្សដែពូ​កែ​ស្ថាបនា ក្នុង​លក្ខណៈ​សិល្បៈ​ផងដែរ​និង​តែង​គិត​ដល់​ភាពត្រឹមត្រូវ និង​ភាពស្រស់ស្អាត​ជានិច្ច ។​
​    ​
+ ពណ៌​ត្នោត :

​    ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ធ្វើ​អ្វី​តាម​កន្លង​សីលធម៌​វៃឆ្លាត​ក្នុង​រឿង​លុយកាក់ និស្ស័យ​រឹងរូស និង​កំណាញ់​តែ​ជា​មនុស្ស​គួរឲ្យ​ទុកចិត្ត​បាន ព្រោះ​មាន​ចិត្ត​នឹងនរ​ប្រាកដប្រជា​ពេញ​ខ្លួន មិន​រួញរា​ចំពោះ​អ្វី​ដោយ​ងាយៗ​មិន​ចូលចិត្ត​ការប្រមាថ​មើលងាយ​ពី​អ្នក​ណា​ឡើយ ។​
​    
+ ពណ៌​ប្រផេះ :

​    ​លោក​អ្នក​ជា​មនុស្ស​មាន​ការប្រុងប្រយ័ត្ន​ខ្លួនប្រាណ​សម្របសម្រួល​ទៅតាម​ស្ថានការណ៍ ភាគច្រើន ដែល​ត្រូវ​ប្រឈមមុខ ដោយ​ជៀសវាង​ការ​បាក់បែក​ប្រេះឆា ហើយ​គឹ​អ្នកស្វែងរក​សន្តិភាព​ស្ងប់ស្ងាត់​ក្នុង​ជីវិត​មិន​ហ៊ឺហា​ព្រមទាំង​ព្យាយាម​យ៉ាង​ពេញ ទំហឹង​ក្នុងការ​ធ្វើ​តាម​ទិសដៅ ដែល​ខ្លួន​ឯង​កំណត់ទុក​ឲ្យបាន​ល្អ​បំផុត ។ ដូចនេះ​អ្នក​ដែល​ចូលចិត្ត​ពណ៌​ប្រផេះ ជា​អ្នករៀបចំ​ផែនការ និង​ជា​អ្នកអនុវត្ត​ន៍​បាន​យ៉ាង​ល្អ​ម្នាក់ ។​
​    ​
+ ពណ៌​ខ្មៅ :

​    ​លោក​អ្នក​ជា​មនុស្ស​គោរព​ទំនៀម​ទំលាប់ មាន​របៀបរបប​បែបផែន​សុភាពរាបសា​លេចធ្លោ ។ ពណ៌​ខ្មៅ​ក្នុង​អត្ថន័យ ចិត្ត​វិទ្យា អាច​សំដៅលើ​ការកៀបសង្កត់​លាក់ទុក​ក្នុង​ចិត្ត​នូវ​រឿង​ផ្សេងៗ​បាន ស្ទើរតែ​ជិតឈឹង ។​
​    ​
+ ពណ៌​ស :

​    ​លោក​អ្នក​ជា​មនុស្ស​ដែល​មាន​ភាពស្មោះត្រង់​ចូលចិត្ត​ការពិត មាន​ភាព​ល្អិតល្អន់​ចំពោះ​ការងារ​ដែល​ខ្លួន​ធ្វើ​ហើយ​ជា​មនុស្ស​ចូលចិត្ត​រាប់អាន​មិត្តភក្តិ​តែ​មិន​ចូល​ចិត្ត មនុស្ស​គិត​ផ្សេង​និយាយ​ផ្សេង​នោះទេ ។ មនុស្ស​ចូល​ចិត្ត​ពណ៌​សមាន​លក្ខណៈ​ទន់ភ្លន់​ទោរទន់ ទៅ​គំនិត​សុទិដ្ឋនិយម​មើលលោក​ក្នុង​ផ្លូវ​ល្អ​ជានិច្ច ដែល​ងាយ​ធ្វើឲ្យ​អ្នក​ដទៃ​បំពាន ៕