ទំនាយជោគវាសនាជីវិតគូ តាមរយៈឆ្នាំកំណើត អ្នកកើតឆ្នាំវក

- គូអ្នកកើតឆ្នាំជូត : ជីវិតស្នេហារបស់អ្នក ជាស្នេហាបែបសាមញ្ញធម្មតា ។
- គូអ្នកកើតឆ្នាំឆ្លូវ :
ជីវិតស្នេហារបស់អ្នក ជាស្នេហាបែបមនុស្សកម្រិតទាបដូចគ្នា
ស្រឡាញ់គ្នា ចុះសម្រុងគ្នាល្អ មានសេចក្តីសុខល្មមសមគួរ
មិនលេចធ្លោប៉ុន្មានទេ ។
- គូអ្នកកើតឆ្នាំខាល :
ជីវិតស្នេហារបស់អ្នក អាចនិយាយបានថាលេចធ្លោល្មមគួរសម
ព្រោះគូគ្រងរបស់អ្នក ពុំមែនជាមនុស្សធម្មតា
ដែលគ្មានចិត្តថ្លើមនោះទេ តែគេជាគូគ្រងល្អ
រួមរស់ជាមួយគ្នាយ៉ាងមានសេចក្តីសុខ ក្នុងកម្រិតជីវភាពបែបសេដ្ឋី ។
ប៉ុន្តែតាមតម្រាចិន ឆ្នាំវក ឆុង នឹងឆ្នាំខាល ។
- គូអ្នកកើតឆ្នាំថោះ : ជីវិតស្នេហារបស់អ្នក ល្អណាស់ ព្រោះគូគ្រងជាមនុស្សល្អ មានកិត្តិយស កេរ្តិ៍ឈ្មោះ និងជាមនុស្សដែលអាចឈានមុខនាអនាគត ។
- គូអ្នកកើតឆ្នាំរោង :
ជីវិតស្នេហារបស់អ្នក ជួបគូគ្រងដែលមិនគួរយកជាគូឡើយ
ព្រោះជីវិតស្នេហារបស់អ្នក មានបញ្ហាកើតឡើងជាច្រើន
ជាមួយមនុស្សដែលយកតែចិត្តខ្លួនឯង ។
- គូអ្នកកើតឆ្នាំម្សាញ់ :
ជីវិតស្នេហារបស់អ្នក ជួបគូគ្រងល្អបំផុតមានទង្វើល្អ គួរឲ្យគោរព
និងជឿជាក់ បើរួមរស់ជាមួយគ្នាយូរទៅៗ ឆាកជីវិតកាន់តែមានសេចក្តីសុខ
និងការរីកចម្រើនទៅមុខ ។
- គូអ្នកកើតឆ្នាំមមី :
ជីវិតស្នេហារបស់អ្នក បានគូគ្រង ដែលមាននិស្ស័យដូចជាក្មេង
ជាហេតុធ្វើឲ្យមានភាពច្របូកច្របល់ កើតឡើងដោយងាយ
ព្រោះតែការមិនយល់ចិត្តគ្នា ដូចនេះអ្នកត្រូវអត់ធន់បន្តិច ។
- គូអ្នកកើតឆ្នាំមមែ :
ជីវិតស្នេហារបស់អ្នក នឹងបានជាគូគ្រងល្អប្រពៃ មានកិត្តិយស
កេរ្តិ៍ឈ្មោះ ជាមនុស្សល្អ មានសីលធម៌
ស្រឡាញ់អ្នកយ៉ាងអស់ពីចិត្តពីថ្លើម
ឆាកជីវិតមានការហូបចុកគ្រប់គ្រាន់ ។
- គូអ្នកកើតឆ្នាំវក : ជីវិតស្នេហារបស់អ្នក ដូចមនុស្សទូទៅ គ្នាអ្វីលេចធ្លោប៉ុន្មានទេ ជាស្នេហាកម្រិតទាប មានសេចក្តីសុខធម្មតា ។
- គូអ្នកកើតឆ្នាំរកា : ជីវិតស្នេហារបស់អ្នក ល្អ គូគ្រងស្រឡាញ់អ្នកណាស់ រួមរស់ជាមួយគ្នាយ៉ាងសុខសាន្ត រហូតក្លាយជាអ្នកមាន ។
- គូអ្នកកើតឆ្នាំច : ជីវិតស្នេហារបស់អ្នក មានលក្ខណៈធម្មតា មិនមានភាពលេចធ្លោប៉ុន្មានទេ រួមជាមួយគ្នាបានសុខទុក្ខធម្មតា ។
- គូអ្នកកើតឆ្នាំកុរ :
ជីវិតស្នេហារបស់អ្នក គួរឲ្យពេញចិត្តណាស់ ព្រោះគូគ្រងម្នាក់នេះ
ជាមនុស្សល្អ មានបុណ្យស័ក្តិធំ ជាចៅហ្វាយនាយគេ សង្គមទទួលស្គាល់
ជាហេតុធ្វើឲ្យអ្នកមានមុខមាត់ជាមួយដែរ ៕