ការនិយាយដោះសាជាមួយគូស្នេហ៍ដឹងពីនិស្ស័យ

ឧទាហរណ៍ថា ប្រសិនបើអ្នកលួចទៅមានអ្នកផ្សេងសង្សារ
ឬស្វាមីភរិយា របស់អ្នកនៅមិនទាន់ដឹង ។
ហើយថ្ងៃណាមួយគូស្នេហ៍(លួចលាក់) របស់អ្នកសង្ស័យថា
ហេតុអ្វីអ្នកមិនទៅដើរលេងជាមួយគេ
តើពេលនោះអ្នកនិយាយដោះសាយ៉ាងដូចម្តេច ?
១-អ្នកម្តាយខ្ញុំប្រាប់ឱ្យនៅចាំផ្ទះ ពេលនេះទៅមិនបានទេ ។
២-ថ្ងៃនេះមិនសូវស្រួលខ្លួន ឈឺក្បាល និងចុកពោះផង សុំលើកទៅពេលក្រោយចុះ ។
៣-ហ៊ឺ ! តាមពិតខ្ញុំចង់ទៅណាស់ ប៉ុន្តែចៃដន្យមានធុរៈចាំបាច់ កុំទៅអីប្រសើរជាង ។
៤-អ្ហេ៍ ! ខ្ញុំជាប់ណាត់ដើរលេងជាមួយមិត្តភក្តិ ថ្ងៃនេះពិតមែន
។ ហ៊ី! ពេលនេះជាប់រវល់រឿងផ្សេងទៅហើយចាំពេលក្រោយចុះ ។
បំណកស្រាយ
ចម្លើយទី១: បញ្ជាក់ថា
អ្នកជាមនុស្សក្រែងចិត្ត
ប៉ុន្តែក៏មិនចូលចិត្តឱ្យនរណាម្នាក់មកបង្គាប់បញ្ជាពេកដែរ ។
ចំណុចសំខាន់របស់អ្នក គឺពុំសូវមានហេតុផលប៉ុន្មានទេ ។
ចម្លើយទី២:
អ្នកជាប្រភេទមនុស្សអាចរំដោះខ្លួនរួចគ្រប់ស្ថានការណ៍
ប៉ុន្តែអាចប្រើមានប្រសិទ្ធភាពតែជាមួយមនុស្សចិត្តទន់ប៉ុណ្ណោះ ។
ចំពោះជីវិតរស់នៅអ្នកជាមនុស្សដែលស្រឡាញ់ខ្លួន ឯងច្រើនបំផុត ។
ចម្លើយទី៣: អ្នកជា
មនុស្សចិត្តត្រជាក់ហើយតែងប្រើបញ្ហាក្នុងការដោះស្រាយបញ្ហាបានល្អ
ប៉ុន្តែអ្នកជាមនុស្សចូលចិត្តនិយាយស្តីបំពានទៅលើចិត្តអ្នកដទៃ
ដោយមិនដឹងខ្លួន ។ ដូច្នេះពេលអ្នកមាន បញ្ហាជាមួយអ្នកដទៃ
គួររំងាប់អារម្មណ៍ក្រេវក្រោធរបស់ខ្លួនឱ្យបានល្អ
ទើបគ្មានរឿងរ៉ាវអាក្រក់កើតឡើង។
ចម្លើយទី៤: អ្នកជា
មនុស្សដែលដោះសាប្រភេទពាំត្រណោតនិងចូលចិត្តយកអ្នកដទៃមកធ្វើ
ជាខែលញឹកញាប់ ។
ក្នុងការរស់នៅលោកអ្នកចូលចិត្តភាពសប្បាយនិងអារម្មណ៍ក្អាកក្អាយជាមួយ
អ្នកដទៃ ។