ពេលស្រវឹងស្ត្រីគួរប្រយ័ត្ននូវចំណុចទាំង៨

នៅពេលស្រវឹង ស្ត្រីងាយនឹងរងការខូចខាត ឬគ្រោះភ័យពិសេស
នៅពេលជួបជាមួយបុរសដែលមានចំណងមិនល្អមកលើអ្នក ។ ដូច្នេះ
បើមិនអាចចៀសវាងការពិសារគ្រឿងស្រវឹង
ងាយនឹងកើតហេតុការណ៍ដូចខាងក្រោម ... ។
១-
មិនត្រូវនិយាយច្រើនជាងមុន : ក្រោយពេលស្រវឹង
មនុស្សស្រីនឹងនិយាយរអ៊ូរទាំច្រើនជាងធម្មតា ពិសេស
គឺរឿងដែលលាក់ទុកក្នុងចិត្តមិនហ៊ាននិយាយពីមុនមក លុះដល់ពេលស្រវឹង
មិនអាចគ្រប់គ្រងស្មារតីខ្លួនឯងបាន
មនុស្សស្រីនឹងនិយាយចេញ
មកអស់
នូវរឿងដែលធ្វើឲ្យពិបាកតឹងណែនក្នុងទ្រូងឬក៏និយាយតែរឿងដដែលៗ
។
២-
ពុំសូវយកចិត្តទុកដាក់នឹងរឿងគេកេងចំណេញ :
ជាចំណុចមួយដែលមនុស្សស្រីគ្រប់រូបគួរតែប្រុងប្រយ័ត្ន
ព្រោះមនុស្សប្រុសតែងតែឆ្លៀតពេលដែលអ្នកកំពុងស្រវឹងអួទីនួនោះ
ចាប់ប៉ះពាល់សាច់របស់អ្នក ព្រោះស្ថានភាពពេលនោះ គឺអំណោយផល
ធ្វើឲ្យអ្នករួមតុផឹកស្រាជាមួយគ្នា ឆាប់ស្និទ្ធស្នាលនឹងគ្នា
ហើយក៏ដល់ថ្នាក់ហ៊ានចាប់ដៃចាប់ជើងតាមចិត្ត
។
៣-
មានអារម្មណ៍ស្រស់ស្រាយរីករាយយ៉ាងធម្មតា : គ្រឿងស្រវឹង
មានឥទ្ធិពលយ៉ាងខ្លាំង ចំពោះប្រព័ន្ធសរសៃប្រសាទរបស់មនុស្ស
ដោយនៅក្រោយពេលដែលជាតិស្រវឹងត្រូវបានស្រូបចូលទៅក្នុងឈាមបានមួយ
ស្របក់ អ្នកក៏នឹងមានអារម្មណ៍សប្បាយរីករាយក្នុងចិត្ត
បំភ្លេចចោលអស់នូវបញ្ហាស្មុគស្មាញក្នុងខួរក្បាល
ហើយក៏ចូលរួមនិយាយជាមួយអ្នករួមតុ យ៉ាងសប្បាយចិត្ត
។
៤- ចុះសម្រុងជាមួយអ្នកដទៃបានងាយ
នឹងឆាប់រហ័ស :
គ្រឿងស្រវឹងអាចជួយឲ្យអ្នកបង្កើតចំណងមិត្តភាពបានយ៉ាងឆាប់រហ័ស
ព្រោះថា ការបបួលគ្នាផឹកស្រា ហើយជាតិអាល់កុល ក្នុងគ្រឿងស្រវឹង
ក៏អាចកាត់បន្ថយការខ្មាសអៀនបានដែរ ។
ហេតុ
នេះហើយទើបអ្នកទទួលទានគ្រឿងស្រវឹង
ច្រើនតែមានមិត្តភក្តិច្រើនជាងអ្នកដែលមិនទទួលទានគ្រឿងស្រវឹង
។
៥- ហ៊ាននិយាយពីរឿងលើគ្រែ :
ធម្មតាមនុស្សស្រីមានការខ្មាសអៀនច្រើន
ពុំសូវហ៊ាននិយាយពីរឿងលើគ្រែដូចខាងបុរសនោះទេ ប៉ុន្តែ
នៅពេលដែលជាតិស្រវឹងចូលខ្លួនវិញនោះ
ស្ត្រីបែរជាមានភាពក្លាហានចូលចិត្តនិយាយពីរឿងលើគ្រែ
យ៉ាងបើកចំហរទៅវិញខុសប្លែកទាំងស្រុងពីពេលដែលមិនទាន់ស្រវឹង
។
៦- មើលឃើញបុរសសង្ហាជាងធម្មតា
: នេះប្រហែលជាបណ្តាលមកពីភ្នែកព្រិលស្រវាំងផង ក៏មិនដឹង
ដែលធ្វើឲ្យនារីមើលទៅបុរសឃើញដូចសង្ហា ទាំងដែលពីមុនយល់ថា
គេគ្មានអ្វីសង្ងាទាល់តែសោះ ។
៧-
ងាយសម្រក់ទឹកភ្នែកជាងធម្មតា :
ស្រីមួយចំនួនដែលទទួលទានស្រា
ច្រើនតែចូលចិត្តនិយាយរៀបរាប់ពីបញ្ហាស្មុគស្មាញរបស់ខ្លួន
នៅពេលស្រវឹង ដើម្បីបន្ធូរអារម្មណ៍ខ្លួនឯង
ហើយនៅពេលនិយាយបណ្តើរទឹកភ្នែកក៏ហូរស្រក់មកបណ្តើរ
។
៨- ងាយយល់ស្របតាមអ្នកដទៃ :
នៅពេលដែលជាតិស្រាចូលខ្លួន
ស្មារតីរបស់អ្នកនឹងថយចុះធ្វើឲ្យស្ត្រីងាយយល់ស្របតាមការបបួល
ការស្នើសុំឬការអង្វរករបស់អ្នកដទៃ ដោយហេតុថា នៅពេលស្រវឹង
អ្នកពុំបានគិតគូរពិចារណាវែងឆ្ងាយ ដូចពេលធម្មតា នោះទេ
ហើយចម្លើយដែលអ្នកច្រើនតែឆ្លើយតបវិញនោះ គឺ ‹អូខេ› ឬ ‹ចា៎!
បាន!› ។
ហេតុនេះហើយទើបមានមនុស្សស្រីជាច្រើនត្រូវទទួលរងនូវការខូចខាត
នៅពេលស្រវឹង ៕